ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​គ្រឿងញៀ.ន​ឆ្លង​ដែន​ទៅ​វៀតណាម ជិត​២០​គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ ២​នាក់

2 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន ចំនួន​០២​នាក់ (​ជនជាតិ​វៀតណាម​០១​នាក់​) រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន ចំនួន ១៩​គីឡូក្រាម…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន ចំនួន​០២​នាក់ (​ជនជាតិ​វៀតណាម​០១​នាក់​) រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន ចំនួន ១៩​គីឡូក្រាម និង​៤៨៨​ក្រាម និង​អាវុធ​ខ្លី K54 ចំនួន​០១​ដើម ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ។

ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ រួម​មាន ទី​១. ឈ្មោះ ឡេ វ៉ា​ន់​ថ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន ពី​រាជធានី​ភ្នំពេញ ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម​) ។

និង​ទី​២. ឈ្មោះ វ៉ា​ន់ សុ​ផា អាយុ​២០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម​)​។

សមត្ថកិច្ច​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ថ្នាំ​ញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់ ៣,៥០២​ក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ២,៩៨៦​ក្រាម ។ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ១៣,០០០​ក្រាម (​សរុប​ទម្ងន់ ១៩.៤៨៨​គីឡូក្រាម​) អាវុធ​ខ្លី​ធុន K54 ចំនួន​០១​ដើម បង់​០១, គ្រាប់​ចំនួន ០៨​គ្រាប់ ម៉ូតូ​០១​គ្រឿង និង​កាបូប​ធំ សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ