ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! ឪពុក​តារាចម្រៀង ករុណា ពេជ្រ ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដំណឹង​ដ៏សោក​សៅ និង​ក្រៀម​ក្រំ​បំផុត ពេល​បាន​ឮដំណឹងថា ឪពុក​របស់​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ ​ដំណឹង​ដ៏សោក​សៅ និង​ក្រៀម​ក្រំ​បំផុត ពេល​បាន​ឮដំណឹងថា ឪពុក​របស់​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ បន្ទាប់​ពី​ឪពុក​តារា​រូប​នេះ បាន​តតាំង​ជាមួយ​សារ​ជំងឺ​ប្រចាំ​កាយ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក ករុណា បាន​ប្រកាស​ដំណឹង​ពី​មរណភាព​ឪពុក​របស់​លោក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​គេ​ឃើញ​មាន​មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​គ្នា​ជា​ច្រើន​បាន​ចូលរួម​ការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។

ជាមួយនឹង​រូបភាព​អង្គុយ​ជិត​ឪពុក​ដែល​បាន​ទទួលមរណភាព​នៅ​លើ​គ្រែ​លោក ករុណា ពេជ្រ បាន​ភ្ជាប់​សារ​ដ៏​ក្តុកក្តួល​ថា «​ប៉ា ខ្ញុំ ទៅ​ចោល ខ្ញុំ​ហើយ​សូម​ប៉ា ទៅ​អោយ​សុខ បើ​មាន​ជាតិ​ក្រោយ កូនសុំ​កើតជា​កូន​ប៉ា​ទៀត ហើយ​ស្ថិត​ក្នុង​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​សុភមង្គល ណា ប៉ា ណា​»​។

ជា​ការ​កត់សម្គាល់ កន្លង​មក តារាចម្រៀង​ប្រចាំ​ក្នុង​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ចាប់តាំងពី​ឪពុក​របស់​លោក​ធ្លាក់ខ្លួន​ឈឺ​មក លោក​បាន​ចំណាយ​ថវិកា អស់​ប្រមាណ​ជា​ជាង​២០​ម៉ឺន​ដុល្លារ​មក​ហើយ ដើម្បី​ព្យាបាល​ឪពុក​ឲ្យ​ជា​សះស្បើយ ប៉ុន្តែ​ស្ថានភាព​ជំងឺ​ឪពុក​របស់​លោក នៅ​តែ​មិន​ទាន់​ធូរស្បើយ​ឡើយ​។

លោក​ថា អំឡុង​ពេល​ឪពុក​លោក​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ​នោះ លោក​បាន​ប្រកាស​លក់​ផ្ទះ និង​ដីធ្លី​មួយ​ចំនួន ដើម្បី​បាន​លុយ​មក​ដោះស្រាយ​ឲ្យ​ទាន់​ពេល​។ លោក​បញ្ជាក់​ថា ឪពុក​របស់​លោក ត្រូវ​ទៅ​ព្យាបាល​តាម​ការ​ណាត់​របស់​គ្រូពេទ្យ គឺ​មាន​រយៈពេល​៣​ខែ​ម្ដង ដោយ​​លោក​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ «​សាន់​រាយ​» ដែល​មាន​ជំនាញ​ខាង​សរសៃឈាម​ខួរក្បាល​។ សម្រាប់​ការ​ព្យាបាល​នេះ គឺ​លោក​បាន​ចំណាយ​ខ្ពស់ ពោល​គឺ​ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ចំណាយ​ជិត​៣​ពាន់​ដុល្លារ ព្រោះ​លោក​ត្រូវ​ជួល​អ្នក​មើលថែ​ជំងឺ និង​ជួល​គ្រូពេទ្យ​ឲ្យ​មក​ព្យាបាល​ជំងឺ​ឪពុក និង​ធ្វើ​លំ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ ទោះបីជា​ឪពុក​របស់​លោក​ហាក់​ក្លាយជា​មនុស្ស​រុក្ខជាតិ លែង​ស្គាល់​សូ​ម្បី​តែ​រូប​លោក​ជា​កូន​ទៅ​ហើយ​ក្ដី​។

សូម​បញ្ជាក់​ថា ឪពុក​របស់​លោក ករុណា ពេជ្រ មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ និង​មាន​ជំងឺលើសឈាម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ឪពុក​លោក​បាន​ក្លាយទៅជា​មនុស្ស​រុក្ខជាតិ​មិន​មានការ​ចង​ចាំ បាន​តែ​ងក់ក្បាល​ដាក់​ជា​សញ្ញា​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ