ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​មង្គលការ​ច​ន ច័ន្ទ​ល​ក្ខិ​ណា​បរាជ័យ​ឆ្នាំ 2016

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សម្រេចចិត្ត​លើក​ពេល​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី ព្រោះ​យល់​ថា​ជា​ឆ្នាំ​ឆុង ។ ទោះជា​យ៉ាងណា​ក្តី តារា​សម្តែង​រូប​នេះ​នៅ​តែ​គ្រោង​រៀប​ការ​បែប​សាមញ្ញ មិន​ចង់​អធិកអធម​ទេ ។

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សម្រេចចិត្ត​លើក​ពេល​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី ព្រោះ​យល់​ថា​ជា​ឆ្នាំ​ឆុង ។ ទោះជា​យ៉ាងណា​ក្តី តារា​សម្តែង​រូប​នេះ​នៅ​តែ​គ្រោង​រៀប​ការ​បែប​សាមញ្ញ មិន​ចង់​អធិកអធម​ទេ ។

ដំណឹង​ស្នេហា​រវាង​តារា​សម្តែង​ស្រី​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​អ្នកជំនួញ​សម្បូរ​ទ្រព្យ លោក​ហេង ឡុ​ង នៅ​មិ​នទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ ។ ពី​មុន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​គូស្នេហ៍​គ្រោង​រៀប​ការ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ដោយ​មមាញឹក​នឹង​ការងារ នាង​សម្រេចចិត្ត​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ​វិញ ។ ដំណឹង​ខ្សឹបខ្សៀវ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ថា​តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នឹង​មានសំណាង​ទទួល​បាន​កាដូ មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ពី​គូស្នេហ៍​ដើម្បី​សាង​សុភមង្គល​។

តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គម្រោង​រៀប​ការ​ឆ្នាំ​នេះ​អាច​នឹង​ពន្យារពេល​ព្រោះតែ​នាង និង​គូស្នេហ៍​មមាញឹក​នឹង​ការងារ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​។ អ្នក​នាង​ល​ក្ខិ​ណា​បច្ចុប្បន្ន​ខិតខំ​ពង្រឹង​ការងារ​រកស៊ី​ឲ្យ​ទាំង​ហាង​កែ​សម្រស់ ហាង​ផ្កា​ស្រស់ ការងារ​សម្តែង និង​ពិធីករ ដូចនេះ​មង្គលការ​នាង​បញ្ជាក់​ថា នឹង​ធ្វើ​ឡើ​នៅ​ឆ្នាំ​ក្រោយ​វិញ ។

ប្រភព​ជិត​ស្និទ្ធ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​លើក​ឡើង​ថា គូស្នេហ៍​នាង​ដែល​ជា​អ្នកជំនួញ មាន​ទាំង​ចម្ការ​ម្រេច ក្រុមហ៊ុន​ជួល​ដី ក្រុមហ៊ុន​មេធាវី​នោះ​នឹង​លើកមុខ​មាត់​នាង​យ៉ាង​សម្បើម​ជាមួយនឹង​សម្ភារ និង​លំនៅ​ឋាន​មួយ​ចំនួន ។ ផ្ទះ​វីឡា​ប្រណីត​នៅ​តំបន់​ទួល​គោក​មាន​តម្លៃ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​នឹង​ក្លាយជា​ជម្រក និង​ជាក​ម្មសិ​ទិ្ធ​របស់​តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ក្រោយ​ពី​រៀប​ការ​រួច ។ ពិធី​មង្គលការ​នាង​នឹង​មិន​ហួស​ឆ្នាំ​ក្រោយ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី​គម្រោង​រៀប​ការ​ផ្គួប​ជាមួយនឹង​ការ​ឡើង​វីឡា​នៅ​តំបន់​ទួល​គោក​នោះ​មិន​ប្រាកដ​ទេ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និយាយ​ថា «​មិន​មាន​គម្រោង​រៀបចំ​ពិធី​មង្គលការ​ធំដុំ​ខ្លាំង​ទេ គឺ​ចង់​ធ្វើ​បែប​សាមញ្ញ​មួយ ព្រោះតែ​នាង និង​គូស្នេហ៍​សុទ្ធតែ​មាន​វ័យ​ចំណាស់ រៀងៗ​ខ្លួន​ហើយ​ដែរ ។ ម្ស៉ាង​អ្នក​នាង​ល​ក្ខិ​ណា គិត​ថា ពិបាក​ក្នុង​ការ​គ្រប់គ្រង​រៀបចំ ដូច្នេះ​ចង់​ទុក​ពេលវេលា​គិត​ពី​ការងារ​និង​មុខ​ជំនួញ​ឲ្យ​បាន​ច្រើន​ជាង ។ មង្គលការ​នឹង​ធ្វើ​ទៅ​តាម​បែប​សាមញ្ញ ប៉ុន្តែ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចង់​ឲ្យ​អ្នកចូលរួម​ជួបជុំ​គ្នា​សប្បាយ​ឲ្យ​បាន​ច្រើន ជាង​ការ​រៀបចំ​ធំដុំ​ដែល​នាំ​ឲ្យ​នាង​ហត់​ច្រើន និង​មិន​បាន​សប្បាយ​ជុំ​គ្នា​នោះ ។

អ្នកសិល្បៈ​លើក​ឡើង​ថា ពេល​នេះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដុតដៃដុតជើង និង​ប្រឹងប្រែង​ក្នុង​អាជីវកម្ម​មួយ​ចំនួន​បន្ថែម ដូច​ជា​បើកហាង​លក់ និង​តុបតែង​ផ្កា​ស្រស់ បន្ថែម​លើ​អាជីព​ហាង​ថែរក្សា​សម្រស់ ដើម្បី​កុំ​ឲ្យ​គេ​សម្លឹង​ឃើញ​ថា នាង​រង់ចាំ​ពឹង​តែ​កម្លាំង​ញើស​ឈាម​គូស្នេហ៍ ។ អ្នក​នាង​ល​ក្ខិ​ណា ចង់​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​ដូច​អនាគត​ស្វាមី​ដែរ ៕