រឿងវាលស្រែស្នេហ៍ខ្ញុំ (ភាគទី១ ជាភាគបន្ត)
វ៉ាន់៖ អរគុណៗ! អូនកែវពិតជាមានទឹកចិត្តមែន !
កែវ៖ បងវ៉ាន់! យកចែកគ្នាទៅ !
អរុណញញឹម
អរុណ៖ បងអរគុណហើយកែវ! មកដល់យូរហើយហ្អី ?
កែវញញឹម ធ្វើភ្នែកស្រទន់ដាក់អរុណ
វ៉ាន់៖ អរគុណៗ! អូនកែវពិតជាមានទឹកចិត្តមែន !
កែវ៖ បងវ៉ាន់! យកចែកគ្នាទៅ !
អរុណញញឹម
អរុណ៖ បងអរគុណហើយកែវ! មកដល់យូរហើយហ្អី ?
កែវញញឹម ធ្វើភ្នែកស្រទន់ដាក់អរុណ
វ៉ាន់៖ អរគុណៗ! អូនកែវពិតជាមានទឹកចិត្តមែន !
កែវ៖ បងវ៉ាន់! យកចែកគ្នាទៅ !
អរុណញញឹម
អរុណ៖ បងអរគុណហើយកែវ! មកដល់យូរហើយហ្អី ?
កែវញញឹម ធ្វើភ្នែកស្រទន់ដាក់អរុណ
កែវ៖ ខ្ញុំទើបតែមកដល់ដែរ! រវល់តែជួយវេចនំម៉ែទម្រាំតែរួច !
ក្នុងវង់រាំ។ ឆ័យងាកឃើញភួងម្លិះ ។ ឆ័យស្ទុះមកឈរទល់មុខភួងម្លិះ ញញឹមធ្វើមុខរបៀបខិល ងោកក្បាល អញ្ជើញរាំ
ឆ័យ៖ ភួងម្លិះអញ្ជើញរាំជាមួយបងមួយបទទៅ! ថ្ងៃបុណ្យថ្ងៃទាន ! គេមិនប្រកែប្រកាន់ទេ! រាំជាមួយបងមួយបទទៅណាភួងម្លិះ !
ឃើញឈើច្រតមួយថ្ពក់កឆ័យទាញថយឆ្ងាយពីភួងម្លិះ ឮសូសំឡេងមេភូមិសាម៉ននិយាយទាំងមុខកាច
សាម៉ន៖ អ្នកណាមិនប្រកាន់ ! តែអញប្រកាន់វ៉ើយ អាឆ័យ ! ឆ័យងាកទៅឃើញពួសាម៉នឈ្ងោកមុខមករកគេយ៉ាងកៀក បើកភ្នែកធំៗដាក់ ។ ឆ័យសើចស្ញាញរបៀបមិនសម អេះក្បាលសំពះបណ្ដើរ
ឆ័យ៖ ជម្រាបសួរ ពុកមេភូមិ ! សាម៉នយកច្រតជន្លក្បាលឆ័យ មុខកាច
សាម៉ន៖ ចាំទៅសំពះសួរពុកឯងទៅ ! ហ៊ឹះ ឯងចង់ធ្វើអី កុំស្មានថាយើងមិនដឹងឲ្យសោះ!ក្បាលខូច រពិលរប៉ូចដូចឯងនេះ ! ចង់មកក្បែរកូនអញ មិនបានទេវើយ ! ភួងម្លិះ! ដើរលេងបុណ្យប៉ុណ្ណឹងបានហើយ! ទៅផ្ទះវិញជាមួយពុក! ភួងម្លិះងាកមើកមុខអរុណបន្ដិច
ភួងម្លិះ៖ ចាសពុក! ឆ័យញញឹមញញែមត្រដុសដៃ ធ្វើអោនលំទោន
ឆ័យ៖ ពុកមេភូមិ! ចាំខ្ញុំជូនទៅ!
សាម៉ន៖ មិនចាំបាច់ទេ! អញមកបាន! ទៅវិញក៏បាន! ជើងអញមាន! តោះភួងម្លិះ! ម៉ែកូនឯងចាំនៅក្លោងទ្វារឯណោះ! កុំនៅដល់យប់ពេក!
សាម៉នដើរចេញទៅ។ ភួងម្លិះងាករកមើលកែវ។ កែវរត់ចូលមកក្បែរភួងម្លិះមុខឆ្ងល់
កែវ៖ ម្លិះ! មានរឿងអីហ្នឹង ? ទាញដៃកែវដើរតាមក្រោយសាម៉ន
ភួងម្លិះ៖ យើងឆាប់ទៅផ្ទះវិញសិនទៅបងកែវ! ចាំនិយាយគ្នាទៀត ! មីងណាតចូលមក រកច័ន្ទ្រ
ណាត៖ អឺច័ន្ទ្រ! យើងក៏ល្មមទៅផ្ទះដែរ ! កុំនៅយប់ពេក! អត់ងងុយ! ស្អែកត្រូវលក់ត្រូវដូរផង! ទៅជាមួយក្មួយភួងម្លិះទៅ !
ច័ន្ទ្រ៖ តោះម៉ែ! បើភួងម្លិះទៅផ្ទះហើយ! ខ្ញុំនៅតែឯង ម៉េចនឹងសប្បាយ! មានតែទៅទាំងអស់គ្នាហ្នឹងហើយ ! ភួងម្លិះ កែវនាំដើរចេញពីឆាកតន្ត្រីជាមួយឪពុកម្ដាយ ។ នឿន និង កែមស្ទុះតាម អើតមើលច័ន្ទ្រ ធ្វើមុខជូរទាំងពីរនាក់
កែម៖ អុញ! មិនទាន់បានអញ្ជើញច័ន្ទ្រឡើងរាំផង! គេទៅផ្ទះវិញបាត់ !
នៅផ្ទះសាម៉ន ។ សាម៉ន មីងផៃ ភួងម្លិះ កែវដើរចូលមកក្នុងផ្ទះ។ មីងផៃកាន់ស្បៃពានាបក់បណ្ដើរ ទម្លាក់កាបូបលុយ
ផៃ៖ ហ៊ើយ! បុណ្យភូមិឆ្នាំនេះមនុស្សច្រើនដល់ហើយ ! ទម្រាំតែលោកទេសចប់ បែកញើសឡើងជោគខ្លួនទៅហើយ !
ភួងម្លិះ៖ មកពីភូមិយើងសម្បូរសប្បាយ! ផលស្រូវល្អហ្នឹងណាម៉ែ! បានជាគ្រប់គ្នារៀបចំបុណ្យភូមិធំដុំមនុស្សច្រើនយ៉ាងនេះ ! ខ្ញុំមិនទាន់បានដើរមើលគេមើលឯងសព្វកន្លែងផង ! ពុក និង ម៉ែបបួលមកផ្ទះបាត់ទៅហើយ !
សាម៉នដើរទៅអង្គុយនៅកៅអីវែង លូកយកខ្សៀរថ្នាំមកអុជជក់បណ្ដើរ
សាម៉ន៖ ពុកមិនចង់ឲ្យកូនឯងនៅយូរទេ! វាចំណេញតែភ្នែកពួកអាកម្លោះជ្រួលជ្រើមអស់ហ្នឹង! បានប្រយោជន៍ស្អីទៅ! បានអុជធូបហើយ ដូចជារួចរាល់! ចាំបាច់នៅយូរធ្វើអី! មើល! ស្មានថាពុកមិនដឹងហ្អី! ពុកនៅឈរមើលយូរហើយ ! មនុស្សមិនបានការដូចអា ឆ័យ ពុកមិនចង់ឲ្យមកធ្វើលេមលើមដាក់កូនស្រីពុកទេ! បុណ្យស័ក្តិត្រឹមកូនមេឃុំ! មានស្អីគួរឲ្យអស្ចារ្យទៅ !
ផៃទាញផ្លិតមកបក់ និយាយបណ្តើរ
ផៃ៖ មែនហើយ! កូនមេឃុំធូរធាប្រហែលអាឆ័យនៅតែម៉ែមើលមិនចូលភ្នែកផង! ទម្រាំពួកល្ហេមល្ហាមដូចអរុណ និង ក្រុមវានោះ! មិនត្រូវយកខ្លួនបៀតទេ ភួងម្លិះ! ម៉ែហាមមុនឲ្យហើយ! កុំចូលចិត្តរាប់រកពួកក្រីក្រអស់ហ្នឹងពេក! វាគ្មានបានការអីទេ !
ភួងម្លិះធ្វើមុខអេះអុញ មើលមុខផៃបន្ដិច
ភួងម្លិះ៖ អ្នកស្រុកអ្នកភូមិជាមួយគ្នាសោះ! ម៉េចក៏រាប់រកគ្នាមិនបាននោះម៉ែ ? សុទ្ធតែធ្លាប់ស្គាល់គ្នាតាំងតែពីតូចដល់ធំ! មនុស្សយើងគេថាជួញមិត្តជាងជួញសត្រូវណាម៉ែ !
ផៃបើកភ្នែកធំៗដាក់ភួងម្លិះ
ផៃ៖ ណែ! ណែ! កូនឯងកុំពូកែវែកញែកពេក! រឿងរាប់ញាតិភូមិផងរបងជាមួយ វាជារឿងសម្រាប់ចាស់ៗទេ ! តែរឿងក្រមុំ-កំលោះ ស្រីនិងប្រុស ! មិនបាច់រាប់ក៏បានដែរ! ព្រោះវាជារឿងមិនសមភ្មែកគេ ! កូនស្រីត្រូវចេះរក្សាតម្លៃរបស់ខ្លួនឯង! ត្រូវចេះរក្សាឫកពារមាយាទឲ្យត្រឹមត្រូវ ! ទើបវាសមពូជសមអម្បូរ! ម៉ែចិញ្ចឹមកូនបែបស្រីបុរាណណ៎ា ! មិនមែនបែបស្រីសម័យថ្មីទេ ! កុំចង់ធ្វើខ្លួន ធ្វើឫក ធ្វើពារតាមគេតាមឯង! ស្រីប្រុសសិទ្ធិស្មើគ្នា ចង់រាប់ ចង់រក បណ្ដើរគ្នាទៅណាក៏បានតាមចិត្តនោះ! ម៉ែមិនបណ្ដោយកូនយ៉ាងនេះទេ !
ឮសូរសំឡេងថ្ងូរពេញក្នុងផ្ទះ មីងផៃខ្លាចខ្មោច ស្ទុះចុះពីលើក្ដារងឿ ប៉ះកាបូបធ្លាក់រាយប៉ាយ ចូលទៅអង្គុយប្រជ្រៀតចំកណ្ដាលម្លិះ និង សាម៉ន របៀបភ័យខ្លាច
ផៃ៖ ពុកវា! ជួយស្ដាប់ៗ! ដូចជាឮសូរសំឡេងស្អី !
មុខបន្ទប់នាយម៉ាប់ ។ សាម៉នកាន់ផ្គាក់ឈានចូលលបៗ ចូលទៅដល់មុខបន្ទប់ម៉ាប់។ ផៃ កែវនិង ម្លិះតោងអាវសាម៉នពីក្រោយបន្តគ្នាមួយជួរ ធ្វើមុខភ័យខ្លាចដូចគ្នា ។ ឮសូរសំឡេងថ្ងូរចេញពីក្នុងបន្ទប់ សាម៉នលើកផ្គាក់ប្រុងរួចស្រេច មួលសោរបើកទ្វារចូលទៅលបៗ ឃើញម៉ាប់កំពុងដេកមមើរ ថ្ងូរ រើខ្លួនពេញគ្រែ រួចក៏ស្រែក
(នៅមានត)
ចែករំលែកព័តមាននេះ