ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​លេង «​ភូមិ​ខ្មែរ​សូ​រិ​យា​» នៅ​ផ្សារ​ទំនើប​សូ​រិ​យា

8 ឆ្នាំ មុន

ដើម្បី​ជា​ការ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ខិតចូល​មក​ខាង​មុខ​នេះ ផ្សារ​ទំនើប​សូ​រិ​យា​នឹង​រៀបចំ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​ភូមិ​ខ្មែរ​សូ​រិ​យា​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ផ្សារ​ទំនើប​សូ​រិ​យា​ចាប់ពី ថ្ងៃ​ទី​០៧ ដល់

ដើម្បី​ជា​ការ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ខិតចូល​មក​ខាង​មុខ​នេះ ផ្សារ​ទំនើប​សូ​រិ​យា​នឹង​រៀបចំ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​ភូមិ​ខ្មែរ​សូ​រិ​យា​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ផ្សារ​ទំនើប​សូ​រិ​យា​ចាប់ពី ថ្ងៃ​ទី​០៧ ដល់ ថ្ងៃ​ទី​០៩ មេ​សា ២០១៦​។

លោក​អ្នក​នឹង​រីករាយ​ជាមួយ​ទស្សនីយភាព​ប្លែក​ៗ និង​សប្បាយ​ៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការ​ប្រគំ​តន្ត្រី រាំ និង​ច្រៀង​លេង​កម្សាន្ត ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ការ​សម្តែង​ល្ខោនបាសាក់ ការ​សម្តែង​ក្បាច់គុន​បុរាណ​ខ្មែរ (​ល្បុក្កតោ​) ការ​បង្ហាញ​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទអង្គរវត្ត មាន​ពិព័រណ៍​ផលិតផល​ខ្មែរ ការ​ប្រកួត​ទាញព្រ័ត្រ លោត​បាវ បោះអង្គញ់ និង​វាយក្អម ដើម្បី​ឈ្នះ​រង្វាន់​សំបុត្រ​ទស្សនា​ភាពយន្ត ម៉ាស៊ីន​ម៉ាស្សា ប័ណ្ណ​ញ៉ាំ​អាហារ និង​រង្វាន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ ក្នុង​កម្មវិធី​នេះ នឹង​មានការ​តុបតែង​តាម​បែប​ខ្មែរ​បុរាណ​តាំងពី​ច្រកចូល​រហូត​ដល់​ស្តង់​លក់​ផលិតផល​ខ្មែរ​។

ពិសេស​សម្រាប់​អតិថិជន​ដែល​អញ្ជើញ​មិត្តភក្តិ​របស់​ខ្លួន​ចាប់ពី​១០​នាក់​ឡើង​ទៅ​មក​លេង​កម្សាន្ត​ក្នុង​កម្មវិធី «​ភូមិ​ខ្មែរ​សូ​រិ​យា​»  នឹង​ទទួល​បាន​ប័ណ្ណ​ញ៉ាំ​អាហារ​ចំនួន​១​សន្លឹក​ដែល​មាន​ទឹកប្រាក់​ស្មើនឹង​៤០.០០០​រៀល និង​អាវយឺត​ភូមិ​ខ្មែរ​សូ​រិ​យា​ដ៏​ស្រស់​ស្អាត ១ ។

កម្មវិធី​នេះ ក៏​មាន​ស្តង់​ពិព័រណ៍​ដាក់​លក់​ផលិតផល និង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​។  កម្មវិធី «​ភូមិ​ខ្មែរ​សូ​រិ​យា​» នៅ​ផ្សារ​ទំនើប​សូ​រិ​យា ចូលរួម​សហការ​ពី​ក្រុមហ៊ុន ឌី​ជី​អ៊ីនធឺណិត រោង​ភាពយន្ត​ផ្លា​ទី​នៀម និង OKIA ។

តោះ​ទៅ​លេង «​ភូមិ​ខ្មែរ​សូ​រិ​យា​» នៅ​ផ្សារ​ទំនើប​សូ​រិ​យា​ទាំងអស់​គ្នា ! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ០៧០ ៨៨៨ ០៧៦ ឬ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ក​ប៊ុ​ក (Facebook): SORYA Center Point ។