រឿងវាលស្រែស្នេហ៍ខ្ញុំ (ភាគទី១ ជាភាគបន្ត)
នៅផ្ទះអរុណ ផ្ទះស្បូវ ។ ក្នុងផ្ទះ កុមារារ៉េតកំពុងតែលាបចាហួយសក់ ពត់ភ្លីសក់នៅមុខកញ្ចក់តូចមួយដាក់នៅលើតុ ផ្អៀងផ្អងមើលមុខមិនចង់ឃើញ ។ កុមាររ៉េតអាយុប្រហែល ១១ទៅ១២ឆ្នាំ ។
នៅផ្ទះអរុណ ផ្ទះស្បូវ ។ ក្នុងផ្ទះ កុមារារ៉េតកំពុងតែលាបចាហួយសក់ ពត់ភ្លីសក់នៅមុខកញ្ចក់តូចមួយដាក់នៅលើតុ ផ្អៀងផ្អងមើលមុខមិនចង់ឃើញ ។ កុមាររ៉េតអាយុប្រហែល ១១ទៅ១២ឆ្នាំ ។
នៅផ្ទះអរុណ ផ្ទះស្បូវ ។ ក្នុងផ្ទះ កុមារារ៉េតកំពុងតែលាបចាហួយសក់ ពត់ភ្លីសក់នៅមុខកញ្ចក់តូចមួយដាក់នៅលើតុ ផ្អៀងផ្អងមើលមុខមិនចង់ឃើញ ។ កុមាររ៉េតអាយុប្រហែល ១១ទៅ១២ឆ្នាំ ។ កុមាររ៉េតពត់ភ្លីសក់បណ្ដើរ ស្រែកបណ្ដើរ
រ៉េត៖ បងរុណៗ! កំពុងតែធ្វើស្អីហ្នឹងបង? ស្លៀកពាក់រួចហើយនៅ ? ឲ្យលឿនបន្ដិចទៅ! ម៉ែទៅស្ដាប់លោកទេសយូរណាស់ហើយ ! បងឯងនៅចេញពីក្នុងបន្ទប់មិនទាន់រួចទៀត ! ត្រេតត្រតមែនទែន! តិចខ្ញុំទៅមុនឥឡូវ !
ក្នុងបន្ទប់អរុណ ។ អរុណកំពុងឆ្លេឆ្លារើសៀវភៅនៅលើតុសរសេរក្បាលដំណេក ស្រែកបណ្ដើរ
អរុណ ៖ បងកំពុងតែរកក្រដាសបទចម្រៀងរបស់បងហ្នឹងណា៎! ឯងមានឃើញ ឬអត់ រ៉េត ? បងទុកនៅលើតុហ្នឹងសោះ! ឥឡូវវាបាត់ទៅណា ? បងខំតែងបទថ្មី! មិនទាន់ចាំអស់ផង! ឥឡូវបាត់ក្រដាសទៅហើយ! ច្រៀងយ៉ាងម៉េចកើត ?
រ៉េតរត់ចូលមកក្នុងបន្ទប់
រ៉េត៖ ស្អីទៅបង ?
អរុណរើជជុះគ្រប់កន្លែងនៅលើតុ រួចឈ្ងោកមើលកៀនតុ កៀនគ្រែ និយាយបណ្ដើរ
អរុណ៖ ក្រដាសបទចម្រៀងហ្នឹងណា៎! ឯងឃើញ ឬអត់ ?
រ៉េតអេះក្បាល ធ្វើភ្នែកស្លឺបន្ដិច
រ៉េត៖ អូ! ក្រដាសមួយសន្លឹកហ្អី ?
រ៉េតរត់ចេញពីក្នុងបន្ទប់យ៉ាងលឿន អរុណរត់តាមក្រោយរ៉េត ។
ដូរទីតាំង៖ នៅទីធ្លាមុខផ្ទះ កន្លែងគំនរសំរាម។ រ៉េតរត់ទៅរើក្នុងគំនរសំរាម ឃើញក្រដាសចម្រៀង លើកបង្ហាញអរុណ
រ៉េត៖ ក្រដាសនេះមែនទេ លោកបង ?
អរុណទៅយកក្រដាសចម្រៀងដែលមូរឡើងខ្ទេចមកលាមើល បើកភ្នែកធំៗ
អរុណ៖ អឺ! ក្រដាសហ្នឹងហើយ ! យ៉ាបមែនឯងនេះ ! ម៉េចបានជាយករបស់បងមកបោះចោលអញ្ចឹង ! រពឹសអស់ក្បួនមែនឯងនេះ!
នៅកន្លែងវង់តន្ត្រីអរុណកំពុងប្រគំ ។ ច័ន្ទ្រកំពុងឈរនៅមុខគេ ភួងម្លិះអើតមើលឆ្វេងស្ដាំ។ អរុណ និងរ៉េតប្រជ្រៀតគេឯងចូលមកដល់ល្មមទាំងហត់ដង្ហក់ ។ វ៉ាន់ នឿន និងកែមនាំគ្នាលើកដៃស្រែកសប្បាយ។ អរុណចូលដល់ភ្លាម ទាញក្បាលមេក្រូមកស្រែកច្រៀង (បទតែងថ្មីសម្រាប់ចាក់តាមភាគ ជាបទក្រមាចក្រមើម របៀបសប្បាយ មានន័យផ្លែផ្កាលួចស្រលាញ់បុប្ផាមួយទង) ភ្នែកអរុណមើលទៅភួងម្លិះ ធ្វើភ្នែកស្រទន់។ ភួងម្លិះមើលចំភ្នែកអរុណមើលគ្នាទៅវិញទៅមក ។ ច័ន្ទ្រឈ្ងោកមើលមុខភួងម្លិះ សើច គ្រវីដៃដាក់ពីមុខភ្នែកភួងម្លិះ ។ ភួងម្លិះភ្ញាក់ ងាកមុខចេញ ធ្វើអឹមអៀន។ រ៉េតរត់ទៅយកឈើវែងល្មម មកធ្វើជាដេញហ្គីតាក្បែរវ៉ាន់ ញាក់ខ្លួនបណ្តើរ ។ ក្រុមរបស់វ៉ាន់លេងភ្លេងទាំងមុខរីករាយ។ អ្នកភូមិកំពុងឈរមើលនាំគ្នាស្រែកហូរសប្បាយ។ អ្នកមកដើរលេងបុណ្យក្នុងវត្តនៅកន្លែងផ្សេងៗនាំគ្នាភ្ញាក់ផ្អើល រត់មកចោមរោមមើលវង់តន្ដ្រីរបស់អរុណ ។ មានអ្នកឡើងរាំសប្បាយពេញទីធ្លាមុខឆាកតន្ត្រី ។ ឆ័យ ទ្រើក និង ត្រុយនាំគ្នាចូលមករាំជាមួយគេដែរ ។ តែឆ័យរាំរបៀបក្បាលខូច ទើសគេទើសឯង ជាន់ជើងអ្នកនៅក្បែរផង រាំកៀសគេផង បញ្ចេញក្បាច់រាំច្រងេងច្រងាងតែបីនាក់ ធ្វើឲ្យអ្នករាំក្បែរនោះខ្ទាតអស់។ ទាំងអស់គ្នាដែលនៅទីនេះនាំគ្នាមើលមុខក្រុមឆ័យ ទឹកមុខហួសចិត្តគ្រប់គ្នា។ មីងណាត មីងរឿង នាំគ្នាដើរចេញពីកន្លែងស្ដាប់លោកទេស និយាយគ្នាបណ្ដើរ
ណាត ៖ អ្នករឿង! យើងទៅស្ដាប់ក្មួយរុណគេច្រៀងម្ដងទៅមើល! ដូចជាអ៊ូអរសប្បាយខ្លាំងណាស់! ខ្ញុំខានស្ដាប់រុណគេច្រៀងយូរហើយ !
រឿង៖ កូនមួយហ្នឹង ! វាកាត់ទៅរកឪពុកវាណាស់ ! ម្ង៉ៃៗគិតតែស្រែកច្រៀង ! ដេកក៏ច្រៀង ដើរក៏ច្រៀង! មិនដឹងជាបានការស្អីទេ បានត្រឹមតែលោតកញ្ឆេងឲ្យគេឯងមើល ! ដូចស្វាអញ្ចឹង! មិនព្រមតាំងចិត្តធ្វើការងារស្អីធ្វើឲ្យប្រកដប្រជានឹងគេសោះ !
ណាត៖ ណែ! អ្នករឿង! កុំនិយាយអញ្ចឹង ! ចំណេះ ជំនាញអ្វីក៏ដោយ ឲ្យតែយើងចេះប្រាកដ គង់នឹងអាចលូតលាស់ ! មានមុខមាត់កិត្តិយសដោយសារវាបាន ! សិល្បៈ! ឲ្យតែយើង តស៊ូពុះពារ ហើយក៏ប្រាកដចិត្ត វាមិនមែនជារឿងឥតប្រយោជន៍ទេ !
រឿង៖ ខ្ញុំថា..បើរុណវាគិតរឿងស្រាវជ្រាវខាងកសិកម្មឲ្យលូតលាស់ស្រូវស្រែរបស់យើងនោះវាល្អជាង ! ខ្ញុំមិនចង់ឲ្យគេរៀនខាងភ្លេង ខាងច្រៀងអីហ្នឹងសោះ ! គ្មានបានការអីទេ !
ណាត និងរឿងដើរមកដល់កន្លែងឆាកតន្ត្រីរបស់អរុណ ឃើញក្រុមឆ័យរាំវាតទីទើសគេទើស ឯង ។ ណាតគ្រវីក្បាល ធ្វើមុខហួសចិត្ត
ណាត៖ ហ៊ឹ! អាឆ័យនេះ! អាងតែខ្លួនវាជាកូនមេឃុំ! មើលឫកវាចុះ! ខុសគេខុសឯងតែម្ដង !
អរុណច្រៀងចប់ ទាញកៅអីអង្គុយ ឃើញដៃកែវហុចទឹកថង់ទឹកអំពៅដាក់ចំពីមុខ រុណភ្ញាក់ ងាកទៅឃើញកែវកំពុងញញឹម ។ កែវជានារីដែលមានសម្រស់ស្អាតសមរម្យ និងតែងខ្លួនបែបស្រគត់ស្រគំ មានឬកពារសុភាពរាបសារ ។
កែវ៖ ណេះបងរុណ ! ខ្ញុំទិញទឹកអំពៅផ្ញើរ! ពួកបងលេងភ្លេងមួយល្ងាចទៅហើយ! ប្រហែលជាស្រេកទឹកណាស់ !
វ៉ាន់ញញឹម ស្ទុះមកទទួលទឹកអំពៅពីដៃកែវ ធ្វើមុខញញឹមដៀងដងដាក់កែវ
(នៅមានត)
ចែករំលែកព័តមាននេះ