បវរកញ្ញាចក្កវាឡរកឃើញម្ចាស់ស្នេហ៍ជាវេជ្ជបណ្ឌិត
បវរកញ្ញាចក្កវាឡ ២០១៥ នាង Pia Wurtzbach បានរកឃើញម្ចាស់បេះដូងជាវេជ្ជបណ្ឌិតរាងសង្ហា វ័យ២៦ឆ្នាំ លោក Mikhali Varshavski ។ អ្នកទាំងពីរសារភាពថាបាននៅជាមួយគ្នាដូចជាញ៉ាំអាហារ
បវរកញ្ញាចក្កវាឡ ២០១៥ នាង Pia Wurtzbach បានរកឃើញម្ចាស់បេះដូងជាវេជ្ជបណ្ឌិតរាងសង្ហា វ័យ២៦ឆ្នាំ លោក Mikhali Varshavski ។ អ្នកទាំងពីរសារភាពថាបាននៅជាមួយគ្នាដូចជាញ៉ាំអាហារ
បវរកញ្ញាចក្កវាឡ ២០១៥ នាង Pia Wurtzbach បានរកឃើញម្ចាស់បេះដូងជាវេជ្ជបណ្ឌិតរាងសង្ហា វ័យ២៦ឆ្នាំ លោក Mikhali Varshavski ។ អ្នកទាំងពីរសារភាពថាបាននៅជាមួយគ្នាដូចជាញ៉ាំអាហារ ហាត់ប្រាណជាមួយគ្នានៅកន្លែងកាយសម្ព័ន្ធ បន្ទាប់ពីបានជួបគ្នាកាលពីខែកុម្ភៈ ។
ទោះបីពន្លកស្នេហ៍របស់ពួកគេកើតឡើងរយៈពេលខ្លី តែ អ្វីៗដូចជាចំណងស្នេហ៍រាប់ឆ្នាំដោយសារតែរូបថតបង្ហាញពីភាពល្អូកល្អិនរបស់ពួកគេ ។ គូស្នេហ៍វ័យស្របាលគ្នានេះមិនទាន់បង្ហើបពីថ្ងៃភ្ជាប់ពាក្យ ឬរឿងរៀបការទេ តែពួកគេថែរក្សាពន្លកស្នេហ៍ឱ្យដុះដាលសិន ។
លោក Mikhali និយាយ «ខ្ញុំចាប់អារម្មណ៍នាង Pia មិនមែនដោយសារនាងជាម្ចាស់មកុដបវរកញ្ញាចក្កវាឡទេ ពោលគឺភាពទន់ភ្លន់ និងស្នាមញញឹមរបស់នាងធ្វើឱ្យខ្ញុំពេញចិត្ត និងចាប់ផ្តើមសុំនាងញុាំអាហារតែពីរនាក់ជាមួយគ្នា» ។
Mikhali Varshavski ចាប់ផ្តើមល្បីឈ្មោះបន្ទាប់ពីបានស្ថិតក្នុងតារាងជាកំពូលវេជ្ជបណ្ឌិតសង្ហាបំផុត ដែលរៀបចំឡើងដោយទស្សនាវដ្តី People Magazine ។ ពួកគេទាំងពីរនាក់បានទទួលការជូនពរពីអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនចំពោះចំណងស្នេហ៍ថ្មីថ្មោងនេះ ៕
ចែករំលែកព័តមាននេះ