ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សា​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​ឪពុក​តារាចម្រៀង ករុណា ពេជ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​នេះ​លោកឪពុក​ជាទី​ស្រលាញ់​របស់​តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ទទួលមរណភាព​ហើយ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ នេះ​គឺជា​ដំណឹង​ដ៏​សោកសៅ និង​ក្រៀមក្រំ​បំផុត​ចំពោះ​តារាចម្រៀង​ល្បីឈ្មោះ​លោក ករុណា ពេជ្រ និង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​នេះ​លោកឪពុក​ជាទី​ស្រលាញ់​របស់​តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ទទួលមរណភាព​ហើយ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ នេះ​គឺជា​ដំណឹង​ដ៏​សោកសៅ និង​ក្រៀមក្រំ​បំផុត​ចំពោះ​តារាចម្រៀង​ល្បីឈ្មោះ​លោក ករុណា ពេជ្រ និង​ក្រុម​គ្រួសារ​ទាំងមូល​ដែល​ត្រូវ​បាត់បង់​លោកឪពុក​ជាទី​ស្រលាញ់​ចេញពី​គ្រួសារ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ​។

តារាចម្រៀង ករុណា ពេជ្រ បាន​រៀបរាប់​ទាំង​អារម្មណ៍​សោកសៅ​ជា​ពន់ពេក​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១២ នេះ​ថា ប៉ា​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​ហើយ សូម​ប៉ា​ទៅ​អោយ​សុខ បើ​មាន​ជាតិ​ក្រោយ​កូនសុំ​កើតជា​កូន ប៉ា​ទៀត ហើយ​ស្ថិត​ក្នុង​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​សុភមង្គល​ណា​ប៉ា​ណា​»​។

ជាមួយ​ដំ​ណឹ​មរណទុក្ខ​ដ៏​សោកសៅ និង​ក្រៀមក្រំ​បំផុត​នេះ​ដែរ គេ​ក៏​បានឃើញ​មាន​អ្នកគាំទ្រ និង​មហាជន ព្រមទាំង​អ្នកសិល្ប​:​ជា​ច្រើន​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ករុណា ពេជ្រ ផង​ដែរ​។

យ៉ាងណា​មិន គេ​ក៏​មានការ​ចាប់អារម្មណ៍​ដែរ ដោយសារ​តែ​ថ្នាក់ដឹកនាំ​កំពូល​លំដាប់​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ពាក្យពេចន៍​ក្រៀមក្រំ​ដល់ ករុណា ពេជ្រ​។ នេះ​ជា​ការ​គិតគូរ​ដល់​ប្រជាពលរដ្ឋ មិន​ថា​កាលៈទេសៈ​ណា និង​មិន​រើសមុខ​ឋានៈ​អ្វី​ឡើយ​។

ក្នុង​ខ្លឹមសារ​របស់​សម្តេច បាន​លើក​ឡើង​ថា «​ខ្ញុំ និង​ភរិយា រំជួលចិត្ត​ឥត​ឧបមា ដោយ​បាន​ទទួល​ដំណឹង​ថា ឧបាសក ម៉ុ​ក សា​ខន ត្រូវជា​ឪពុក​របស់​ករុណា ពេជ្រ បាន​ទទួលមរណភាព វេលា​ម៉ោង​៨​និង​២​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត​ខែ អស្សុ​ច ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ​២២៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៧៥​ឆ្នាំ​ដោយ​រោគាពាធ​។ ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​នេះ ខ្ញុំ និង​ភរិយា សូម​សម្តែង​នូវ​ការ​សោកស្តាយ​ដោយ​ក្តី​អាឡោះអាឡ័យ ចំពោះ​ការ​បាត់បង់​ឧបាសក​ម៉ុ​ក សា​ខន ដែល​ជា​ការ​បាត់​បង់​នូវ​ឪពុក និង​ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​សង្គម​ធម៌​ដ៏​ជ្រាលជ្រៅ​របស់​កូន និង​ចៅ​ជាទី​ស្រឡាញ់​។ ខ្ញុំ​និង​ភរិយា សុំ​ឧទ្ទិស​បួងសួង​ដល់​ដួង​វិ​ញ្ញា​ក្ខ​ន្ឋ​សព ឧបាសក​ម៉ុង សា​ខន សូម​ឆាប់​បាន​ចាប់កំណើត កើត​ក្នុង​សុគតិភព​គ្រប់​ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

គួររំលឹកថា ៖ សោកស្តាយ​! ឪពុក​តារាចម្រៀង ករុណា ពេជ្រ ទទួលមរណភាព​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ