ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងមានឥទ្ធិពល​​ព្យុះ​ទី​១៧ និងមានភ្លៀងធ្លាក់បន្តបន្ទាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​៦ ដល់​១២ ខែតុលា​នេះ នឹង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ធ្វើ​ដំណើរ​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​៦ ដល់​១២ ខែតុលា​នេះ នឹង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ធ្វើ​ដំណើរ​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​អាច​បង្កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​១៧ និងមានភ្លៀងធ្លាក់ផងដែរ ។

ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា នៅ​ថ្ងៃ​ទី​៨ ខែតុលា​នេះ​សម្ពាធ​ទាប​សកម្ម បាន​កើតឡើង​នៅ​លើ​ប្រទេស​ហ្វី​លី​ពី​ន​។ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​បង្កើន ឥទ្ធិពល​ជា​បន្តបន្ទាប់ ធ្វើ​ដំណើរ​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​អាច​បង្កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​១៧ (​មិន​ទាន់ មានឈ្មោះ​ជា​ផ្លូវការ​)​។ ដូចនេះ​នា​ស​ប្តា​ហ៍​ខាង​មុខ ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​នៅ​បណ្តា​ឥទ្ធិពល​ជា​អាទិ៍​៖ មូស​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​, ជ្រលង​សម្ពាធ​ទា​ប៉ា​ស៊ី​ហ្វិ​ច ឥទ្ធិពល​ព្យុះ​ទី​១៧ និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖ អាច​នឹង​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន ៖ រាជធានី​ភ្នំពេញ កណ្តាល ស្វាយ​រៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និង​សៀមរាប និង​នៅ​ថ្ងៃ​ទី​១០-១២ ខែតុលា នឹង​អាច​មាន​ខ្យល់ កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម​។

ចំពោះ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ អាច​នឹង​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់ ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​៖ ព្រះ​វិហារ ឧត្តរមានជ័យ កំពង់ចាម និង​ត្បូងឃ្មុំ និង​នៅ​ថ្ងៃ​ទី​១០-១២ ខែតុលា និង​អាច​មាន​ខ្យល់​កន្ត្រាក់ ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង​។

ចំណែក​តំបន់​មាត់សមុទ្រ​៖ អាច​នឹង​មាន​ពពក​ច្រើន មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ អាច​នឹង​មាន​ពពក​ច្រើន ដេរដាស​មាន​ភ្លៀង ផ្គរ​រន្ទះ ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ដូច​ជា​៖ កោះកុង និង​ក្រុងព្រះសីហនុ និង​នៅ​ថ្ងៃ​ទី​១០-១២ ខែតុលា នឹង​អាច​មាន​ខ្យល់​កន្ត្រាក់ ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង ជាមួយ​និង​រលក​នៅ​លើ​ផ្ទៃសមុទ្រ មាន​កម្ពស់​ពី​មធ្យម​ទៅ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ