ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះឈ្មោះចូលរៀនភាសាចិន និងអង់គ្លេស នៅសាលាល្បី Joy Education ថ្ងៃបើកបវេសនកាល ១ វិច្ឆិកា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រីករាយថ្ងៃបើកបវេសនកាលរបស់មជ្ឈមណ្ឌល Joy Education Cambodia ដើម្បីទទួលយកបទពិសោធន៍រៀនភាសាចិន និងអង់គ្លេសជាមួយគ្រូបង្រៀនជនជាតិដើមដែលមានបទពិសោធន៍យូរឆ្នាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់មជ្ឈមណ្ឌលក្នុងការអនុវត្តវិធីការពារជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ រីករាយថ្ងៃបើកបវេសនកាលរបស់មជ្ឈមណ្ឌល Joy Education Cambodia ដើម្បីទទួលយកបទពិសោធន៍រៀនភាសាចិន និងអង់គ្លេសជាមួយគ្រូបង្រៀនជនជាតិដើមដែលមានបទពិសោធន៍យូរឆ្នាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់មជ្ឈមណ្ឌលក្នុងការអនុវត្តវិធីការពារជំងឺកូវីដ ១៩ ។

ការបើកបវេសនកាលនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ហើយមជ្ឈមណ្ឌល Joy Education Cambodia នឹងចាប់ផ្តើមបើកថ្នាក់រៀនឡើងវិញ រួមទាំងការអនុវត្តតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ដើម្បីស្របតាមការអនុវត្តស្តង់ដារ និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ សាលាបានធ្វើការបាញ់សម្លាប់មេរោគនៅក្នុងថ្នាក់រៀនមុនពេលការបើកសាលានឹងមកដល់ ។ មជ្ឈមណ្ឌលនឹងបន្តអនុវត្តនៅពេលសាលាបើកដែលតម្រូវឱ្យទាំងអស់គ្នាមុនពេលចូលរៀនត្រូវវាស់កម្តៅឱ្យបានត្រឹមត្រូវ ។ មួយវិញទៀតមជ្ឈមណ្ឌលក៏បានតម្រូវឱ្យសិស្សានុសិស្ស និងគ្រូបង្រៀន ត្រូវមានប័ន្តចាក់វ៉ាក់សាំងរួចរាល់ផងដែរ ទើបអនុញាតឱ្យចូលរៀន ។

ចំពោះការរក្សាគន្លាត មជ្ឈមណ្ឌលបានរៀបចំតុរៀនឱ្យស្របតាមស្តង់ដារ ១ មែត្រកន្លះទៅ ២ម៉ែត្រ ពីគ្នាផងដែរ ដោយក្នុងថ្នាក់រៀនមួយបន្ទប់​កំណត់យកសិស្សត្រឹមតែ ៦ នាក់តែប៉ុណ្ណោះ ។

ចូលរួមជាមួយ Joy Education Cambodia ថ្ងៃនេះ ! លោកអ្នកនឹងទទួលបានបទពិសោធន៍រៀនភាសាចិន និងអង់គ្លេសស្របតាមស្តង់ដារអន្តរជាតិ ជាមួយនឹងគ្រូបង្រៀនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវមុននឹងចេញបង្រៀន ។

សូមរំឭកផងដែរថា មជ្ឈមណ្ឌល Joy Education Cambodia មានបទពិសោធបង្រៀនភាសាចិន និងអង់គ្លេស ជាង ៤០ ឆ្នាំមកហើយនៅអាស៊ី ដោយបានបើកដំណើរការដំបូងនៅឆ្នាំ​ ១៩៨១ ហើយរហូតមកដល់ពេលនេះមានជាង ៥០០ សាខា នៅតៃវ៉ាន់ ប្រទេសចិន និងជប៉ុន ។

លោកអ្នកដែលមានបំណងចង់ចុះឈ្មោះចូលរៀនភាសាចិន ឬ អង់គ្លេស ឬ ចង់សាកសួរព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៧៨ ២៧៤ ៥០១​ / ០៩៦ ៥៧៦ ៣៥៩៨ ៕