ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីបង្កើនភាពវៃឆ្លាតខាងអារម្មណ៍របស់កូនអ្នក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការយល់ចិត្ត គឺជាផ្នែកមួយដ៏សំខាន់នៃបញ្ញាអារម្មណ៍ដែលមនុស្សគ្រប់វ័យត្រូវការ ។ ក្នុងនាមជាឪពុកម្តាយ យើងអាចជួយកូនៗឱ្យមានភាពវៃឆ្លាតខាងអារម្មណ៍តាមរយៈការបង្រៀនពួកគេពីការយល់ចិត្តពីដំបូង ។ ការយល់ចិត្ត គឺជាសមត្ថភាពក្នុងការចែករំលែក…

រាជធានីភ្នំពេញ ៖ ការយល់ចិត្ត គឺជាផ្នែកមួយដ៏សំខាន់នៃបញ្ញាអារម្មណ៍ដែលមនុស្សគ្រប់វ័យត្រូវការ ។ ក្នុងនាមជាឪពុកម្តាយ យើងអាចជួយកូនៗឱ្យមានភាពវៃឆ្លាតខាងអារម្មណ៍តាមរយៈការបង្រៀនពួកគេពីការយល់ចិត្តពីដំបូង ។ ការយល់ចិត្ត គឺជាសមត្ថភាពក្នុងការចែករំលែក និងឈ្វេងយល់អំពីអារម្មណ៍របស់អ្នកដទៃ ។ វាជាការដាក់ខ្លួនអ្នកទៅក្នុងស្ថានភាពរបស់អ្នកដទៃ ហើយទទួលយកអារម្មណ៍នោះ ។ វាគឺជាសមត្ថភាពក្នុងការចូលរួមជាមួយមនុស្សម្នាក់តាមអារម្មណ៍ និងទំនាក់ទំនងជាមួយពួកគេនៅក្នុងនោះ ។

ខាងក្រោមនេះ គឺជាវិធីងាយៗមួយចំនួន ដើម្បីបង្រៀនការយល់ចិត្តដល់កូនរបស់អ្នក ៖

១. និយាយអំពីអារម្មណ៍ ៖ វាគួរតែជាការជជែកគ្នាជាប្រចាំជាមួយកូនៗរបស់អ្នកតាំងពីក្មេងវ័យ ហើយវាមិនចាំបាច់ស្មុគស្មាញពេកនោះទេ ។ គ្រាន់តែចាប់ផ្តើមដោយដាក់ឈ្មោះតាមអារម្មណ៍សាមញ្ញ ដូចជាឆ្កួត រីករាយ សោកសៅ ឬភ័យខ្លាច ។ យើងទាំងអស់គ្នាមានអារម្មណ៍ផ្សេងៗគ្នាពេញមួយថ្ងៃ ។ សូមព្យាយាមបង្កើតទម្លាប់នៅតុអាហារពេលល្ងាចជាគ្រួសារដែលមនុស្សគ្រប់គ្នាអាចចែករំលែកអារម្មណ៍ប្រចាំថ្ងៃ ឬនៅពេលអ្នកកំពុងឱបកូនរបស់អ្នកនៅពេលយប់ សូមឱ្យគេជ្រើសរើសអារម្មណ៍មួយ ឬពីរដើម្បីចែករំលែកជាមួយអ្នក ។

២. និយាយអំពីអ្វីដែលអ្នកឃើញនៅជុំវិញអ្នក ៖ ខណៈពេលដែលអ្នកកំពុងមើលមនុស្សម្នាជាមួយកូនរបស់អ្នក សូមចង្អុលប្រាប់ពីអ្វីដែលអ្នកឃើញ ។ ប្រសិនបើមានក្មេងម្នាក់នៅលើសួនកុមារដែលមិនហ៊ានចុះពីស្លាយរអិលលេង អ្នកអាចនិយាយប្រាប់កូនថា «ប៉ាម៉ាក់ហ៊ានភ្នាល់ថា ក្មេងនោះមានអារម្មណ៍ភ័យខ្លាច» ឬប្រសិនបើអ្នកឃើញម្តាយម្នាក់មិនសប្បាយចិត្តនឹងកូនតូចចិត្តគាត់នៅហាងលក់ទំនិញ អ្នកអាចសួរកូនថា «តើម្តាយម្នាក់នោះកំពុងខឹងកូនគាត់មែនទេ ?» ការធ្វើបែបនេះអាចបង្រៀនកូនរបស់អ្នកឱ្យរកមើលអារម្មណ៍នៅជុំវិញពួកគេ ។

៣. សួរពួកគេថា តើពួកគេនឹងមានអារម្មណ៍បែបណា ? ៖ នៅពេលអ្នកកំពុងអានសៀវភៅ ឬមើលទូរទស្សន៍ សូមជួយពួកគេឱ្យយល់អំពីតួអង្គ ។ សួរកូនរបស់អ្នកថា តើពួកគេនឹងមានអារម្មណ៍បែបណា ប្រសិនបើពួកគេស្ថិតក្នុងស្ថានភាពនោះ ។ អ្នកក៏អាចសួរថា តើពួកគេអាចទាយបានទេថា តួអង្គនោះមានអារម្មណ៍យ៉ាងណា ?

៤. និយាយថា តើពួកគេមានអ្វីដូចគ្នាជាមួយអ្នកដទៃ ៖ មនុស្សគ្រប់វ័យចែករំលែកបទពិសោធន៍ស្រដៀងគ្នា និងការឆ្លើយតបអារម្មណ៍ស្រដៀងគ្នាចំពោះពួកគេ ។ នៅពេលអ្នកជួយកូនរបស់អ្នកឱ្យដឹងថា តើគាត់មានអ្វីដូចគ្នាជាមួយអ្នកដទៃវាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងការយល់ចិត្តគ្នា ។

៥. យកចិត្តទុកដាក់លើអ្នកដទៃ ៖ ការដាក់កូនរបស់អ្នកនៅក្នុងស្ថានភាពមួយដែលពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះអ្នកដទៃនឹងផ្តល់ឱកាសឱ្យពួកគេអនុវត្តការយល់ចិត្ត ។ វាបង្ហាញលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេហើយបង្ខំពួកគេឱ្យទាក់ទងជាមួយអ្នកដទៃ ។ បទពិសោធន៍កាន់តែច្រើនដែលកូនរបស់អ្នកមានក្នុងការមើលថែ និងយកចិត្តទុកដាក់លើអ្នកដទៃ វាជាឱកាសដ៏ល្អដែលអ្នកមានដើម្បីបង្រៀនពួកគេពីការយល់ចិត្ត ។

៦. ការយល់ចិត្តគំរូ ៖ វាមានសារៈសំខាន់ណាស់ក្នុងការនិយាយបានធ្វើបាន ។ ក្នុងនាមជាឪពុកម្តាយ អ្នកមានឱកាសជាច្រើនដើម្បីអនុវត្តការយល់ចិត្ត ។ នៅពេលកូនរបស់អ្នកដួល អ្នកអាចឆ្លើយតបដោយការយល់ចិត្តដោយនិយាយថា «អូ ប៉ាម៉ាក់ដឹងថា កូនប្រាកដថា ឈឺចាប់» ដែលវាល្អជាងនិយាយថា «កូនមិនអីទេ វាគ្រាន់តែជាស្នាមឆ្កូតប៉ុណ្ណោះ» ។ ទោះបីវាជាស្នាមតិចតួចក៏ដោយ ក៏វានៅតែអាចឈឺចាប់ដែរ ហើយអ្នកត្រូវគិតពីវាពីផ្នត់គំនិតរបស់កូនអ្នក ។ នៅពេលអ្នកបញ្ជាក់ពីការឆ្លើយតបសមស្របរបស់កូនអ្នកចំពោះអ្វីមួយ ពួកគេនឹងរៀនភ្ជាប់អារម្មណ៍ទៅនឹងបទពិសោធន៍របស់ពួកគេ ។ការបង្រៀនការយល់ចិត្តកូនរបស់អ្នកនឹងមានឥទ្ធិពលវិជ្ជមានក្នុងទំនាក់ទំនងអនាគតរបស់ពួកគេ ។ វាមិនដែលលឿនពេកទេក្នុងការចាប់ផ្តើម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។