ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ជា​បន្តបន្ទាប់​បាន​១​សម្បុក​នៅ​ខណ្ឌមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបីជា​ជាប់រវល់​នៅ​ក្នុងអំឡុងពេល​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ក្ដី តែ​នគរបាល​ខណ្ឌដង្កោ ពុំ​បាន​ភ្លេច​នូវ​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឡើយ ។ ការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ជា​ពិសេស​អំពើ​ចោរកម្ម​នៅ​តែ​បន្ត​ធ្វើ ហើយ​ជាក់ស្ដែង

រាជធានី​ភ្នំពេញ​៖ ទោះបីជា​ជាប់រវល់​នៅ​ក្នុងអំឡុងពេល​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ក្ដី តែ​នគរបាល​ខណ្ឌដង្កោ ពុំ​បាន​ភ្លេច​នូវ​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឡើយ ។ ការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ជា​ពិសេស​អំពើ​ចោរកម្ម​នៅ​តែ​បន្ត​ធ្វើ ហើយ​ជាក់ស្ដែង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ដង្កោ ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ចោរប្លន់​១​សម្បុក​ចំនួន​៦​នាក់​តែ​ម្តង ដែល​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ​។

ការ​ចាប់ខ្លួន​ខាងលើ​នោះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​យប់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២- ឈ្មោះ វ៉ា​ន់ លី​វ៉ា​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣- ឈ្មោះ ភី វិបុល ហៅ បឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤- ឈ្មោះ ធូ ចាន់​រិ​ទ្ធិ​សែ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥- ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៦- ឈ្មោះ ឈៀង សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ នគរបាល​ក៏​បាន​ដកហូត​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​លឿង​លាយ​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI-2877 មួយ​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ផង​ដែរ​។ ចំណែក​ជន​រង​គ្រោះ​មាន​២​នាក់ ក្នុង​នោះ ១-​ឈ្មោះ សាត សំ​ណេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​២- ឈ្មោះ យ៉ា​ន យ៉ា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BK-8868 ។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៥​ល្ងាច ជន​រង​គ្រោះ​បាន​ឌុ​ប​គ្នា​ទៅ​លេង​បាល់ទះ​នៅ​តារាង​បាល់​ហ្គា​ឡាក់​ស៊ី ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​នោះ​ជិះ​ម៉ូតូ​ចំនួន​០៤​គ្រឿង​ទៅ​ដល់ រួច​ក៏​យក​កាំបិតប៉័ងតោ​រត់​សំដៅ​ចូល​ទៅ​កា​.​ប់​ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ន យ៉ា​ន់ បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ចង្កេះ​ផ្នែក​ខាងក្រោយ ចំហៀង​ខាងស្តាំ (​របួសធ្ងន់​) ។

នគរបាល​បន្ត​ថា ក្រោយមក​ជនសង្ស័យ​កា​.​ប់​ជន​រង​គ្រោះ​ឈ្មោះ សាត សំ​ណេ​ត រង​របួស​ស្មា​ខាងស្តាំ​មួយ​កាំបិត (​របួសស្រាល​) បន្ទាប់​មក​ទៀត ក៏​បានកា​.​ប់យក​ស្លាក​លេខ​ម៉ូតូ ភ្នំពេញ 1BK-8868 របស់​ជន​រង​គ្រោះ​ឈ្មោះ សាត សំ​ណេ​ត រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​អន្តរាគមន៍​នាំ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​សួគ៌ា ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​យប់​នេះ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់​ជា​បន្តបន្ទាប់ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​ក៏​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ប្រភព​ខាងលើ បាន​បញ្ជាក់​ថា ក្រោយ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ធ្លាប់​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ប្លន់​យក​ស្លាក​លេខ បានជា​ច្រើន​គ្រឿង​មក​ហើយ ដើម្បី​យក​ទៅ​លក ជាក់ស្ដែង​លើក​ទី​១ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​រសៀល បានកា​.​ប់​ឈ្មោះ ធី​វ ចាន់​រតនៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​១​បន្ទះ ដែល​មាន​លេខ ភ្នំពេញ 1CB-5670​។ ព្រមទាំង​កា​.​ប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ភ័ក្ត្រ សុ​ផាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង​។​សកម្មភាព​នេះ ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៥ ផ្លូវ​លេខ​១៧ បុរី​ពិភព​ថ្មី ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លុះ​លើក​ទី​០២ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​១០​នាទី បាន​ធ្វើ​សកម្មភាព​កា​.​ប់​បំផ្លាញ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1IY-5167 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទ្រី សុ​គ​ន្ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រង់​ចំណុច​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​៧ បុរី​ពិភព​ថ្មី ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ