រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាទឹម រដ្ឋា និងលោកអ៊ែនឌី បានធ្វើឱ្យមហាជនចាប់អារម្មណ៍សាជាថ្មីដោយរួមគ្នាថតរូបក្នុងឈុតបែបស្រើបស្រាលដុតរោលអារម្មណ៍ ។
បើទោះបីជាគេធ្លាប់ឃើញកញ្ញាទឹម រដ្ឋា និងលោកអ៊ែនឌី បង្ហាញរូបថតកៀកកិតអោបរឹតកាយក៏ដោយ ក៏ការបង្ហាញឈុតរូបថតថ្មីនេះនៅតែទទួលបានការទាក់ទាញមិនចាញ់មុនឡើយ ។ បញ្ចូលអារម្មណ៍បែបរោលរាលជាមួយគ្នារវាងកញ្ញាទឹម រដ្ឋា និងលោកអ៊ែនឌី ជាមួយសម្លៀកបំពាក់ខើចលើក្រោមរបស់ទឹម រដ្ឋា ធ្វើឱ្យមានការសរសើរថាអ្នកទាំង២នេះធ្វើបានល្អ ។ អ្វីដែលគេចាប់អារម្មណ៍ថែមទៀតនោះ គឺកញ្ញាទឹម រដ្ឋា បង្ហាញសម្រស់ដើមទ្រូងសស្អាតនៅនឹងមុខលោកអ៊ែនឌី ។ មានរូបខ្លះឈុតនៅពីលើគ្នាលើគ្រែបែបស្រើបស្រាលដុតរោលអារម្មណ៍ ។

លោកអ៊ែនឌី តែងតែបានតារាស្រីឱបកាយកៀកកិតថតរូបបែបស្រើបស្រាល តែលោកការពារថា ជាលក្ខណៈសិល្បៈប៉ុណ្ណោះ ។ ចំពោះរូបជាមួយកញ្ញាទឹម រដ្ឋា លោកអ៊ែនឌី ឱ្យដឹងកាលពីពេលថ្មីៗកន្លងមកថា «រូបនេះខ្ញុំបង្កើតគំនិតថ្មីជាមួយកញ្ញាទឹម រដ្ឋា ក្នុងន័យចង់ឱ្យប្លែកស្របពេលដែលយើងស្ថិតនៅលើវិថីសិល្បៈដែលនេះជាចំណូលចិត្តដោយតែងតែរិះគិតតាំងតែពីដំបូងមក។ រូបទាំងអស់នេះខ្ញុំគិតថា មិនជ្រុលហួសពីអ្វីដែលមហាជន លោកពូ អ្នកមីង ឬលោកអ៊ុំខ្លះអាចទទួលយកបានឡើយ ដោយសារតែយើងធ្វើអ្វីក៏បានគិតពីចំណុចវប្បធម៌ដែរ ។ ម្យ៉ាងទៀតសម័យនេះក៏ជឿនលឿន បើនិយាយពីប្រទេសកម្ពុជាយើងរឹតតែបោះជំហានគ្រប់វិស័យមិនថាតែសិល្បៈទេ ។
យ៉ាងណាខ្ញុំនៅមានរូបភាពមួយចំនួនផ្សេងទៀតដែលស្តែងឲ្យឃើញពីលក្ខណៈប្រពៃណីខ្មែរ ក្នុងន័យលើកកម្ពស់វិស័យវប្បធម៌ដើម្បីបានប្លែក ក៏ព្រោះតែមិនចង់ឲ្យគេឃើញហើយសាំភ្នែក ។ រូបបែបសុភាពទាំងនោះខ្ញុំបានថតរួចរាល់ដែរជាមួយតារាស្រីល្បីឈ្មោះមួយចំនួន» ។

តើពិបាកទេថតបែបស្រើបស្រាលជាមួយដៃគូស្រីបែបនេះ ? អ៊ែនឌីឆ្លើយថា «យើងគិតថា អ្វីៗមិនមែនតែធ្វើទៅបានលឿន ហើយគ្រាន់តែឃើញរូបថា ទំនងទេ ប៉ុន្តែក៏លាយជាមួយគំនិតនឹកគិតដែរថា ត្រូវបែបណាឲ្យល្អ ពោលយើងបានគិតពីប្លង់ថតដែរ ។ ម្យ៉ាងទៀតចំពោះដៃគូវិញមិនពិបាកទេ ព្រោះសុទ្ធតែជាអ្នកមានបទពិសោធន៍ បើនិយាយពីទឹម រដ្ឋាក៏គាត់ឆ្អិនជាមួយកាយវិការថតបែបសិល្បៈក៏ព្រោះតែគាត់ជាអ្នកបង្ហាញម៉ូដម្នាក់គួរឲ្យចាប់អារម្មណ៍ ។
ទោះបីជាយ៉ាងណាក្តីខ្ញុំក៏សូមអធ្យាស្រ័យផងដែរប្រសិនបើរូបភាពទាំងនេះមានកំហុសឆ្គង ហើយធ្វើឲ្យបងប្អូនខ្លះមិនសប្បាយចិត្ត ប៉ុន្តែយើងធ្វើនេះដើម្បីតែបានប្លែកអារម្មណ៍ខ្លះទេ គ្មានបំណងបង្អាប់សិល្បៈឡើយ» ។
លោកអ៊ែនឌី ឈរជើងក្នុងពិភពសិល្បៈជាង១០ឆ្នាំមកហើយ ។ តារាចម្រៀងរូបនេះហែលឆ្លងតស៊ូជាច្រើនក្នុងវិថីសិល្បៈពោរពេញដោយការជែងយកប្រជាប្រិយភាពនេះ ។
មួយរយៈចុងក្រោយនេះ លោកអ៊ែនឌីឧស្សាហ៍មានឱកាសចេញទៅសម្តែងនៅក្រៅប្រទេស ដូចជាអាមេរិកជាដើម ។ បើទោះជាខ្នះខ្នែងជាមួយសិល្បៈយូរឆ្នាំ និងមានអាយុច្រើនបន្តិចក្តី ក៏អ៊ែនឌីនៅមិនទាន់គិតគូរយកភរិយានៅឡើយ ក្រៅពីយកចិត្តទុកដាក់នឹងការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន ៕
ចែករំលែកព័តមាននេះ