ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ស្ងប់​! ស្រី​ស្អាត លីវ ជី​លី និង​អ្នក​ច្នៃ​ម៉ូត​បន្ត​សម្តី​ដាក់​គ្នា​រឿង​ផ្លាស់​ប្តូរ​ឈុត​ឡើង​ឆាក​ភ្លាម​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ រលក​កំ​ដៅ​នៃ​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​រវាង​កញ្ញា លីវ ជី​លី និង​អ្នក​ឆ្នៃ​ម៉ូត​មួយ​រូប ហាក់​នៅ​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​បកស្រាយ​រក​ភាព

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ រលក​កំ​ដៅ​នៃ​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​រវាង​កញ្ញា លីវ ជី​លី និង​អ្នក​ឆ្នៃ​ម៉ូត​មួយ​រូប ហាក់​នៅ​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​បកស្រាយ​រក​ភាព​ត្រឹមត្រូវ​ដូច​គ្នា​។

អ្នក​ច្នៃ​ម៉ូត​ហាក់​មិន​ស្ងប់​អារម្មណ៍ និង​ស្ងប់ចិត្ត​នៅឡើយ​ទេ ក្នុង​ពេល​ដែល Miss Grand Cambodia 2020 កញ្ញា លីវ ជី​លី បាន​ផ្តល់​ប្តូរ​ឈុត​ដែល​ខ្លួន​ត្រៀម​បម្រុង​រួច​ជា​ស្រេច​សម្រាប់​នាង​ស្លៀក​ឡើង​ឆាក​កម្មវិធី​ប្រលង​វគ្គ​ផ្តាច់ព្រ័ត្រ MGC2021 ដែល​បាន​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ អ្នក​ច្នៃ​ម៉ូត​រូប​នេះ បាន​ចាត់​ទុក​ការ​សម្រេច​ផ្លាស់​ប្តូរ​ឈុត​របស់​ខ្លួន​ភ្លាម​ៗ​ពី លីវ ជី​លី គឺជា​ចេតនា​របស់​នាង​ផ្ទាល់ ពោល​គឺ​មិនមែន​ជា​រឿង​អ​ចេតនា​ដែល​នាង​មិន​ចង់​ធ្វើ​នោះ​ឡើយ​។

អ្នក​ច្នៃ​ម៉ូ​ប្រចាំ​ហាង zuperior ឈ្មោះ ជា​និ​ច គង់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​នៅ​មិន​អស់ចិត្ត​​នៅ​ពេល​ដែល លីវ ជី​លី បាន​ផ្លាស់​ប្តូរ​មិន​ស្លៀក​ឈុត​ដែល​ខ្លួន​បាន​ព្រមព្រៀង​គ្នា សម្រាប់​ឡើង​ឆាក​កម្មវិធី MGC វគ្គ​ផ្តាច់​ព្រ័ត្រ។

លោក​បញ្ជាក់​ថា កាលពី​ដំបូង គាត់​មក​សុំ​ឈុត​ខ្ញុំ​ពេល​ទៅ​ប្រលង​នៅ​ថៃ ខ្ញុំ​បដិសេធ​រួច​ម្តង​ហើយ រហូត​ដល់​លើក​ទី​២ ជិត​ដល់​ថ្ងៃ​ផ្ទេរ​ម្កុដ គាត់​ក៏​មក​ពឹងពាក់​ខ្ញុំ​ម្តងទៀត​។ លោក​ថា ខ្ញុំ​ក៏​សម្រេច​ថា​ជួយ ប៉ុន្តែ​បាន​បញ្ជាក់ និង​ព្រមព្រៀង​គ្នា​រួច​ហើយ​ថា លុះត្រាតែ​ឈុត​ខ្ញុំ​ប្រើ​សម្រាប់​ដើរ​លើ​ឆាក លា​តំណែង ទើប​ខ្ញុំ​ធ្វើ​អោយ​។ ស្រាប់តែ​ដល់​ថ្ងៃ គាត់​ប្រើ​ឈុត​របស់​គេ​ផ្សេង​ទៅ​វិញ ហើយ​ប្រើ​លេស​ថា​រ៉ូ​ប​របស់ខ្ញុំ​ពិបាក​ដើរ ទាំង​ដែល​ការ​ពិត ពេល​ដែល​នៅ​ជាមួយ​ខ្ញុំ គាត់​ថា​ស្រួល​ដើរ​ណាស់​បង អត់​មាន​ពិបាក​ដើរ​ទេ ។ យ៉ាងណា​បើ​តាម​លោក ជា​និ​ច គង់ ថា រឿង​បន្ត​ខ្ញុំ​កំពុង​រៀបចំ ប៉ុន្តែ​ពុំ​អាច​ប្រាប់​បាន ព្រោះ​គាត់​ធ្វើ​ឡើង​ដោយ​ចេតនា មិនមែន​អ​ចេតនា​។

ដោយ​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កញ្ញា លីវ ជី​លី ក៏​បកស្រាយ​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដែរ​ថា សម្រាប់​ឈុត​របស់​គាត់​នោះ នាង​បាន​ស្នើ​សុំ​អោយ​គាត់ Sponsor អោយ​នាង​សម្រាប់​កម្មវិធី​វគ្គ Final នេះ ហើយ​គាត់​ក៏ ok និង​សន្យា​នឹង​ធ្វើ​អោយ​នាង​នឹង​ក្លាយជា​ព្រះ​នាង (Queen) នៅ​ក្នុង​កម្មវិធី​នេះ​។

នាង​បញ្ជាក់​ថា ពេល​នោះ​នាង​បាន​ស្នើ​សុំ​អោយ​គាត់​ផ្ញើ​ម៉ូត​នោះ​មក​អោយ​នាង​មើល តែ​គាត់​មិន​ព្រម ព្រោះ​នាង​ចង់​ដឹង​ម៉ូត​នោះ​អាច​ស្លៀក​បាន ឬ​មិន​បាន ចាំ​គិត​ក្រោយ​ទៀត​។ នាង​ថា ពេល​កាត់​រួច​នាង​ក៏​បាន​ល​សាកល្បង​ដែល ពេល​នោះ​នាង​មិន​បាន​ពាក់​ស្បែកជើងកែងចោទ​នោះ​ឡើយ​។ លុះដល់​ថ្ងៃ​ប្រកួត​នាង​បាន​ស្លៀក​សាកល្បង​នៅ​ក្រោម​ឆាក ហើយ​ឃើញ​រ៉ូ​ប​នោះ​វា​នៅ​ប្រឡោះ​ជើង​ដែល​ដើរទៅ​ជាន់ និង​អាច​ធ្វើ​អោយ​នាង​ដួល ហើយ​ទាមទារ​អោយ​កាត់​បន្ថែម​។

លីវ ជី​លី បន្ថែម​ថា ក្រោយ​មាន​បញ្ហា​ខាងលើ​នេះ នាង​បាន​ប្រាប់​ទៅ​អ្នក​ច្នៃ​ម៉ូត​អោយ​នាង​ពី​ការ​មិន​បាន​ស្លៀក​រ៉ូ​ប​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​ធ្វើការ​សុំ​ទោស និង​បញ្ជាក់​ពី​មូលហេតុ​ផ្សេង​ៗ​ដែល​នាង​មិន​បាន​អាច​ស្លៀក​ឈុត​នេះ​បាន​ឡើយ​។

យ៉ាងណា បើ​តាម លីវ ជី​លី​ថា បើ​ទោះបីជា​នាង​បាន​ពន្យល់​ហេតុផល​ទាំងនេះ​ក៏​ដោយ ក៏​អ្នក​ច្នៃ​ម៉ូត​នោះ​មិន​បាន​ទទួលយក និង​ស្តាប់​ហេតុផល​របស់​នាង​នោះ​ឡើយ​។ នាង​បញ្ជាក់​ថា គាត់​នៅ​មិន​ព្រម​ស្តាប់ គាត់​នៅ​តែ​ចង់អោយ​យើង​ពាក់​ឈុត​គាត់​ឡើង​ឆាក​ទើប​គាត់​អស់ចិត្ត ខុស​ពី​ម្ចាស់ Sponsor ផ្សេង​ទៀត ដែល​គេ​មិន​គិត​បែប​នេះ​ឡើយ សំខាន់​អោយ​តែ​បាន​ពាក់​ឈុត​របស់​គេ​។

នាង​ថា ប្រសិនបើ​ឈុត​គាត់​ពាក់​បាន នាង​នឹង​ពាក់​មិន​ចោល​ឡើយ តែ​នេះ​នាង​ពាក់​មិនកើត ព្រោះ​ខ្លាច​មាន​បញ្ហា តែ​គាត់​មិន​ស្តាប់​ហេតុផល​យើង​ឡើយ​។ ទោះជា​យ៉ាងណា លីវ ជី​លី បាន​ចាត់​ទុក​រឿង​នេះ គឺជា​ការ​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូត​នោះ​បាន​ពង្រីក​អោយទៅ​ជា​ធំ និង​បានអោយ​អ្នក​ផ្សេង​បង្ហោះ​រឿងរ៉ាវ​នេះ ដែល​ធ្វើ​អោយ​ខូច​កិត្តិយស​របស់​នាង​។

គួរ​រំលឹក​ថា ៖ ផ្ទុះ​សង្គ្រាម​រវាង ស្រី​ស្អាត លីវ ជី​លី និង​អ្នក​ច្នៃ​ម៉ូត បោះពាក្យ​សម្តី​យ៉ាង​ចាក់​ដោត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ