ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះពលរដ្ឋដើរលេងតិចជាងឆ្នាំមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃឈប់សម្រាកទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានការសង្កេតឃើញថា ពលរដ្ឋដើរលេងតិចជាងឆ្នាំ ២០២០ ។ ក្រសួងទេសចរណ៍បានឲ្យដឹងថា…

រាជធានីភ្នំពេញ ៖ នៅថ្ងៃឈប់សម្រាកទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានការសង្កេតឃើញថា ពលរដ្ឋដើរលេងតិចជាងឆ្នាំ ២០២០ ។ ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីម្សិលមិញមានភ្ញៀវទេសចរចេញដើរកម្សាន្តប្រមាណជិត ១៥ ម៉ឺននាក់ នៅទូទាំងប្រទេស តាមគោលដៅទេសចរណ៍សំខាន់ៗ មាន ខេត្តកំពត ៣០.៤៥៥ នាក់ ខេត្តកែប ចំនួន ២៦.៨៩០ នាក់ ខេត្តព្រះសីហនុ ចំនួន ១៨.១៩៧ នាក់ ខេត្តពោធិ៍សាត់ ចំនួន ៨.៧០៥ នាក់ ខេត្តមណ្ឌលគិរី ចំនួន ៧.២៣៣ នាក់ និងខេត្តសៀមរាប ចំនួន ៦.០៨៦ នាក់ ។

ក្រសួងជំនាញ បានបញ្ជាក់ថា តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២០ ប៉ុន្តែមានការ កើនឡើងប្រមាណ ២៧,៥៥% ធៀបនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមក ។ “យើងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានការផុសផុលខ្លាំងនៅតាមបណ្តារាជធានីខេត្ត ខណៈដែលគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវ រួមទាំងខេត្តសៀមរាបផងដែរដែលបានបិទបញ្ចប់ការបិទខ្ទប់នាសប្តាហ៍កន្លងមក លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ”នេះបើតាមការបញ្ជាក់របស់ក្រសួង ។

មានការកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តជារង្វង់ខ្សែទស្សនកិច្ច (សៀគ្វី) ឆ្លងកាត់ខេត្តច្រើន ដូចជានៅភាគភាគឥសាន្ត (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ឬអាចភ្ជាប់ទៅព្រះវិហារ និងសៀមរាបជាដើម) ព្រមជាមួយគោលដៅខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ ។ 

ក្រសួងបានឲ្យដឹងថា បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាមណ្ឌលគិរី កំពត និងកែបជាដើម ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងស្រុងរហូតដល់ចុងសប្តាហ៍ ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមួយចំនួនបានងាកមកជ្រើសរើសកក់កន្លែងស្នាក់នៅដែលមានផ្ទះបាយ ឬកន្លែងចំអិនអាហារភ្ជាប់ជាមួយ ដោយសារពួកគាត់ដើរកម្សាន្តជាក្រុមគ្រួសារ និងចង់កាត់បន្ថយការជួបជុំ និងប៉ះពាល់ជាមួយភ្ញៀវដទៃ ។  គ្រប់គោលដៅទេសចរណ៍ សុទ្ធតែបានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ ណែនាំ និងសម្របសម្រួលពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ