ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីលុយ ៖ ជំរុញឱ្យស៊ើបការសង្ស័យមានជនជាតិចិនចង.ការប្រាក់ខុសច្បាប់ឱ្យពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីការផ្ទុះឡើងនូវករណីតារាកំប្លែង នាងខ្ញុង ជំពាក់បំណុលគេជាង ៥០ ម៉ឺនដុល្លារ នៅក្នុងនោះនាងបានចងការប្រាក់ពីបុគ្គល ឬស្ថាប័នរកស៊ីចងការប្រាក់ក្រៅច្បាប់ផងនោះ មហាជនជាច្រើនបានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីនេះ…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីការផ្ទុះឡើងនូវករណីតារាកំប្លែង នាងខ្ញុង ជំពាក់បំណុលគេជាង ៥០ ម៉ឺនដុល្លារ នៅក្នុងនោះនាងបានចងការប្រាក់ពីបុគ្គល ឬស្ថាប័នរកស៊ីចងការប្រាក់ក្រៅច្បាប់ផងនោះ មហាជនជាច្រើនបានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីនេះ ។ ករណីដែលគេសង្ស័យថា មានជនជាតិ ចិនបានកំពុងរកស៊ីខុសច្បាប់ផ្តល់ប្រាក់កម្ចីក្នុងលក្ខណ្ឌងាយៗ ប៉ុន្តែមានអត្រាការប្រាក់ខ្ពស់ ដែលធ្វើឲ្យពលរដ្ឋនឹងវ័ណ្តកដោយសារបំណុល ។

ប្រភពពីពលរដ្ឋអះអាងថា ទំនងមានពលរដ្ឋជាច្រើននាក់បានកំពុងរងគ្រោះពីបំណុលនៃការចងការប្រាក់ក្រៅច្បាប់នេះ ។ ការផ្តល់ប្រាក់ចងការក្នុងអត្រាការប្រាក់ខ្ពស់នេះ ត្រូវបានប្រភពបញ្ជាក់ថា ក្រុមនោះហាក់មានបណ្តាញ និងបានរៀបគ្នាជាប្រព័ទ្ធនៅពេលពលរដ្ឋបានទៅចងការប្រាក់ពីពួកគេហើយ ពួកគេបានផ្តល់ព័ត៌មាននោះបណ្តាញ និងក្រុមគេផ្សេងៗទៀតដើម្បីព័ទ្ធផ្តល់កម្ចីឲ្យពលរដ្ឋដោយនៅទីបញ្ចប់គេនឹងរឹបអូសគ្រប់ទ្រព្យសម្បត្តិដែលកូនបំណុលមាន ។ អ្នកដឹងរឿងក្នុងករណីនេះថា នៅពេលពលរដ្ឋជាកូនបំណុលគ្មានលទ្ធភាពសងទៅអ្នកទី ១ អ្នកទី ២ នឹងចូលខ្លួនមកផ្តល់ប្រាក់កម្ចីឲ្យពលរដ្ឋ លុះនៅពេលពលរដ្ឋគ្មានលទ្ធភាពដោះបំណុលបន្តទៀត នឹងមានបក្សពួកគេផ្សេងទៀតទាក់ទងមកផ្តល់ប្រាក់កម្ចីឲ្យពលរដ្ឋបន្ត រហូតដល់ពលរដ្ឋវ័ណ្តកដោះខ្លួនមិនរួច ហ្នឹងបំណុលជុំទិសនោះតែម្តង ។

ប្រសិនករណីនេះជារឿងពិតវាបានខុសទៅនឹងទ្រឹស្តី ចំណេះដឹងហិរញ្ញវត្ថុ ដែលគេបានអប់រំឲ្យពលរដ្ឋទៅខ្ចីប្រាក់តែពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាដែលមានច្បាប់អនុញ្ញាតបានហើយ ។ លោកស្រី ជា សិរី អគ្គនាយកដ្ឋានបច្ចេកទេស ធនាជាតិកម្ពុជា ធ្លាប់បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថបានអប់រំឲ្យពលរដ្ឋមានភាពឆ្លាតវៃនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុពិសេសបំណុល និងចំណាយ ។ លោកស្រីបានបញ្ជាក់ថា ការទៅកម្ចីប្រាក់ពីស្ថាប័នមានច្បាប់ គឺពលរដ្ឋមានច្បាប់ការពារ។ច្បាប់បានការពារទំាងម្ចាស់បំណុលគឺស្ថាប័នឲ្យពលរដ្ឋខ្ចីលុយ និងកូនបំណុលពលរដ្ឋដែលបានទៅខ្ចីលុយពីគេ មិនឲ្យអ្នកណារំលោភលើអ្នកណាឡើយ។ចំពោះអត្រា ការប្រាក់និងលក្ខណ្ឌនានា របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលមានច្បាប់អនុញ្ញាត គឺពលរដ្ឋអាចជជែកបាន ហើយជាទូទៅស្ថាប័នទំាងនោះមានការផ្តល់ប្រឹក្សាជាមួយពលរដ្ឋ ដើម្បីឲ្យកម្ចីយកទៅប្រើប្រាស់ចំគោលដៅទៀតផង ។

មន្រ្តីបានទទួចឲ្យពលរដ្ឋប្រើប្រាស់ប្រាក់កម្ចីតែជាមួយស្ថាប័នហិរញ្ញវត្ថុមានច្បាប់អនុញ្ញាតបានហើយ ។ អ្នកសេដ្ឋកិច្ចតែងតែផ្តល់ដំបូន្មានថាពលរដ្ឋមិនគួរខ្ចីលុយគេដើម្បីទិញរបស់ដែលបង្ហាញពីភាពហ៊ឺហា ដូចជាម៉ូតូឡាន ទូរស័ព្ទដៃនោះឡើយ ។ ចំពោះករណីសង្ស័យពីការមានក្រុមខិតខូចដើរផ្តល់កម្ចីខុសច្បាប់ចងការប្រាក់ខ្ពស់ដល់ពលរដ្ឋនេះ សាធារណជនបានទទូចពលរដ្ឋរងគ្រោះ ពិសេសតារាកំប្លែង នាងខ្ញុង ប្រាប់លម្អិតករណីនេះដល់ពលរដ្ឋជាទូទៅដើម្បីការពារខ្លួនកុំឲ្យចាញ់បោកគេផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ