ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​-​សិល្ប​ការិនី​ច្រើន​ដួង​ចូលរួម​សម្តែង​សម្រាប់ចាក់​ផ្សាយ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ពិធីករ និង​តារាចម្រៀង​ជា​ច្រើន​ដួង​បាន​ជួបជុំ​គ្នា​ច្រៀង​រាំ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុង​ភាព​សប្បាយ​រីករាយ ។ កម្មវិធី​នេះ​រៀបចំ​ដោយ​សមាគម​ទូរទស្សន៍​កម្ពុជា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ពិធីករ និង​តារាចម្រៀង​ជា​ច្រើន​ដួង​បាន​ជួបជុំ​គ្នា​ច្រៀង​រាំ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុង​ភាព​សប្បាយ​រីករាយ ។ កម្មវិធី​នេះ​រៀបចំ​ដោយ​សមាគម​ទូរទស្សន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៦ នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

ក្រុមការងារ​សមាគម​ទូរទស្សន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ទេ សមាគម​ទូរទស្សន៍​ដែល​មាន​ប្រមាណ​១៨​ស្ថានីយ​នៅ​ទូ​ទាំង​កម្ពុជា បាន​រៀប​ចំការ​សម្តែង​អបអរសាទរ​ពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។ សិល្បករ​-​សិល្ប​ការិនី​ទាំងនោះ​រំលេច​ដោយ​សម្លៀក​បំពាក់​ស្រស់​ស្អាត​ស្តែង​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រពៃណី​ជាតិខ្មែរ ដូច​ជា​ហូល ផាមួង អាវប៉ាក់  ដែល​នេះ​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​សម្រាប់​រដូវ​បុណ្យ​ទាន ។ សិល្បករ ម្នាក់​ៗ​គ្រង​សម្លៀក​បំពាក់ ប្លែក​ៗ​គ្នា​យ៉ាង​ប្រណីត​បញ្ជាក់​ពី​ភាព​ប៉ិន​ប្រសប់​រចនា​របស់​ជាងកាត់ដេរ​ខ្មែរ​យើង​ផង​ដែរ ។

ក្រុមការងារ​បាន​លើក​ទម្រង់​សិល្បៈ​ជា​ច្រើន​ទាំង​បុរាណ និង​សម័យ ដូច​ជា​ការ​រាំ​របាំ​ជូនពរ​ចាប៉ី​ដង​វែង ព្រមទាំង​ការ​រាំ​កម្សាន្ត​ចង្វាក់​ខ្មែរ​យើង​ដូច​ជា​រាំវង់ ឡាំ​លាវ និង​ក​ន្ទ្រឹ​ម​ជាដើម​កំដរ​បរិយាកាស​ឆ្នាំ​ថ្មី​ឲ្យ​កាន់តែ​សប្បាយ​រីក រាយ ។ កាន់តែ​ពិសេស​មាន​អ្នកសិល្បៈ​ជា​ច្រើន​ដួង​ទាំង​ចាស់​ទាំង​ថ្មី​ចាប់​គូ​គ្នា​សម្តែង​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​កាន់តែ​ពិសេស​ឡើង ។ «​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៦​មេ​សា​ខាង​មុខ ទស្សនិកជន​ទាំងអស់​សូម​តាមដាន​ទស្សនា​ផ្ទាំងទស្សនីយភាព​សិល្បៈ​ផលិត​ដោយ​សមាគម​ទូរទស្សន៍​កុំបី​ខាន ព្រោះ​មាន​ឈុត​ឆាក​សម្តែង និង​ចម្រៀង​ជា​ច្រើន​រៀបចំ​ទុក​ចាក់​ផ្សាយ​រួច​ជា​ស្រេច ដើម្បី​បាន​សប្បាយ​ទាំងអស់​គ្នា​ក្នុង​ពេល​ជួបជុំ​សាច់ញាតិ​សន្តាន​ក្នុង​ឆ្នាំ​ថ្មី​» ។ ក្រុមការងារ​និយាយ​បែប​នេះ ។

អ្នកសិល្បៈ​ចូលរួម​នា​ឱកាស​នោះ មាន​ដូច​ជា​លោក​យ៉ែ​ម សំ​អូន​, អេ​ឡិច ចិ​ន្ត្រា​, អ្នកស្រី​ហ៊ឹ​ម ស៊ី​វន​, លោក​លាង ឧត្តម​, លោក​អុ​ឹ​ម ជីវ៉ា​, លោក​នី រតនា​, លោក​សយ រតនៈ​, លោក​ហួរ ឡា​វី​, កញ្ញា​សូ​ដា​នី​តា​, កញ្ញា​អា​វី​ហ្សា​, កញ្ញា​វី ឌី​ណែ​ត​, កញ្ញា​ចំរើន សុ​ភ័​ក្រ​, កញ្ញា​បាន មុនី​ល​ក្ខ័​, កញ្ញា​បរ​មី​, កញ្ញា​ស្រីរ​ត្ន័​, ពិធី​ការិនី​ជី​ជី​, លោក​សាយ រតនៈ​, លោក​គន់ រៀម​រតនៈ​, អ្នក​នាង​សួន ច​ន្ថា​, អ្នក​នាង​កែវ ច័ន្ទ​ស​ម្ជ​ស្ស​, ឌី​ជេរ​ស្មី​, កញ្ញា​ឈិ​ត សុជាតា​, កញ្ញា​ឡេ​ង ជូ​លី​, កញ្ញា​ឌី សូ​នី​តា​, កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័​, កញ្ញា​ស៊ិ​ន នារីរ​ត្ន័​, លោក​ជា សុ​វ​ណ្ណា​រិ​ទ្ឋិ​, កញ្ញា​ព្រះ​កាយ​ច័ន្ទ​, លោក​សុធា ពិសិដ្ឋ​, លោក​អេ​ឡិច ហ្សូ​រ៉ា​, និង​លោក​ច​ន ច័ន្ទ​តារា ជាដើម ៕