តារាសម្តែង និងម៉ូដែលកូនកាត់ស្រស់ស្អាត10នាក់របស់តៃវ៉ាន់
កោះសន្តិភាពសូមបង្ហាញជូនតារាសម្តែង និងម៉ូដែលកូនកាត់ស្រស់ស្អាតចំនួន១០នាក់របស់់តៃវា៉ន់ យោងតាមគេហទំព័របរទេស ViralCham៖
១-នាង Shannon
កោះសន្តិភាពសូមបង្ហាញជូនតារាសម្តែង និងម៉ូដែលកូនកាត់ស្រស់ស្អាតចំនួន១០នាក់របស់់តៃវា៉ន់ យោងតាមគេហទំព័របរទេស ViralCham៖
១-នាង Shannon
កោះសន្តិភាពសូមបង្ហាញជូនតារាសម្តែង និងម៉ូដែលកូនកាត់ស្រស់ស្អាតចំនួន១០នាក់របស់់តៃវា៉ន់ យោងតាមគេហទំព័របរទេស ViralCham៖
១-នាង Shannon
នាង Shannon មានអាយុ១៧ឆ្នាំ ស្រស់ស្អាតដាច់គេប្រចាំសាលា Dominican International School នៅតៃប៉ិ ។ នាង Shannon មានអ្នកគាំទ្រតាមហ្វេសប៊ុកចំនួន ១៨.០០០នាក់ ។
២-នាង Sara Wang
នាង Sara Wang ជនជាតិហូឡង់ ។ នាង Wang បានចាប់ផ្តើមអាជីពតាមរយៈការផ្សាយពាណិជ្ជកម្ម និងមានអ្នកគាំទ្រតាមហ្វេសប៊ុកចំនួន ៣១.០០០.០០០នាក់ ។
៣-នាង Barbara Akemi Katsuki
នាង Barbara Akemi Katsuki ជាកូនកាត់ប្រេស៊ីល និងជប៉ុន ។ នាងកើតនៅថ្ងៃទី១៦ ឧសភា ១៩៨៧ បានចូលរួមប្រកួតក្នុងកម្មវិធី Asia’s Next Top Model នៅរដូវកាលទី៣ ។ នាង Barbara Akemi Katsuki អាចនិយាយបានច្រើនភាសា មានភាសា អេស្ប៉ាញ អង់គ្លេស ជប៉ុន ព័រទុយហ្គាល់ និងចិនកុកងឺ ។
៤-នាង Vivienne Lee
តារាម៉ូដែលនាង Vivienne Lee ត្រូវបានគេស្គាល់ដោយសារតែដងខ្លួនល្អឥតខ្ចោះរបស់នាង គឺទំហំសុដន់៣៣សង្ទីម៉ែត្រ ដើមទ្រូង២៤ សង្ទីម៉ែត្រ និងត្រគាក៣២សង្ទីម៉ែត្រ។ នាងតែងតែបង្ហាញក្បាច់រាំយ៉ាងរស់រវើក ។
នាង Vivienne Lee ជាកូនកាត់អាស៊ី និងអឺរ៉ុប ហើយបច្ចុប្បន្នរស់នៅតៃវ៉ាន់ ។ នាងមានអ្នកគាំទ្រចំនួន ២៤៤.០០០ តាមហ្វេសប៊ុក ។
៥-នាង Nita Lei
នាង Nita Lei មានឪពុកជនជាតិតៃវ៉ាន់ និងម្តាយជនជាតិប៉ារ៉ាហ្កាយ ។ នាងនិយាយភាសាអេស្ប៉ាញ និងចិនកុកងឺ ។ តារាសម្តែងវ័យ២៤ឆ្នាំរូបនេះលេចមុខក្នុងរឿងមួយចំនួន ព្រមទាំងថតឱ្យទូរទស្សន៍ TVBS ផងដែរ ។ នាងមានអ្នកគាំទ្រចំនួន ២៨៨.០០០នាក់តាមហ្វេសប៊ុក ។
៦-នាង Christina Mok
នាង Christina Mok បានសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដែលមហាជនស្គាល់ គឺរឿង Apple In Your Eye ។ តារាស្រីវ័យ ២៨ឆ្នាំរូបនេះកើតនៅថ្ងៃទី៥ ឧសភា ១៩៨៧ ។
នាង Christina Mok បានបញ្ចប់ការសិក្សាពីសាលាសិល្បៈ The Art Institute of California ។ នាងបានកើត និងធំធាត់នៅអាមេរិក តែបច្ចុប្បន្នរស់នៅតៃវ៉ាន់ ។
៧-នាង Kiwi Lee Han
នាង Kiwi Lee Han គឺជាកូនកាត់កូរ៉េ និងចិនកើតឆ្នាំ១៩៩២ ។ នាងមានភាពល្បីល្បាញដោយសារតែលេងស្តាយ និងរូបរាងស្រដៀងនាង Fan Bing Bing ។
៨-នាង Rima Zeidan
នាង Rima Zeidan មានឪពុកជាជនជាតិលីបង់ និងម្តាយជាជនជាតិតៃវ៉ាន់ ។ Rima កើតនៅលីបង់មានកម្ពស់ ១,៧០សង្ទីម៉ែត្រ ។ នាងតែងតែបង្ហោះពីរូបភាពស្លុីមៗរបស់នាងនៃការហាត់ប្រាណ និងសម្រស់ ។ កាលពីឆ្នាំ ២០១៤ នាង Rima Zeidan គឺជាអ្នកនាំពាក្យឱ្យក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Epson ។
៩-នាង Hannah Quinlivan
តារាម៉ូដែល និងសម្តែងកូនកាត់អូស្ត្រាលី និងតៃវ៉ាន់ កើតនៅថ្ងៃទី១២ សីហា ១៩៩៣ ។ នាងគឺជាភរិយារបស់តារាប្រុស Jay Chou ដែលបានរៀបការកាលពីឆ្នាំ ២០១៤។
១០-នាង Larisa Bakurova
តារាសម្តែង និងម៉ូដែលកូនកាត់អ៊ុយក្រែន បច្ចុប្បន្នរស់នៅតៃវ៉ាន់ ។ ក្រៅពីដើរម៉ូដនាងក៏បានបង្ហាញវត្តមានក្នុងរឿងតៃវ៉ាន់ជាតួរងផងដែរ ។ នាង Larisa Bakurova កើតនៅថ្ងៃទី ២១ កុម្ភៈ ១៩៨៥ ៕
ចែករំលែកព័តមាននេះ