ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល យកចិត្តទុកដាក់​អំពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ការ​អប់រំ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជោគវាសនា​របស់​កុមារ​នៅ​តាម​តំបន់ដាច់​ស្រយាល​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​ជា​ច្រើន​ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ

ខេត្តកំពង់ចាម ៖ ការ​អប់រំ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជោគវាសនា​របស់​កុមារ​នៅ​តាម​តំបន់ដាច់​ស្រយាល​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​ជា​ច្រើន​ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ចំនួន​៤២៦​នាក់ ដែល​កំពុង​ត្រូវការ​សម្ភារ​សិក្សា​ទាំងនោះ នៅ​សាលា​បឋម​សិក្សា​គោ​ហេ៍ ស្ថិត​នៅ​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម​កាលពី​ពេល​ថ្មី​នេះ​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​តាំងពី​ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​រាប់​ពាន់​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្មវិធី​ការងារ​សង្គម​របស់​យើង មាន​កុមារ​កម្ពុជា​ជាង​៧0.000​នាក់ ទទួល​បានការ​ឧបត្ថម្ភ​ពី​កម្មវិធី​នេះ​។ បន្ថែម​ពីលើ​នេះ​ទៀត ណា​ហ្គា​វើ​ល ក៏​បាន​រៀបចំ​កម្មវិធី​អប់​រំជា​ច្រើន ជាក់ស្តែង​ដូច​ជា កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស កម្មវិធី​ប្រឡង​សរសេរ​តែងសេចក្តី​ភាសា​អង់គ្លេស ។​ល​។ ដើម្បី​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ភាសា​អង់គ្លេស​ដល់​កុមារ​កម្ពុជា​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាច​ប្រកួតប្រជែង​នា​ពេល​អនាគត​បាន នៅ​ពេល​ពួក​គេ​ចេញ​ធ្វើការ​»​។

លោក ពេជ្រ ភា​រ៉ុ​ម នាយក​សាលា​បឋម​សិក្សា​គោ​ហេ៍ បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​មក​សាលា​របស់ខ្ញុំ​។ សាលា​របស់​យើង មាន​នទី​តាំង​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​។ មាន​ក្តី​រំភើប​ខ្លាំង​ណាស់​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ខំ​ធ្វើ​ដំណើរ​ពី​ចម្ងាយ​មក​សាលា​របស់​យើង​។​ខ្ញុំ​អាច​និយាយ​បាន​ថា ក្រុមហ៊ុន​ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ ពីព្រោះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នាម​ជា​នាយក​សាលា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ចូលរួម​ចំណែក​ដ៏​ថ្លៃថ្លា​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ប្រទេស​របស់​យើង ហើយ​សូម​ជូនពរ​ពួក​គេ​ទទួល​បាន​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងអស់​»​។

យុវ​សិស្ស មាន កំសាន្ត សិស្ស​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​គោ​ហេ៍ បាន​និយាយ​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​កាបូបស្ពាយ  សៀវភៅសរសេរ ប៊ិក និង​សៀវភៅ​រឿង ដែល​បាន​ឧបត្ថម្ភ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ នេះ​គឺជា​លើក​ដំបូង​សម្រាប់​រូប​ខ្ញុំ​ដែល​បាន​ទទួល​កាបូបស្ពាយ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់ខ្ញុំ​។ ខ្ញុំ​គឺជា​សិស្ស​ពូកែ​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ពូកែ​៥៥​រូប ដែល​ទទួល​បាន​អំណោយ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ យើង​ស្រឡាញ់​ណា​ហ្គា​វើ​ល ហើយ​យើង​នឹង​ខិតខំ​រៀន​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​អនាគត​ភ្លឺស្វាង​»៕