ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ខឹង​ច្រើន​រមែង​មិនដឹង​សេចក្តី​ល្អ

2 ឆ្នាំ មុន

ទោសមូល​ចិត្តជា​ចិត្ត​កើតឡើង​ព្រោះ​មាន​កំហឹង​ជា​ហេតុ ហើយ​រមែង​ជា​អ្នក​មិនដឹង​ធម៌ ប្រាសចាក​សេចក្តី​ល្អ​ដោយ​ប្រការ​ផ្សេង​ៗ រមែង​កើតឡើង​ព្រោះតែ​ទោស​: ឬ​មាន​កំហឹង​ជាដើម​ហេតុ ការ​ខឹង​ជា​អកុសល ។ ចេតសិក​តាក់តែង​ចិត្ត​ឲ្យ​កើត​ទោសៈ ការ​ខឹង ការ​ស្អប់…

ទោសមូល​ចិត្តជា​ចិត្ត​កើតឡើង​ព្រោះ​មាន​កំហឹង​ជា​ហេតុ ហើយ​រមែង​ជា​អ្នក​មិនដឹង​ធម៌ ប្រាសចាក​សេចក្តី​ល្អ​ដោយ​ប្រការ​ផ្សេង​ៗ រមែង​កើតឡើង​ព្រោះតែ​ទោស​: ឬ​មាន​កំហឹង​ជាដើម​ហេតុ ការ​ខឹង​ជា​អកុសល ។

ចេតសិក​តាក់តែង​ចិត្ត​ឲ្យ​កើត​ទោសៈ ការ​ខឹង ការ​ស្អប់ ការ​ខ្លាច ការ​តូចចិត្ត និង​ការ​តក់ស្លុត ការ​ចង្អៀតចង្អល់​ចិត្ត​ជាដើម​ព្រោះ​ទោស​: ជាស​ភាព​គ្រោតគ្រាត ។

ការ​ខឹង​ច្រើន​ជា​កិលេស​ញាំ​ង​សេចក្ដី​វិនាស​ឲ្យ​កើត​, ការ​ខឹង​ជា​កិលេស​ញាំ​ង​ចិត្ត​ឲ្យ​កម្រើក​, ការ​ខឹង​ជា​ភ័យ​កើត​ហើយ​ក្នុង​រូប​កាយ ជនពាល​រមែង​មិន​យល់​ច្បាស់​នូវ​ភ័យ​នោះ​ទេ បុគ្គល​អ្នក​ខឹង​ច្រើន​រមែង​មិនដឹង​នូវ​ខ្លួនឯង បុគ្គល​ខឹង​ច្រើន​រមែង​មិនឃើញ​ធម៌ ។

ការ​ខឹង​ច្រើន​រមែង​គ្រប​សង្កត់​នូវ​ជន​ណា​ដែល​មាន​សេចក្ដី​ងងឹត​សូន្យឈឹង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ