ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដេីរកម្សាន្តជាង៦៦ម៉ឺននាក់ នៅខេត្តកំពតនាំមុខគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បាន​ឲ្យ​ដឹង​ថា រយ​:​ពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​នឹង​ថ្ងៃ​ទី​៥-៧ ខែតុលា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​ទស្សនា​កម្សាន្ត​សរុប​៦៦៤,៦៩៧​នាក់ ។ នេះ​បើ​តាម​ការ​បូក​សរុប​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បាន​ឲ្យ​ដឹង​ថា រយ​:​ពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​នឹង​ថ្ងៃ​ទី​៥-៧ ខែតុលា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​ទស្សនា​កម្សាន្ត​សរុប​៦៦៤,៦៩៧​នាក់ ។ នេះ​បើ​តាម​ការ​បូក​សរុប​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​សម្រាប់​រយៈពេល​៣​ថ្ងៃនេះ រួម​មាន​៖
ខេត្តកំពត​១០២,៥៩៣ នាក់ , ខេត្ត​កែប ៩៦,៤៧១​នាក់ ខេត្ត​ព្រះ​សីហ​នុ ៨០,៥១៩ នាក់ ,​ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់ , ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់ , ខេត្តបាត់ដំបង ៣៧,៧២៤ នាក់ , ខេត្តកំពង់ចាម ៣៦,១៤០ នាក់ ,
ខេត្តសៀមរាប ៣៣,២២២ នាក់ ។

នា​ថ្ងៃ​ឈប់​សម្រាក​ទី​៣​នេះ គ្រប់​គោលដៅ​ទេសចរណ៍​ទាំង​២៥ រាជធានី​ខេត្ត បាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​រាប់​ទាំង​ខេត្តកំពង់ឆ្នាំង ដែល​កន្លង​មក​បាន​ផ្អាក​ដំណើរការ​រមណីយ​ដ្ឋា​នា​ថ្ងៃ​ឈប់​សម្រាក​ទី​១ និង​ទី​២​ផង​ដែរ ។
ទន្ទឹម​នឹង​នេះ ចរន្ត​ភ្ញៀវ​នៅ​បន្ត​ដើរ​កម្សាន្ត​រហូត​ដល់​ចុង​ស​ប្តា​ហ៍​ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​មាន​ភាព​កកកុញ​នៅឡើយ ។

បន្ទប់​ស្នាក់​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​ស្ទើរ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១ និង​ទី​២ ។ ប៉ុន្តែ​ថ្ងៃ​ទី​៣​នេះ ការ​កក់​មានការ​ថមថយ​ខ្លះ​ដោយសារ​ប្រជាជន​មួយ​ចំនួន​បាន​វិល​ត្រលប់​ចូល​ភ្នំពេញ​វិញ ។

ភ្ញៀវ​ទេសចរ​ភាគច្រើន​ជ្រើសរើស​ការ​ដើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ ហើយ​ខ្លះ​ទៀត​ដើរ​កម្សាន្ត​ច្រើន​គោលដៅ​ជា​លក្ខណៈ​រង្វង់​ខ្សែ​ទស្សនកិច្ច ។

ជា​និន្នាការ​ថ្មី​នោះ គឺ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ដែល​មាន​ចង្ក្រាន​បាយ ឬ​កន្លែង​ចម្អិន​អាហារ​ភ្ជាប់​ជាមួយ ខណៈ​ដែល​ភ្ញៀវ​ខ្លះ​ទៀត​ជ្រើសរើស​ការ​ទទួលទាន​អាហារ​ជា​លក្ខណៈ​សាច់​អាំង​គ្រួសារ​រៀបចំ​ដោយ​ខ្លួនឯង ហើយ​ខ្លះ​ទៀត​ក៏​រៀបចំ​ម្ហូបអាហារ ឬ​ចង្ក្រាន​អាំង​សាច់ និង​ប្រដាប់ប្រដា​ធ្វើ​ម្ហូប​ផ្ទាល់ខ្លួន​ដាក់​ក្នុង​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ការ​ជួបជុំ​ក្រុម​ភ្ញៀវ​ផ្សេង និង​សន្សំ​សំចៃ​ថវិកា​បាន​ខ្លះ​។


ចំពោះ​តម្លៃ​សេវា ពិសេស​តម្លៃ​បន្ទប់​ស្នាក់​នៅ និង​ម្ហូបអាហារ ពុំ​មានការ​តំឡើង​ថ្ងៃ​ហួសហេតុ​ទេ គឺ​ស្ថិត​ក្នុង​កម្រិត​សមរម្យ ដោយ​ពុំ​មាន​បាតុភាព​គួរ​កត់សម្គាល់​ណាមួយ​កើតឡើង​ទេ ។

ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ពិសេស​ការ​ពាក់​ម៉ាស់​ស្ទើរ​គ្រប់ ១០០%​។ ប៉ុន្តែ​ការ​រក្សា​គម្លាត​នៅ​តែ​ជា​កត្តា​ចម្បង​ដែល​ចាំបាច់​ត្រូវ​មានការ​យកចិត្តទុកដាក់​អប់រំ​ណែនាំ និង​ក្រើនរំលឹក​បន្ថែម​ទៀត ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ដែល​មានការ​ទាក់ទាញ​ខ្លាំង ។

នៅ​តាម​គោលដៅ​ទេសចរណ៍​ទាំងអស់ ក្រុមការងារ​រ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរ​ទេសចរណ៍ បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ពិនិត្យ អប់រំ​ណែនាំ​ការ​អនុវត្ត​វិធានការ «៣​កុំ និង ៣​ការពារ​» វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) ។

វិស័យ​ឯកជន រាប់​ចាប់ពី​ប្រតិបត្តិ​ទេសចរណ៍​ធំ​ៗ ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ទេសចរណ៍ និង​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​នៅ​មូលដ្ឋាន​ផ្ទាល់ ពិសេស​នៅ​គោលដៅ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ មាន​ភាព​រីករាយ​ក្នុង​ការ​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​មានការ​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំ​នេះ​។

ទាំងនេះ​បង្កើត​ជា​ក្តី​ស​ង្ឃឺ​ម​សម្រាប់​ពួក​គាត់​ក្នុង​ការ​បន្ត​អាជីវកម្ម មុខរបរ និង​ត្រៀមខ្លួន​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​បន្ត​ទៀត​នា​ឱកាស​ឈប់​សម្រាក​នានា​។

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ដែល​មាន​សមាសភាព​ចម្រុះ​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នៅ​ថ្នាក់​មូលដ្ឋាន បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តា​ប់ធា្ន​ប់ សុវត្ថិភាព ចរាចរណ៍ ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ទេសចរ​ដែល​មាន​ចំនួន​ច្រើន និង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ក្រោម​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​តាម​តំបន់​មួយ​ចំនួន​។

សូម​ជម្រាប​ថា ភ្ញៀវ​សរុប​សម្រាប់​ថ្ងៃ​ទី​៣​នេះ មាន​ចំនួន ២៤៤,២៥៦ នាក់ (​ថយ​ចុះ​ប្រមាណ ១០.០១% ធៀប​នឹង​ថ្ងៃ​ទី​២ ប៉ុន្តែ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១ គឺ​កើនឡើង​ប្រមាណ ៦៣.៩២%) ក្នុង​នោះ​ភ្ញៀវ​ជាតិ ២៤២,៨៨១ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,៣៧៥ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ