ភ្លើងប្រចណ្ឌប្រល័យគូស្នេហ៍ជាតារាម៉ូដែល
បុរសជនជាតិកាណាដាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៤ មីនា ២០១៦ បន្ទាប់ពីសម្លាប់មិត្តស្រីរបស់ខ្លួនព្រោះតែភ្លើងប្រចណ្ឌនៅបរិវេណសាកលវិទ្យាល័យ ។

យោងតាមគេហទំព័រ AsianTown ឱ្យដឹងថា លោក Gurjinder Gary Dhaliwal អាយុ២៤ឆ្នាំបានសម្លាប់មិត្តស្រីរបស់ខ្លួននាង Maple Batalia ជានិស្សិតពេទ្យ ព្រមទាំងជាតារាសម្តែង និងជាតារាម៉ូដែល ។
កាលពីថ្ងៃទី ២៨ កញ្ញា ២០១១ នាង Batalia បានចេញពីបណ្ណាល័យក្នុងសាកលវិទ្យាល័យ Simon Fraser University យប់បន្តិច ។ យប់នោះហើយដែលនាងត្រូវគូស្នេហ៍សម្លាប់ និងកាត់ជាកង់ៗនៅក្បែរកន្លែងចតរថយន្ត ។ នាង Batalia ធំធាត់នៅប្រទេសកាណាដា បន្ទាប់ពីផ្លាស់ពីប្រទេសឥណ្ឌាជាប្រទេសកំណើតរបស់នាង ។
នាងគឺជានិស្សិតពេទ្យ និងជាតារាសម្តែង និងម៉ូដែលដោយនាងមានក្តីសុបិនថា នឹងកសាងខ្លួនឱ្យក្លាយជាតារាសម្តែងល្បីមួយរូប ។ បំណងរបស់នាងត្រូវរលាយដោយសារតែមិត្តប្រុសប្រល័យជីវិតនាងព្រោះតែភ្លើងប្រចណ្ឌ ។
ឯកសារតុលាការឱ្យដឹងថា Dhaliwal ត្រូវមោហ៍បាំងមួយភ្លែតដោយសារភ្លើងប្រចណ្ឌក៏កាប់ក្បាលនាង Batalia ពីក្រោយខ្នង បន្ទាប់ពីឃើញនាងអង្គុយជាមួយប្រុសផ្សេងក្នុងបណ្ណាល័យ ។ Dhaliwal បានកាប់មិត្តស្រីចំនួន១១កន្លែងទៀត មុនពេលរត់គេចពីកន្លែងកើតហេតុ ។ ដោយឡែកគេហទំព័រ Vancover Sun សរសេរថា ការស៊ើបអង្កេតចំពោះការសម្លាប់បានដឹងថា រយៈពេល១ខែមុនពេលនាង Batalia ស្លាប់គូស្នេហ៍នេះបានចែកផ្លូវគ្នា ។ ការចែកផ្លូវគ្នា បន្ទាប់ពីសាងស្នេហ៍៤ឆ្នាំនោះ ដោយសារនាង Batalia ដឹងថា មិត្តប្រុសក្បត់នាង ។ ចាប់តាំងពីពេលនោះមក Dhaliwal ព្យាយាមហៅទូរស័ព្ទ និងផ្ញើសារទៅនាង Batalia រាប់ពាន់ដង ។ ទីបំផុតគេបានទិញកាំភ្លើងខ្លី និងកាំបិតយកទៅសម្លាប់មិត្តភក្តិប្រុសថ្មីរបស់នាង និងរូបនាងផ្ទាល់ ។
នៅពេលផ្តល់ឱកាសឱ្យនិយាយសារភាពកំហុសក្នុងអំឡុងពេលកាត់ទោសកាលពីថ្ងៃទី១៤ មីនា ២០១៦ Dhaliwal សុំអភ័យទោសដល់ក្រុមគ្រួសារនារីរងគ្រោះ និងមិត្តភក្តិនាងដែលមានវត្តមានក្នុងបន្ទប់តុលាការ ។ រូបគេនិយាយថា «ខ្ញុំសុំទោស ! ខ្ញុំដឹងថា ខ្ញុំបានធ្វើរឿងមិនគប្បីចំពោះ Batalia » ៕
ចែករំលែកព័តមាននេះ