តារាសម្តែងហុងកុងជើងចាស់លោកលី តៅហួ បានពង្រឹងការការពារជាពិសេសសម្រាប់កូនស្រីរបស់លោក ពោលគឺលោកចាត់អង្គរក្សឱ្យដើរតាមគ្រប់ពេល។
មិនតែប៉ុណ្ណោះកាលពីពេល ថ្មីៗកន្លងមក តារាសម្តែងវ័យ៥៤ឆ្នាំលី តៅហួ ត្រូវគេរាយការណ៍ថាបានទិញវីឡាស្កឹមស្កៃតម្លៃ២០០លានដុល្លារហុងកុងឱ្យកូនស្រីអាយុ៤ឆ្នាំជាកាដូសម្រាប់នាងធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង ។
បើតាមព័ត៌មានចចាមអារ៉ាមថា លី តៅហួ បានសុំសាលាឱ្យកូនស្រីលោកចេញមុនម៉ោង១៥នាទីជារៀងរាល់ថ្ងៃដើម្បីចៀសវាងពីការតាមថតរូបភាព ផ្សេងៗ ។ បន្ថែមពីការទិញវីឡាតម្លៃ២០០លានដុល្លារនោះ លី តៅហួ បានចំណាយ២០០លានដុល្លារហុងកុងទៀតសម្រាប់យន្តហោះឯកជនងាយស្រួលចំពោះការធ្វើដំណើររបស់លោក និងគ្រួសារ ។
មតិមួយចំនួនរិះគន់ថា លី តៅហួ ហាក់បីដូចជាសម្ញែងទ្រព្យសម្បត្តិហួសហេតុពេក ជាពិសេសសម្រាប់កូនស្រីដែលទើបតែមានអាយុ៤ឆ្នាំនោះទោះបីជាស្រឡាញ់នាងខ្លាំងប៉ុណ្ណាក៏ដោយ ៕
ចែករំលែកព័តមាននេះ