ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ប៉ូ​គឹ​ម​ថេ​ង សុត​ធីតា តស៊ូ​បាន​សម្រេច​ក្នុង​ប្រវត្តិ​ប្រឡង រហូត​ក្លាយជា​ម្ចាស់​មកុដ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភាព​អត់ធ្មត់ ភាព​លះបង់ ហើយ​ប្រឹងប្រែង​លើកយក​សមត្ថភាព​ពិត ដើម្បី​ប្រជែង​គេឯង បាន​ដល់​ទិស​ដៅ សម​តាម​ចិត្ត​ប្រាថ្នា​ពិត​ហើយ ពេល​នេះ​ដែល ស្រី​ស្អាត ប៉ូ​គឹ​ម​ថេ​ង សុត​ធីតា ដណ្តើម​បាន​មកុដ​ឯក​។ នាង​បាន​តាំងចិត្ត​មិន​បោះបង់​

រាជធានី​ភ្នំពេញ ៖ ភាព​អត់ធ្មត់ ភាព​លះបង់ ហើយ​ប្រឹងប្រែង​លើកយក​សមត្ថភាព​ពិត ដើម្បី​ប្រជែង​គេឯង បាន​ដល់​ទិស​ដៅ សម​តាម​ចិត្ត​ប្រាថ្នា​ពិត​ហើយ ពេល​នេះ​ដែល ស្រី​ស្អាត ប៉ូ​គឹ​ម​ថេ​ង សុត​ធីតា ដណ្តើម​បាន​មកុដ​ឯក​។ នាង​បាន​តាំងចិត្ត​មិន​បោះបង់​ឱកាស ធ្វើ​អោយ​គេ​ស្គាល់​រហូត​បាន​សម្រេច​ជា​ក្តី​បំណង​យូរ​មក​ហើយ​។

សំឡេង​សារ​ទរ​ពី​មហាជន​ច្រើន​លើសលុប បាន​លើក​សរសើរ​ថា នាង​ពិតជា​សមសួន​នឹង​ឋានៈ​នេះ ក្នុង​រដូវ​កាល​២០២១ ពិតមែន ទាំង​ចំណេះដឹង សុភាព ទន់ភ្លន់ ឆ្លាត​វៃ ក្លាហាន សម្រស់ មាន​ទាំង​ព្រម​។ ហើយ​នៅ​ក្នុង​រាត្រី​គ្រង​មកុដ របស់ Miss Grand Cambodia 2021 បាន​បិទ​បញ្ចប់​ហើយ ក្រោយ​តស៊ូ ប្រយុទ្ធ​ជាមួយ​រលក​កូ​វី​ដ កាលពី​រាត្រី​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០២១​មុន​នេះ​។

បវរកញ្ញា​កម្ពុជា ដ៏​ឆ្លាត​វៃ​ចំនួន​៥​រូប ត្រូវ​បាន​កំណត់​ចេញ​ជា​ម្ចាស់​ជ័យ​លា​ភី បន្ទាប់​ពី​មើលឃើញ​ថា ពួក​គាត់​មាន​សំឡេង​ល្អ​ជាង​គេ​ពី​ការ​ដាក់​ពិន្ទុ​។ រដូវ​កាល​ថ្មី​នេះ កម្មវិធី​ទទួល​បានការ​កោតសរសើរ​ពី​ទស្សនិកជន​ភាគច្រើន ដោយ​លើក​ឡើង​ថា រៀបចំ​បាន​ល្អ​ច្រើន ទាំង​ប្លង់​រៀបចំ​មួយ​ៗ ចេញ​មក ភ្ញោ​ច​អារម្មណ៍​មហាជន យ៉ាង​ទាក់ចិត្ត កាន់តែ​ធ្វើ​អោយ​កម្មវិធី​មួយ​នេះ​ផ្ទុះ​ភាព​ទាក់ទាញ​បន្ត​ទៀត​។

យ៉ាងណាមិញ ម្ចាស់​ជ័យ​លា​ភី​ឯក ដែល​អរ​រំភើប រហូត​ស្រក់​ទឹកភ្នែក ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពិតជា​បេក្ខភាព​ខ្លាំង និង​ស្គាល់​ច្បាស់​អំពី​ទម្រង់​ប្រឡង នៃ​សណ្ឋាន​បែប​បវរកញ្ញា​។ ជាមួយ​កម្ពស់​១​ម៉ែត្រ​៧៥ នាង​ធ្លាប់​ជា​អតីត​ម្ចាស់​ម្កុដ​ក្នុង​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​ពិភពលោក ចំណាត់ថ្នាក់​លេខ​៣ នៅ​ប្រទេស​ចិន និង​ជា​បវរកញ្ញា​ចក្រវាល​លេខ​៤​ផង​ដែរ​។

ធីតា ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​ទទួលភារៈ​តំណាង​ខេត្តបាត់ដំបង សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ​។ បើ​ទោះជា​មាន​ប្រវត្តិ​ឡើង​ប្រឡង​នាង​ក៏​ដាក់​ការ​តស៊ូ និង​ភាព​មុះ​មុត​ជា​ថ្មី សម្រាប់​ការ​ប្រយុទ្ធ​ជា​ថ្មី ព្រោះ​បេក្ខភាព​សុទ្ធតែ​មិន​អន់​ៗ​ឡើយ​ឆ្នាំ​នេះ​។

សុត​​ធីតា បាន​ឆ្លើយ​សំណួរ​បាន​យ៉ាង​ល្អ​ទាំង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ព្រម​ជាមួយ​កាយវិការ ទឹកមុខ មើលទៅ​ជឿជាក់ មិន​តក់ស្លុត​ភ័យ​បាក់​ស្មារតី​លើ​នាទី​សំខាន់​។ ឈុត​តំណាង​ជាតិ ដែល​ល្អ​ដាច់​គេ​បាន​ទៅ​លើ​ខេត្តសៀមរាប ។

ចំណែក​ចំណាត់ថ្នាក់​លេខ​៥ តំណាង​ខេត្តកំពង់ឆ្នាំង គឺ​កញ្ញា​សុខ រ៉ាត់​ចា​រៈ​កន​, លេខ​៤ តំណាង​ខេត្តកំពត គឺ​កញ្ញា​កែវ សេង​លី​ហួ​, លេខ​៣ ក្រុងព្រះសីហនុ កញ្ញា អែម គន់​ថង​, លេខ​២ ខេត្តកំពង់ចាម កញ្ញា អ៊ិ​ន ល​ក្ខិ​ណា ហើយ​នាង​នឹង​តំណាង​កម្ពុជា ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ ក្នុង​កម្មវិធី​មួយ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ