ធ្លាយរឿងបវរកញ្ញាស្រីស្អាត សារី សុវត្តី ជាគូស្នេហ៍តារាសាច់ដុំ សន ពិសិដ្ឋ តើពិតទេ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បវរកញ្ញាតំណាងខេត្តក្រចេះ បានក្លាយជាម្ចាស់មកុដត្តី Miss World Cambodia ២០២១ ធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។ អ្វីដែលគេភ្ញាក់ផ្អើលបន្ថែមទៀតនោះ កញ្ញា សារី សុវត្តី គឺជាគូសង្សាដ៏ផ្អែមល្ហែមជាមួយតារាមាឌឌាំងលោក សន ពិសិដ្ឋ ព្រោះឃើញឧស្សាហ៍បណ្តើរគ្នាទៅណាមកណា។ ជាពិសេសលោក សន ពិសិដ្ឋ បានទាំងបង្ហោះរូបភាពគូស្នេហ៍បង្ហាញសញ្ញារំភើប បានម្ចាស់ចិត្តឡើងកូដ។

ក្រោយពីបាក់បែកជាមួយគូស្នេហ៍ចាស់ អ្នកនាង ម៉ា នីតា តារាសម្តែង និងម៉ូដែលលោក សន ពិសិដ្ឋដែលជាតារាសាច់ដុំ ដែលប៉ុន្មានខែមុនការបែកបាក់នេះ ដោយម៉ា នីតា ក៏បានដឹងលោកសន ពិសិដ្ឋ ជាច្រើនដងថា ទៅមានទាក់ទងជាមួយនាង Sary Sovattey ដែលជាប់ជាកញ្ញាឯក និងធ្វើជាគ្រូបង្រៀនម្នាក់ ដែល ម៉ា នីតា និងស្រីម្នាក់នោះក៏ស្គាល់គ្នាដែរ។

គេឃើញលោកសន ពិសិដ្ឋ បង្ហោះរូបជាមួយនឹងគូស្នេហ៍ថ្មី លើបណ្តាញសង្គម FB ដោយបើកជំហរជាសាធារណៈ ហើយញញឹមញញែមដាក់គ្នា សូម្បីតែនៅក្នុងចង្កោមសិល្បៈក៏ដឹងថា អ្នកទាំង២បានសាងស្នេហ៍ចំហរ។
សារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់ ១៦៣cm មកពីខេត្តក្រចេះ។ នាងទទួលអាហារូបករណ៍សិក្សាបរិញ្ញាប័ត្រអក្សរសាស្ដ្រអង់គេ្លស ផ្នែកអប់រំនៅ IFL ហើយបញ្ចប់នៅឆ្នាំ២០១៩ ។ បច្ចុប្បន្ននាងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ជាមួយអាហាររូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បវរកញ្ញារូបនេះបានធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសជាមួយអង្គការបង្រៀនដើម្បីកម្ពុជា រយៈពេលពីរឆ្នាំមកហើយ ចាប់ពី២០១៩ មកដល់ខែតុលា ឆ្នាំ២០២១នេះ។ បច្ចុប្បន្នទើបតែចាប់ផ្ដើមធ្វើការជាបុគ្គលិកក្នុងគម្រោងមួយរបស់ក្រសួងអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្រាប់ការងារសិល្ប: មានចំណូលចិត្ត និងធ្វើជាពីធីការិនី ហើយការសម្ដែងភាពយន្ដក៏ជាចំណង់ចំណូលចិត្ត និងការងារដែលនាងធ្វើដែរ។ នេះគឺជាលើកទីមួយ ដែលប្រឡូកក្នុងការប្រកួតបវរកញ្ញាឯកកម្ពុជា។ បើលោកសន ពិសិដ្ឋវិញ បានក្លាយជាតារាសម្តែងលេចធ្លោ បច្ចុប្បន្ននេះ ក្រោយបានថតរឿងដុំ «នាឡិកា»។ក្រោយមកមានការងារច្រើនចូលថតជាតួឯក។ ហើយមិនដឹងថា ស្នេហាមួយនេះឆ្លងដល់ចំណងអាពាហ៍ពិពាហ៍ពេលណានោះទេ ខណៈពេលលោកសន ពិសិដ្ឋ ធ្លាប់មានប្រពន្ធ និងមានកូនរួចទៅហើយ។












ចែករំលែកព័តមាននេះ