ចំណងសេ្នហ៍៥ឆ្នាំ ខៀវ សានសាណា និងស្វាមី តើពេលនេះយ៉ាងណាហើយ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតមកទល់ពេលនេះ ខៀវ សានសាណា ទទួលបានចំណង៥ប្រការ ៥ឆ្នាំបាត់ទៅហើយ ក្រោយបង្កើតសម្ព័ន្ធស្នេហាជាមួយស្វាមីជាជនជាតិបរទេស។ អ្វីដែលគេមើលឃើញពេលនេះ ខៀវ សានសាណា នៅតែបន្តកាន់ដៃចំណងស្នេហាមួយនេះ យ៉ាងរឹងមាំត្រដែតឡើង ។ សូម្បីតែ ការងាររបរថ្មីជាអ្នកជំនួញផ្នែកអចលនទ្រព្យក័អ្នកនាង សានសាណា ចាប់ដៃជាមួយម្ចាស់ចិត្តបំបែកទីផ្សារហើយទទួលបានការគាំទ្រទៀតផង។

ពិធីការិនី ស៊ីធីអិន ខៀវ សានសាណា ដែលគេស្គាល់ថា មានវោហាស័ព្ទ និងមានចំណេះដឹងទូលំទូលាយនោះ ការណ៍ពិតឆ្លងកាត់ការបណ្តុះបណ្តាលខ្ពង់ខ្ពស់ មុនពេលអាចមកចូលកាន់អាជីពបច្ចុប្បន្ននេះ។ សាណា បានបញ្ចប់ការសិក្សានៅដេប៉ាតីម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ឆ្នាំ២០០៦DMC។

ប៉ុន្តែភាពដ៏ពិសេស អ្នកនាង បានចូលបម្រើការងារតាំងពីឆ្នាំសិក្សាទី១មកម្ល៉េះ។ កាលនោះស៊ីធីអិនត្រូវការបុគ្គលិកដែលមានសមត្ថភាព ហើយគោលចម្បងចង់បាន តែនិស្សិតចេញពី DMC។ ជាភ័ព្ទល្អខាងនាយកៗ សម្រេចជ្រើសរើសយក ខៀវ សានសាណា បណ្តុះបន្ថែម។

ក្នុងចំណោមពិធីការិនីឆ្នើមៗ សាណា ជាពិធីការិនីកម្រម្នាក់ដែលល្អកើតចេញពីក្បួនសាលាផ្នែកសារព័ត៌មាន មិនមាន ពិធីការិនីណាដូចនាង។ ខៀវ សានសាណា នៅតែទទួលចាប់យកតួនាទីដែលបានតស៊ូនេះដដែលមិនអាចចោលបាន។

បើទោះជាមុននេះ អ្នកនាងងាកទៅពង្រឹងទីផ្សារ ខាងអចលនទ្រព្យ ហើយអាច ពឹងអាស្រ័យបានក៏អ្នកនាង នៅបន្តការពារតំណែងចាស់នេះដដែល។ អ្នកនាងក៏បាន គេលើកសរសើរដែរថា បានការគាំទ្រពីស្វាមី ស្រឡាញ់ថ្នមថ្នាក់បានជម្រុយអោយកាន់តែកក់ក្តៅ ទើបអ្វីៗបានសមប្រកបមិនមានឧបសគ្គ។









ចែករំលែកព័តមាននេះ