កោះសន្តិភាពសូមបង្ហាញជូនតារាស្រីឥណ្ឌាស្រស់ស្អាតចំនួន១៤នាក់នៃប្រទេសឥណ្ឌា យោងតាមគេហទំព័របរទេស The Richest ៖
១-នាងអាល់ស្វារីយ៉ារ៉ៃ
តារាសម្តែង ម៉ូដែល និងជាអតីតជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ១៩៩៤ នាងអាល់ស្វារីយ៉ារ៉ៃ មានអាយុ៤២ឆ្នាំ ។ ថ្វីដ្បិតតែមានស្វាមី និងមានកូនម្នាក់ តែនាង Rai មានសម្រស់មិនចាញ់អ្នកនៅលីវទេ ពោលដូចបង្ហាញក្នុងរូប នាងមានកែវភ្នែកមុតថ្លា និងស្នាមញញឹមប្រិមប្រិយ ។ នាងត្រូវបានទស្សនិកជនដាក់រហស្សនាមថាជាតារាស្រីសាច់ចាំ ។

២-នាង Priyanka Chopra
តារាសម្តែង ចម្រៀង ផលិតករ សប្បុរសជន និងជាអតីតជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០០០ គឺនាង Priyanka Chopra ។ តារាស្រីវ័យ៣៣ឆ្នាំ នាង Chopra មានដើមទ្រូងណែនល្អ និងស្បែកសរលោង ។

៣-នាង Alia Bhatt
តារាសម្តែង និងជាតារាចម្រៀងវ័យ២២ឆ្នាំ នាង Alia Bhatt ជាកូនស្រីរបស់ផលិតករលោក Mahesh Bhatt និងតារាសម្តែងអ្នកស្រី Soni Razdan ។ ថ្វីដ្បិតនាងទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែ Alia Bhatt មានទេពកោសល្យគួរឱ្យស្ញប់ស្ញែងដូចជាវត្តមាននាងក្នុងរឿង States និងរឿង Humpty Sharma Ki Dulhania ក្នុងឆ្នាំ២០១៤។

៤-នាង Katrina Kaif
តារាសម្តែង និងម៉ូដែលកូនកាត់អង់គ្លេស-ឥណ្ឌា វ័យ៣២ឆ្នាំ គឺនាង Katrina Kaif ។ នាង Katrina Kaif ជាតារាស្រីឥណ្ឌាម្នាក់ដែលរកចំណូលបានច្រើនជាងគេក្នុងចំណោមតារាស្រីផ្សេងទៀត ហើយនាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាត់ទុកថា ជាតារាស្រីមានប្រជាប្រិយភាពជាងគេក្នុងចំណោមតារាស្រីឥណ្ឌាផ្សេងទៀត។

៥-នាង Chitrangada Singh
តារាភាពយន្តវ័យ៣៩ឆ្នាំ នាង Chitrangada Singh មានទម្រង់មុខដូចតួកុនអាមរិក នាង Maggie B។ តារាស្រីរូបនេះលេងឈុតសិចស៊ីមិនចាញ់តារា ក្មេងៗស្រករក្រោយទេ ។

៦-នាង Sonam Kappor
តារាសម្តែង ព្រមទាំងជាកូនស្រីតារាភាពយន្ត និងជាផលិតករលោក Anil Kapoor នាង Sonam Kappor វ័យ៣០ឆ្នាំ ។ ដោយសារតែមានការបង្ហាត់បង្ហាញពីឪពុក នាង Sonam កាន់តែទទួលបានប្រជាប្រិយភាព ខ្លាំងឡើងៗ។ នាងចូលចិត្តស្ទាយលេងតែងខ្លួនបែបសិចស៊ីទាន់សម័យ ។

៧-នាង Sunny Leone
តារាស្រីកូនកាត់កាណាដា-ឥណ្ឌានាង Sunny Leone វ័យ៣៤ឆ្នាំ ។ បន្ទាប់ពីលេចធ្លោក្នុងពិភពសិល្បៈឥណ្ឌា នាង Sunny Leone ត្រូវបានមហាជនហៅថាជារាជិនីសម្រស់ ពោលគឺដើមទ្រូងនាងទ្រលុកទ្រលន់សមសួននឹងរាងស្វែលផងនោះ ។

៨-នាង Sonali Bendre
តារាសម្តែង និងម៉ូដែលនាង Sonali Bendre លេចធ្លោក្នុងខ្សែភាពយន្តរឿង Hindi និង Telugu ។

៩-នាង Riya Sen
តារាសម្តែង និងម៉ូដែលវ័យ៣៥ឆ្នាំ នាង Riya Sen មានសម្រស់ផូរផង់ ។

១០-នាង Freida Pinto
តារាសម្តែងវ័យ៣១ឆ្នាំ នាង Freida Pinto ស្រស់ស្អាតគាប់ភ្នែកទស្សនិកជន ៕
ចែករំលែកព័តមាននេះ