ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

8 ឆ្នាំ មុន

ហើយ​តើ​! ឯណា​កាហ្វេ​ពុក ?

កែវ​ងាក​មើលទៅ​បាត់​ថង់​កាហ្វេ​ពី​ដៃ​ម៉ូតូ​កែវ​ធ្វើ​ភ្នែក​ស្លឺ
កែវ​៖ អូ​ហ៍​! ជ្រុះ​ថង់​កាហ្វេ​បាត់​ទៅ​ហើយ​អ៊ុំ​!

សា​ម៉​ន​ធ្វើ​មុខ​ហួសចិត្ត
សា​ម៉​ន​៖ ស្អីហ្នឹង ? ដល់​ថ្នាក់​ជិះ​ម៉ូតូ​ជ្រុះ​ថង់​កាហ្វេ​បាត់​ហើយ​មិនដឹង​ទៀត​! នាង​កែវ​ ​ប្រាប់​អញ​អោយ​ត្រង់​មក​! មាន​រុយ​ក្បាល​ខៀវ​តាម​ហិតក្លិន​ទេ​ដឹង ?

ហើយ​តើ​! ឯណា​កាហ្វេ​ពុក ?

កែវ​ងាក​មើលទៅ​បាត់​ថង់​កាហ្វេ​ពី​ដៃ​ម៉ូតូ​កែវ​ធ្វើ​ភ្នែក​ស្លឺ
កែវ​៖ អូ​ហ៍​! ជ្រុះ​ថង់​កាហ្វេ​បាត់​ទៅ​ហើយ​អ៊ុំ​!

សា​ម៉​ន​ធ្វើ​មុខ​ហួសចិត្ត
សា​ម៉​ន​៖ ស្អីហ្នឹង ? ដល់​ថ្នាក់​ជិះ​ម៉ូតូ​ជ្រុះ​ថង់​កាហ្វេ​បាត់​ហើយ​មិនដឹង​ទៀត​! នាង​កែវ​    ​ប្រាប់​អញ​អោយ​ត្រង់​មក​! មាន​រុយ​ក្បាល​ខៀវ​តាម​ហិតក្លិន​ទេ​ដឹង ? 

កែវ​ធ្វើ​មុខ​អេះ​អុញ​ងាក​មើល​មុខ​ភួង​ម្លិះ​បន្តិច
កែវ​៖ អ​ន្ទិ​ត​ឆៃ​ជិះ​ម៉ូតូ​តាម​ពួក​ខ្ញុំ​ហ្នឹង​ណា​អ៊ុំ !  ខ្ញុំ​ជិះ​ម៉ូតូ​គេច​លឿន​ពេក​បានជា​មិនដឹង​    ​ជ្រុះ​ថង់​កាហ្វេ !

សា​ម៉​ន​ធ្វើ​មុខ​ខឹង
សា​ម៉​ន​៖ ឃើញ​ទេ​ៗ! អញ​ថា​អីចេះ​ខុស​! អា​ខ្មា​ប់​! ឯង​ឮ​ទេ ? ឲ្យ​តែ​អញ​និយាយ​ស្អី​ឯង​ចេះ​តែ​ថា​អញ​ហ្នឹង​ហួងហែង​កូនស្រី​ខុសគេខុសឯង​! ឥឡូវ​ឃើញ​ហើយ​នៅ​!គ្រាន់តែ​ទៅ​ទិញ​កាហ្វេ​មួយ​ថង់​ក៏​មាន​អ្នក​តាម​រយីងរយោង​ដែរ​! មិនបាច់​ទៅ​បុណ្យ​បញ្ចុះ​​សីមា​ទេ​! បើ​គ្មាន​ពុក​ម៉ែ​ជូន​ទៅ​នោះ ! បណ្តោយ​ឲ្យ​ដើរ​តែ​កេ្ម​ង​ៗ​មិនកើត​ទេ !
កែវ​និង​ភួង​ម្លិះ​មើល​មុខ​គ្នា​ធ្វើ​មុខជូរ​។

ឆែម​អង្គុយ​នៅ​កៅអី​សា​ឡុ​ង​កំពុង​បើក​វិទ្យុ​ប្តូរ​ប៉ុស្តិ៍​ចុះឡើង​រក​ព​ត៌​មាន​ស្តាប់ ។ ឆៃ​ទ្រើ​ក​និង​ត្រុយ​គ្រា​គ្នា​ដើរ​ចូល​មក​ក្នុងផ្ទះ​ដំណើរ​ប៉័ង​ខ្ញើ​ក​ទាំងអស់​គ្នា មុខ​របស់​ឆៃ​មាន​បិត​បង់​ស្អិត បិតរ​បួស​ជើង​រុំ​បង់​ស​ឡើង​ក្រាស់​ធំ​ជាង​ជើង​។ ឆែម​ដាក់​វិទ្យុ​ចុះ​បើកភ្នែក​ធំ​ៗ​ស្ទុះ​មក​ឈ្ងោក​មើល​ជើង​ឆៃ
ឆែម​៖ ស្អី​ទៀត​ហើយ​អា​ឆៃ ? ឯង​ដួល​ម៉ូតូ​ទៀត​ហើយ​ហ្អី ?  ហ្នឹងហើយ​ជិះ​ម៉ូតូ​ឈ្លើយ​​ពេក ! ពុក​ប្រាប់​ហើយ​ថា​ធ្វើ​ចរាចរណ៍​កុំ​ប្រមាថ​ឲ្យ​សោះ​ប្រយ័ត្ន​វា​ងាប់​ខាន​ចាស់​ទៅ !

ឆៃ​បើកភ្នែក​ធំ​ៗ​មុខ​ស​ខឹង
ឆៃ​៖ អេ​ហ៍ ! ពុក​នេះ​! កំពុង​បារម្ភ​ពី​កូន ឬ​ក៏​ដាក់​ទំនាយ​ទៅ ! មនុស្ស​ឈឺ​សឹង​ស្លាប់ ហើយ​នៅ​មក​ជាន់​ថែម​ទៀត !

ទ្រើ​ក​និង​ត្រុយ​ជួយ​ទប់ខ្លួន​ឆៃ​នាំ​ទៅ​អង្គុយ​លើ​កៅអី ចំ​ជើង​របួស​ឆៃ​ស្រែក
ឆៃ​៖ អូយ​ៗ! ឈឺ​! អា​រំបល់​យ៎ ! ឯង​មិនឃើញ​ជើង​យើង​របួស​ទេ​ហ្អី​! យ៉ី​អា​ពីរ​នាក់​នេះ​! ឲ្យ​ទៅ​ជាមួយ​គ្មាន​បានការ​ស្អី​សោះ​! ធ្វើ​ឲ្យ​អញ​របួស​ឈឺខ្លួន​សឹង​ស្លាប់​ទៅ​ហើយ​!

ទ្រើ​ក​និយាយ​មួយ​ៗ​យឺត​ៗ
ទ្រើ​ក​៖ លោក​បង​! ចេះ​តែ​បន្ទោស​ពួក​ខ្ញុំ​ទៅ​កើត​! លោក​បង​ជិះ​ដួល​ខ្លួនឯង​សោះ​​ហ្នឹង​!

ឆៃ​ខោក​ក្បាល​ទ្រើ​ក​មុខ​ខឹង
ឆៃ​៖ អឺ​! មក​ពី​ឯង​មិន​ជួយ​ទប់​អញ​! បើ​ដឹង​ថា​អញ​ដួល​ហើយ !
ត្រុយ​៖ ទប់​យ៉ាងម៉េច​ទាន់​លោក​បង​! បើ​សុខ​ៗ​ក៏​ព្រូស​ទៅ​ហើយ​ហ្នឹង !

ឆែម​ដកដង្ហើម​ធំ​ដើរមក​អង្គុយ​ក្បែរ​ឆៃ​ពិនិត្យ​មើល​មុខរបួស​ឆៃ
ឆែម​៖ មិនបាច់​បន្ទោស​គ្នា​ទេ​! នេះ​សំណាង​ហើយ​ដែល​ឯង​របួស​តិចតួច​នោះ​! ថ្ងៃក្រោយ​ជិះ​ម៉ូតូ​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លះទៅ​អា​ឆៃ​អើយ​! ពុក​មានកូន​ប្រុស​តែ​មួយ​! បើ​យ៉ាង​ម៉េច​ៗ​ទៅ ឯង​ចង់​ឲ្យ​យើង​ដាច់​ពូជ​ហ្អី ?

ឆៃ​ត​ម្រេ​ត​ខ្នង​ទៅ​នឹង​បង្អែក​កៅអី ទ្រើ​ក​និង​ត្រុយ​ច្របាច់​ឈ្លី​ដៃជើង​ឲ្យ
ឆៃ​៖ បើ​ពុក​ខ្លាច​ដាច់​ពូជ​ឆាប់​ដណ្តឹងប្រពន្ធ​ឲ្យ​ខ្ញុំ​ទៅ​! តែ​ខ្ញុំ​មាន​ប្រពន្ធ​ខ្ញុំ​កែប្រែ​ចិត្តគំនិត​ហើយ​ពុក​! ខ្ញុំ​សន្យា​! ឲ្យ​តែ​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​អូន​ម្លិះ​ខ្ញុំ​ធានា​កែប្រែ​ខ្លួន​គ្រប់យ៉ាង​ទាំងអស់​ពុក​! ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ច្បាស់​ជា​ស្តាប់​ប្រពន្ធ​ហើយ​! ពុក​មិនបាច់​បារម្ភ​តាម​មើល​តាម​ពិបាក​ដោយសារ​ខ្ញុំ​ទៀត​ដែរ !

ឆែម​ធ្វើ​មុខ​ខ្វាយខ្វល់
ឆែម​៖ ពុក​មិនមែន​មិន​ចង់ទៅ​ដណ្តឹងប្រពន្ធ​ឱ្យ​ឯង​ទេ ! ពុក​ក៏​ចង់​ឲ្យ​ឯង​រៀប​ការ​មាន​កោះមាន​ត្រើយ​អោយ​ហើយ​ៗ​ដែរ ! តែឯង​មិន​មើល​ឫកពារ​ខ្លួនឯង​ផង​ទៅ​មើល​! ឯង​មិន​គិត​ខ្វល់​រឿង​ការងារ​រកស៊ី​ស្អី​សោះ​គិតតែ​ដើរ​ត្រុ​ក​ត្រុ​កតាម​កូនក្រមុំ​គេ​ ​អ្នក​ណា​គេ​ព្រម​លើក​កូន​ឱ្យ​ឯង​នោះ ! បើ​ត្រង់​ណា​ផ្សេង​ក្រែង​គេ​បិទ​ភ្នែក​បិទ​ច្រមុះ​អឺ​អើ​ខ្លះ​ព្រោះ​ឃើញ​យើង​មាន​លុយ​មាន​កាក់​! តែ​ចំ​មេឃុំ​សា​ម៉​ន​ស្រែ​គេ​រាប់​មិន​អស់​! ចម្ការ​គេ​ក៏​មិន​ខ្វះ​លុយកាក់​គេ​ក៏​មិន​តិច​! ហាង​លក់​ជី​គេ​ពីរ​បី​កន្លែង​លុយ​ចូល​គ្រប់​ច្រក​គ្រប់​ជ្រុង​! ហើយ​ក៏​ហួងហែង​កូនស្រី​ទៀត ! ទោះជា​ពុក​ទៅ​ដណ្តឹង​ភួង​ម្លិះ​ឲ្យ​ឯង​ក៏​មិន​សង្ឃឹមថា​បាន​ដែរ !

ឆៃ​ទ​ន្ទ្រាំ​ជើង​តែ​ប៉ះ​ជើង​ឈឺ​ស្រែក​អូយ​ក្តោប​ជើង ។ ទ្រើ​ក​និង​ត្រុយ​ស្ទុះ​ទៅ​ជួយ​ទ្រ​ជើង​របួស
ត្រុយ​៖ សម្រួល​អារម្មណ៍​លោក​បង​សម្រួល​អារម្មណ៍​!

ឆៃ​រលាស់ដៃ​រលាស់ជើង​ធ្វើ​ដូច​កូន​ក្មេង
ឆៃ​៖ ខ្ញុំ​មិន​សុខចិត្ត​ទេ ! ពុក​ចេះ​តែ​រក​លេស​ប្រកែក​ជាមួយ​ខ្ញុំ​តែ​រហូត​ហ្នឹង​! ឥឡូវ​ពុក​សាក​ទៅ​ដណ្តឹង​អូន​ម្លិះ​អោយ​ខ្ញុំ​សិន​ទៅ ! បើ​មេឃុំ​មិន​ឲ្យ​ឱ្យ​ច្បាស់​ថា​មិន​ឲ្យ​ស្រួល​ខ្ញុំ​គិត​ទៀត​ណា​ពុក !

ឆែម​ទះ​ថ្ងាស​ខ្លួនឯង​តិច​ៗ
ឆែម​៖ អឺ​ៗ! ទុក​ពេល​ឲ្យ​ពុក​គិត​បន្តិច​! កុំ​អាល​បង្ខំ​ពេក​អា​ឆៃ​! សន្សឹម​កុំ​បំបោល​ក្រែង​    ​ពុំ​ដល់​ដូច​ប្រាថ្នា​! ចាំ​ពុក​រៀប​ជើង​ព្រួល​ឲ្យ​ស្រួល​ក្រែង​វា​មាន​ផ្លូវ​ណា​កូន !

ឆៃ​ទះដៃ​សើច​សប្បាយ
ឆៃ​៖ អស្ចារ្យ​ពុក​អស្ចារ្យ​! តែ​ប៉ុណ្ណឹង​ទៅ​វាច​ប់រឿង​ទៅ​ហើយ !

ទ្រើ​ក​និង​ត្រុយ​ទះដៃ​សើច​ប្រណាំង​ជាមួយ​ឆៃ​ដែរ​។ ឆៃ​យារជើង​ចង់​ធាក់​ទាំង​ពីរ​នាក់
ឆៃ​៖ ហើយ​ឯង​ទាំង​ពីរ​នាក់​ហ្នឹង​វា​ស្អី​ដែរ​! សើច​ឮជា​ង​អញ​ទៅ​ទៀត​!

ឮ​សូរ​សំឡេង​ខ្លុយ​លន្លង់លន្លោច ។ នៅ​ក្រោម​ដើម​ត្នោត​ឃើញ​អរុណ​កំពុង​អង្គុយ​ផ្អែក​ខ្នង​នឹង​ដើម​ត្នោត​ផ្លុំ​ខ្លុយ​ម្នាក់ឯង​។ គោ​របស់​អរុណ​មួយ​នឹម​ចងឱ្យ​ស៊ី​ស្មៅ​ក្បែរ​នោះ​។ នៅ​វាលស្រែ​កែវ​កំពុង​រត់​កាត់​តាម​ភ្លឺស្រែ​ងាក​រក​មើល​ជុំវិញ​ខ្លួន​រួច​រត់​តាម​សម្លេង​ខ្លុយ​។ អរុណ​កំពុង​ផ្លុំ​ខ្លុយ​ផ្អែក​ក្បាល​យឺត​ៗ​ទៅ​នឹង​ដើម​ត្នោត​។ ដៃ​របស់​កែវ​លូក​ពីក្រោយ​មក​បិទ​ភ្នែក​អរុណ​ជាប់ ។ អរុណ​ភ្ញាក់​ដាក់​ខ្លុយ​ចុះ​ចាប់​ក្តោប​ដៃកែវ​ដែល​កំពុង​បិទ​ភ្នែក​គេ​ជិត
អរុណ​៖ អ្នក​ណា​ហ្នឹង ? 

កែវ​ញញឹម
កែវ​៖ បង​រុណ​ទាយ​ទៅ​មើល​ថា​ជា​អ្នក​ណា ?

ដៃ​អរុណ​ស្ទាបអង្អែល​ដៃកែវ​ថ្នម​ៗ​មាត់​ញញឹម
អរុណ​៖ បង​ទាយ​មិន​ត្រូវ​ទេ​! ព្រោះ​បង​គ្មាន​ជំនាញ​ខាង​ទស្សន៍​ទាយ​ផង​!

កែវ​ញញឹម​ធ្វើ​មុខ​អៀន​ផុស​ចេញ​សុទ្ធតែ​រូប​បេះដូង​អណ្តែត​ចេញពី​ក្នុង​ភ្នែក​របស់​កែវ ព័ទ្ធ​ជុំវិញ​ខ្លួន​គេ​ទាំង​ពីរ​នាក់
កែវ​៖ ម៉េច​ក៏​មិន​ទាយ​សាក​មើលទៅ ! ទោះជា​ទាយ​ខុស​ក៏​គ្មាន​អ្នក​ណា​គេ​ចាប់ទោស​អូស​ដំណើរ​យក​ទៅ​ដាក់គុក​ឯណា​ដែរ​!  បង​រុណ​កុំ​ធ្វើ​ពើ ! មនុស្ស​មាន​បេះដូង​តែ​មួយ​សូ​ម្បី​នៅ​ឆ្ងាយ​គ្នា​ប៉ុណ្ណា​ក៏​បេះដូង​អាច​ស្គាល់​ហើយ​ស្រែក​រកគ្នា​បាន ! កុំ​ថា​ឡើយ​នៅ​ជិតបង្កើយ​ត្រឹម​ប៉ុណ្ណឹង​បែរជា​ឡកឡឺយ​ថា​មិនដឹង​អ្នក​ណា​ទៅ​វិញ !

(​នៅ​មាន​ត​)