រាជធានីភ្នំពេញ ៖ ខណៈមានការរិះគន់ខ្លាំងពីមហាជន តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ី នាងក្វាន់ ដេននី មិនទទួលយកទេ ប៉ុន្តែរឹតតែផ្គើនខ្លាំងឡើង ។ ជាក់ស្តែងកាលពីពេល ថ្មីៗកន្លងមក កា្វន់ ដេននី បានបញ្ចេញរូបថតសិចស៊ី២សន្លឹកនៅលើកោះទន្សាយតាមហ្វេសប៊ុក ។
រូបភាពទាំងពីរសន្លឹកនោះបង្ហោះអមជាមួយនឹងសារដ៏ខ្លីថា «មកស្រូបខ្យល់អាកាសនៅកោះទន្សាយ» ។ រូបភាពប្រហាក់ប្រហែលគ្នានេះត្រូវក្វាន់ ដេននី បង្ហាញជាបន្តបន្ទាប់ ដោយមិនខ្វល់ពីការរិះគន់របស់មហាជនទេ ។
បន្ទាប់ពីរូបភាព២សន្លឹកដែលនាងក្វាន់ ដេននី បង្ហោះរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកចូលមើលរាប់រយនាក់ ក្នុងនោះប្រិយមិត្តមួយចំនួនសរសើរ និងចាប់អារម្មណ៍ពីរូបសម្រស់ស្រស់ស្អាតរបស់នាង ក្នុងពេលដែលប្រិយមិត្តមួយចំនួនទៀតរិះគន់មិនសំចៃមាត់ ។
ហ្វេសប៊ុកមួយដាក់ឈ្មោះថា «មានភ្នែកមិនមើល ដង្កូវក្នុងលាមក» បានសរសេររិះគន់ចំពោះរូបភាពរបស់ក្វាន់ ដេននី ថា «នេះមិនខុសពីសត្វទេបងស្រី បើសត្វវាដឹងនោះ វាក៏មិនទុកឱ្យខ្លួនវាអាក្រាតអីុចឹងដែរ នោះដោយសារ វាមិនដឹង ហើយមិនមានកេរ្តិ៍ខ្មាស តែបងស្រីជាមនុស្សមានខួរក្បាល ហើយជាស្ត្រីខ្មែរ ដែលមានការអៀនខ្មាសជាង អ្វីៗទាំងអស់ តែធ្វើដូចសត្វទៅវិញ ។ មិនដឹងថាពេលនេះបង មានសារធាតុជាមនុស្សខ្ញុំមិនដឹងទេ តែបើសារធាតុសត្វក៏ខ្ញុំមិនថាអី ទោះបងមិនស្លៀក អ្វីៗទាំងអស់ ក៏ខ្ញុំមិនស្តីបន្ទោសបង ។ ដូចគ្មានអ្វីអស្ចារ្យសម្រាប់មនុស្សស្រីប្រភេទនេះណាស់ គ្រាន់តែជាដុំសាច់មួយដុំ ដែលឥតប្រយោជន៍ប៉ុណ្ណោះ ។
នេះគ្រាន់តែជាពាក្យដែលនៅក្នុងចិត្តខ្ញុំប៉ុណ្ណោះ ហើយក៏មិនមានអារម្មណ៍អីចង់ Comments តែយល់ថាបងស្រីជាមនុស្សដែលឈ្លក់វង្វេងក្នុងរូបដ៏អាក្រក់របស់ខ្លួនប៉ុណ្ណោះ បើមានខួរជាមនុស្សសង្ឃឹមនឹងលុបរូបនេះចោល បើមានសារធាតុជាសត្វ ចូរបងបង្ហោះឱ្យច្រើនជាងនេះចុះ ពីព្រោះសត្វគ្មានខួរទេ» ។
ក្វាន់ ដេននី ហាក់មិនចាប់អារម្មណ៍ឆ្លើយតបចំពោះពាក្យរិះគន់ដ៏ជូរចត់នោះឡើយ ផ្ទុយទៅវិញនាងត្រឹមតែឆ្លើយតបចំពោះអ្នកដែលបានសរសើរ និងគាំទ្ររូបភាពរបស់នាងប៉ុណ្ណោះ ។
ជាការកត់សម្គាល់កន្លងមកនៅក្នុងឱកាសបុណ្យគ្រីស្មាស់ ក្វាន់ ដេននី បានធ្វើឲ្យប្រិយមិត្តអ្នកលេងហ្វេសប៊ុកស្ទើរតែស្រឡាំងកាំងម្តងរួចមកហើយ ដោយនាងបង្ហោះរូបស្រាតពាក់កណ្តាលខ្លួនបង្ហោះជាសាធារណៈ ។ រូបភាពនោះរងការរិះគន់ខ្លាំងពីមហាជន ប៉ុន្តែនាងអត់ខ្វល់ទេ ផ្ទុយទៅវិញនាងនៅតែបន្តបញ្ចេញរូបភាពសិចស៊ី ថ្មីៗជាហូរហែដដែល ៕
ចែករំលែកព័តមាននេះ