ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ព្រមាន​ថា​ ការ​រាតត្បាត​កូ​វី​ដ​នឹង​អូស​បន្លាយ​ដល់​ឆ្នាំ២០២២ ​ខណៈ​ប្រទេស​ក្រីក្រ​ជា​ច្រើន​មិន​ទទួល​​​​បាន​​​វ៉ាក់សាំង

2 ឆ្នាំ មុន

WHO ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា​ ការ​រាតត្បាត​របស់​ជំងឺ​កូ​វី​ដ ១៩​នឹង​បន្ត​កើត​មាន​មួយ​ឆ្នាំ​ទៀត

WHO ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា​ ការ​រាតត្បាត​របស់​ជំងឺ​កូ​វី​ដ ១៩​នឹង​បន្ត​កើត​មាន​មួយ​ឆ្នាំ​ទៀត ដោយសារ​តែ​ប្រទេស​ក្រីក្រ​ជា​ច្រើន​មិន​បាន​ទទួល​វ៉ាក់សាំង​ដែល​ពួក​គេ​ត្រូវការ​ឡើយ​។

លោក​វេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំ​ជាន់ខ្ពស់​នៅ​អង្គការ​នេះ​និយាយ​ថា វា​មាន​ន័យ​ថា​វិបត្តិ​កូ​វី​ដ ១៩​អាច​នឹង​អូស​បន្លាយ​ដល់​ឆ្នាំ ២០២២​។

ការ​ព្រមាន​របស់​លោក​កើតឡើង​ដោយសារ​តែ​ប្រជាជន​នៅ​ទ្វីប​អា​ហ្វ្រិ​ច​តិច​ជាង ៥​ភាគរយ​ទទួល​បាន​វ៉ាក់សាំង ធៀប​ទៅ​នឹង ៤០​ភាគរយ​សម្រាប់​ប្រជាជន​ក្នុង​ទ្វីប​ដទៃ​។

ចក្រភព​អង់គ្លេស​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន ១០​លាន​ទៅ​ដល់​ប្រទេស​ដែល​កំពុង​ត្រូវការ​។ អង់គ្លេស​សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស​។

លោក Bruce Aylward បាន​អំពាវនាវ​ទៅ​ដល់​ប្រទេស​អ្នកមាន​បោះបង់​ចោលការ​កុម្ម​៉ង់​ខ្លះ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ផ្តល់​អាទិភាព​ទៅ​ដល់​ប្រទេស​មាន​ក្រីក្រ​វិញ​។

អង្គការ​មនុស្សធម៌​ឈ្មោះ The People’s Vaccine បាន​បញ្ចេញ​តួលេខ​ថ្មី​ថា មាន​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ​ក្នុង​ចំណោម ៧​ដូ​ស​ដែល​សន្យា​ដោយ​ក្រុមហ៊ុន​ឱសថ និង​ប្រទេស​អ្នក​មានបាន​ទៅ​ដល់​គោលដៅ​ពួក​គេ​ក្នុង​ប្រទេស​ក្រីក្រ​។

វ៉ាក់សាំង​ភាគច្រើន​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ ប្រទេស​នៅ​ទ្វីប​អា​ហ្វ្រិ​ច​ដែល​ទទួល​បាន​វ៉ាក់សាំង​មាន​ប្រមាណ ២,៦​ភាគរយ​ប៉ុណ្ណោះ​។

ក្រុម​អង្គការ​សម្បុ​រសធម៌​មាន​ដូច​ជា Oxfam និង UNAids ក៏​បាន​រិះគន់​ប្រទេស​កា​ណា​ដា និង​អង់គ្លេស​ផង​ដែរ ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​សម្រាប់​តែ​ប្រជាជន​ពួក​គេ​តាម​រយៈ​អង្គការ Covax ដែល​ជា​កម្មវិធី​សកល​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើភាព​។

តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា ដើមឆ្នាំ​នេះ ចក្រភព​អង់គ្លេស​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ Pfizer ចំនួន ៥៣៩.៣៧០​ដូ​ស ខណៈ​កា​ណា​ដា​ទទួល​បាន​វ៉ាក់សាំង AstraZeneca តិច​ជាង ១​លាន​ដូ​ស​។

សូម​រម្លឹក​ថា វីរុស​កូ​វី​ដ ១៩ បាន​ផ្ទុះ​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩ ចេញពី​ប្រទេស​ចិន និង​បាន​រាតត្បាត​យ៉ាង​លឿន​ទូ​ទាំង​ពិភព​លោក​។ រហូត​មក​ដល់​ពេល​នេះ វីរុស​មរ​​ណៈ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស ៤,៩១​លាន​នាក់ និង​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង​២៤២​លាន​នាក់​ទូ​ទាំង​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ