ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ស្ដារអណ្ដូង​ជំរៅ​៩​ម៉ែត្រ​ឈ្លក់ផ្សែង​ម៉ាស៊ីន​ស្ទើរតែ​ស្លា.ប់

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ កសិករ​ម្នាក់​ឈ្មោះហាន ហេង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ម៉ាស៊ីនស្រូវ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ស្ដារអណ្ដូង នៅ​ចំហៀង​ខាង​មុខ​ផ្ទះដែល​មានជំរៅ​៩​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ព្រមទាំង​យក​ម៉ាស៊ី​ន​បូមទឹក​ដាក់​នៅ​បាត​អណ្ដូង​ថែម​ទៀតដើម្បី​បញ្ឆេះ​ បូមទឹក​ចេញ ហើយ​ផ្សែង​បានហុយ​ខ្មួលខ្មាញ់​បណ្ដាល​ឱ្យ​ឈ្លក់​សន្លប់ ប៉ុន្ដែភ្លាម​ៗ​នោះ​បាន​បងប្អូន​អ្នក​ភូមិ​២​នាក់​នាំ​គ្នា​ចុះសង្គ្រោះ​ចង​ ទាញ​ឡើង​មក

ខេត្ដកំពង់ចាម ៖ កសិករ​ម្នាក់​ឈ្មោះហាន ហេង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ម៉ាស៊ីនស្រូវ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ស្ដារអណ្ដូង នៅ​ចំហៀង​ខាង​មុខ​ផ្ទះដែល​មានជំរៅ​៩​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ព្រមទាំង​យក​ម៉ាស៊ី​ន​បូមទឹក​ដាក់​នៅ​បាត​អណ្ដូង​ថែម​ទៀតដើម្បី​បញ្ឆេះ​បូមទឹក​ចេញ ហើយ​ផ្សែង​បានហុយ​ខ្មួលខ្មាញ់​បណ្ដាល​ឱ្យ​ឈ្លក់​សន្លប់ ប៉ុន្ដែភ្លាម​ៗ​នោះ​បាន​បងប្អូន​អ្នក​ភូមិ​២​នាក់​នាំ​គ្នា​ចុះសង្គ្រោះ​ចង​ទាញ​ឡើង​មក​លើរួច​ផុត​ពី​គ្រោះ ថ្នាក់​ដល់​អាយុជីវិត ។បុរស​រង​គ្រោះ​រូប​នេះ​បាន​និយាយ​ថា នា​ព្រឹក​នោះ​ដោយ​ឃើញ​អណ្ដូងទឹក​នៅ​មុខផ្ទះ​ល្អក់កករ​នោះ ទើប​រូប​គាត់​ដាក់​ខ្សែ​រ៉ក ចង​ទំលាក់​ចុះ​ស្ដារ​តែ​ម្នាក់ឯង ហើយ​អ្នកផ្សេង​ទៀត​នៅ​ខាងលើ​ចាំ​ទាញ​យក​ភក់​ចេញ​ចាក់ចោល​ក្បែរ​មាត់​អណ្ដូង ។

គាត់​បានដាក់​ម៉ាស៊ីន​ដើម្បី​បូមទឹក​អណ្ដូង​ចេញ​បានប្រហែល​១៥​នាទី​ប៉ុណ្ណោះ ទឹក​អណ្ដូង​ក៏​រីង អស់ហើយ​គាត់​ចាប់ផ្ដើម​ស្ដារ​ភក់​ជា​បណ្ដើរ​ៗ បាន​ជិត​១០​ប៉ោត ក៏​ងងឹតមុខ​ទន់ដៃទន់ជើង និយាយ​មិនកើត ។ ចំណែក​អ្នក​នៅ​លើ​មាត់ អណ្ដូង​ស្រែកហៅ​មិន​ឮ ភ្លាម​ៗ​នោះ​មានមនុស្ស​២​នាក់ គឺ​ឈ្មោះ​ស្រ៊ា​ង អូន និង​ឈ្មោះ គឹ​ម ស្រ៉ី បាន​ប្រញាប់ប្រញាល់​នាំ​គ្នា​ជួយ​ជាបន្ទាន់ ដោយ​យក​ក្រមា​ចង​ទាញ​ឡើង​មក​លើ ឯ​គាត់ក៏​សន្លប់​ប្រហែល​៣០​នាទី ប៉ុន្ដែក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បងប្អូន​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គាត់​ក៏​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ស្ដ្រី​ឈ្មោះ​ស៊ា​ន ញុ​ល ជា​ប្រពន្ធ​របស់​ជនរង​គ្រោះ​បាន​ប្រាប់​ថា ខណៈ​គាត់​កំពុង​អង្គុយនៅ​ក្រោមផ្ទះ​ចង​សន្លឹក​ថ្នាំជក់​នា​ព្រឹក​ថ្ងៃ ទី​២១ ឧសភា នោះស្រាប់តែ​មានការ​ភ្ញាក់ផ្អើល និង​មាន​មនុស្ស​ពេញ​ណែន​នៅ​ខាង​មុខផ្ទះ​របស់​គាត់ ព្រោះតែ​ប្ដី​ដែល​ចុះ​ទៅ​ស្ដារអណ្ដូង​បាន​សន្លប់ ។ គ្រាន់តែ​ឃើញ​បែប​នេះគាត់​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ឯ​ប្ដី​របស់គាត់​បាន​បងប្អូន​អ្នក​ជិតខាង​ជួយ​កោស​រឺត និង​ធ្វើ​ចលនា​បេះដូង​ចុះឡើង​ៗ​រយៈពេល​ជិត៣០​នាទី ទើបបាន​ដឹងខ្លួន​ឡើង​វិញ ។អណ្ដូងទឹក​នេះ ត្រូវ​បាន​ប្ដី​គាត់​ចុះ​ជីក រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​បច្ចុប្បន្ន​មានប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ជិត​២០​គ្រួសារប្រើប្រាស់​ទឹក​អណ្ដូង​នេះ ។ លុះ​ខណៈ​ជួប គ្រោះថ្នាក់​ស្ទើរតែ​ស្លាប់​បាត់បង់​អាយុជីវិតបែប​នេះ នា​ពេល​ក្រោយ​ៗ​ទៀត​គាត់​នឹង មិន​ឱ្យ​ប្ដី​របស់​គាត់​ចុះ​ស្ដារអណ្ដូង​ទៀតឡើយ ។

ចំណែក​បុរស​រង​គ្រោះ​បាន​និយាយថា ពិតជា​សំណាង​ណាស់ ដែល​បាន​អ្នក​ភូមិ​នាំគ្នា​សស្រាក់សស្រាំ​ជួយ​សង្គ្រោះ​យ៉ាង​ទាន់ពេលវេលា បើ​យឺតយ៉ាវ​តែ​បន្ដិច​នោះ គាត់នឹង​ត្រូវ​ស្លាប់​ជាក់​ជា​មិន​ខាន ហើយ​អណ្ដូងទឹក​នេះ គឺ​នៅ​ពេល​ដំបូង រូប​គាត់​ជា​អ្នក​ចុះ ជីក​យក​ទឹក​សំរាប់​ប្រើប្រាស់ ។លោក​ហ៊ាន ម៉េ​ង​ស្រ៉ី​ន នាយ​ប៉ុ​សិ៍្ដ​រដ្ឋបាល ឃុំ​ទ្រៀន​បាន​រំលឹក​ថា នា​ពេល​កន្លង​មក​នៅ ភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម ប្រជា ពលរដ្ឋ​បាន​នាំ​គ្នា​ចុះ​បូមទឹក​អណ្ដូង​ដោយ​ដាក់ ម៉ាស៊ីនបូមទឹក​ទៅ​ក្នុង​អណ្ដូង ហើយ​ផ្សែង បាន​ហុយ​ពេញ​ក្នុង​អណ្ដូង ខ្វះ​អុកស៊ីហ្សែន ជា ហេតុ​បណ្ដាល​ឱ្យ​ពុល​ស្លាប់​ម្នាក់ លុះ​ពេល​អ្នក នៅ​ខាងលើ​នាំ​គ្នា​ចុះ​ទៅ​ជួយ​សង្គ្រោះ​ចុះ បាត់​ៗ  ស្លាប់​រហូត​ដល់​ទៅ​៦​នាក់​ឯណោះ ឯ អ្នក​ទី​៧​បំរុង​ចុះ​ទៅ​ទៀត តែ​បាន​អ្នក​ផ្សេង ជួយ​ឃាត់​ទាន់​ពេល ។ ចំណែក​ពិធី​បុណ្យសព គំរប់​១០០​ថ្ងៃ​ក៏​បាន​ធ្វើ​ឡើង​រួម​គ្នា​តែ​ម្ដង​នារសៀល​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១០ ។