ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​លី​បង់​ទាមទារឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយអាមេរិករឿង​បង្កក​ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន

2 ឆ្នាំ មុន

អ៊ី​ស្លា​ម៉ា​បា​ដ​៖ ក្រុម​តា​លី​បង់ ដែល​បាន​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង បាន​ទទូច​ដល់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ សុំ​មិន​ឱ្យ​បង្កក​ទុនបម្រុង​របស់​ធនាគារកណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ពេល​ដែល​ភាគី​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ ជាមួយ​គណៈប្រតិភូ​អា​មេ​រិ​ក​នៅ​ប្រទេស​កា​តា ដែល​ជា​ការ​សន្ទនា​ទល់មុខ​គ្នា​លើក​ដំបូង នៅ​កម្រិត​ជាន់ខ្ពស់​ចាប់តាំងពី​ក្រុម​អ៊ិ​ស្លា​ម​និយម​បាន​គ្រប់គ្រង​ប្រទេស​បន្ទាប់​ពី​ការ​ដក​អា​មេ​រិ​ក​ចេញ…

អ៊ី​ស្លា​ម៉ា​បា​ដ​៖ ក្រុម​តា​លី​បង់ ដែល​បាន​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង បាន​ទទូច​ដល់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ សុំ​មិន​ឱ្យ​បង្កក​ទុនបម្រុង​របស់​ធនាគារកណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ពេល​ដែល​ភាគី​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ ជាមួយ​គណៈប្រតិភូ​អា​មេ​រិ​ក​នៅ​ប្រទេស​កា​តា ដែល​ជា​ការ​សន្ទនា​ទល់មុខ​គ្នា​លើក​ដំបូង នៅ​កម្រិត​ជាន់ខ្ពស់​ចាប់តាំងពី​ក្រុម​អ៊ិ​ស្លា​ម​និយម​បាន​គ្រប់គ្រង​ប្រទេស​បន្ទាប់​ពី​ការ​ដក​អា​មេ​រិ​ក​ចេញ (​នៅ​ចុងខែ​សីហា​) ​។ នេះបើយោង​តាម​សារព័ត៌មាន voanews ចេញផ្សាយ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១​ ។

រដ្ឋមន្ត្រី​ការ​បរទេស​ស្តីទី​តា​លី​បង់ លោក អា​មៀ ខាន់ ម៉ុ​ត​តា​ឈី (Amir Khan Muttaqi) ដែល​កំពុង​ដឹកនាំ​ក្រុម​របស់​លោក នៅ​ក្នុង​កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ នៅ​រដ្ឋធានី​ដូ​ហា​ប្រទេស​កា​តា បាន​និយាយ​ថា ក្រុម​អ្នក​ពិគ្រោះ​យោបល់​របស់​អា​មេ​រិ​កបាន​សន្យា​ថា ពួក​គេ​នឹង​ទ្រទ្រង់​ជំនួយ​មនុស្សធម៌ និង​ជួយ​ដល់​ភាព​ច្របូកច្របល់​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស មិន​ត្រឹមតែ​ប៉ុណ្ណោះ អា​មេ​រិ​ក ថា​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថែម​ទៀត​ផង ​។

នៅ​ក្នុង​សារ​ជា​សំឡេង ដែល​ក្រុម​តា​លី​បង់​បាន​ចែករំលែក ជាមួយ​អ្នក​សារព័ត៌មាន លោក​Muttaqi បាន​និយាយ​ថា ពួក​គេ​បាន​ពិភាក្សា​អំពី “ ការ​បើក​ទំព័រ​ថ្មី​” រវាង​ភាគី​ទាំង​ពីរ ដែល​ជាស​ត្រូវ​ក្នុង​កំឡុង​ពេល ដែល​អា​មេ​រិ​ក​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត ២០ ឆ្នាំ​មក​ហើយ​នោះ​។

រដ្ឋមន្ត្រី​ការ​បរទេស​តា​លី​បង់​បាន​សង្កត់ធ្ងន់​ថា​៖ «​តម្រូវការ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​ល្អជា​មួយ​គ្នា ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​គ្នា កំពុង​ត្រូវ​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​។ យើង​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ ក្នុង​ការ​មិន​បង្កក​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។
គួ​បញ្ជាក់​ផង​ដែរ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​បង្កក​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ភាគច្រើន​បាន​ដាក់​ក្នុង​ទុនបំរុង​នៅ​សហព័ន្ធ​អា​មេ​រិ​ក ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​ប្រទេស​នេះ​។ កំឡុង​ពេល​នោះ​ដែរ ធនាគារពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ ក៏​បាន​រារាំង​ជំនួយ​អភិវឌ្ឍន៍ ដោយ​លើក​ឡើង​ពី​កង្វល់​សិទ្ធិ​មនុស្ស​ក្រោម​ការ​គ្រប់គ្រង​របស់​តា​លី​បង់​។

ចំណែក​ឯខាង​មន្ត្រី​អា​មេ​រិ​ក​វិញ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ពិភាក្សា ដែល​កំពុង​បន្ត​នៅ​ទីក្រុង​ដូ​ហា​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ថា មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ​នេះ គណៈប្រតិភូ​អា​មេ​រិ​ក​នឹង​ធ្វើ​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ ជាមួយ​ក្រុម​តា​លី​បង់ ដែល​ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​តទៅ​។

មន្ត្រី​អា​មេ​រិ​កបាន​បន្ត​ថា ក្រុម​របស់​ពួក​គេ​នឹង​ដាក់​សម្ពាធ លើ​ក្រុម​តា​លី​បង់ ដើម្បី​ធានា​ការ​បន្តដំណើរ​ចាកចេញ​របស់​ពលរដ្ឋ​អា​មេ​រិ​ក ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ដោយ​សុវត្ថិភាព ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់​ពី​ជម្លោះ​យោធា​ជិត ២០ ឆ្នាំ​។

ប្រភព​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ដកស្រង់​សម្តី​មន្ត្រី​អា​មេ​រិ​ក​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដូចនេះ​ថា លើស​ពី​នេះ​គណៈប្រតិភូ​នឹង​ប្តេជ្ញា​ចិត្ត ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​ដី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ក្លាយជា​ជម្រក​របស់​ពួក​អាល់​កៃ​ដា ឬ​ភេរវ​ករ​ដទៃ​ទៀត​ឡើយ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ជំនួយ​សង្គ្រោះ ខណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មនុស្សធម៌ និង​ការ​ដួល​រលំ​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ