ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសិចស៊ី សេង សូណា ចេញមុខស្បថ ក្រោយគ្រូពេទ្យអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលកូវីដ-១៩

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី នាង សេង សូណា ដែលធ្លាប់តែរះចែងចាំ បែរជាធ្លាក់ខ្លួនដុនដាបយ៉ាងធ្ងន់ធ្ងរ រហូតរកប្រាក់ដាក់ក្នុងខ្លួនគ្មាន ហើយត្រូវបានមនុស្សមួយចំនួនរិះគន់យ៉ាងចាស់ដៃថា…

រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី នាង សេង សូណា ដែលធ្លាប់តែរះចែងចាំ បែរជាធ្លាក់ខ្លួនដុនដាបយ៉ាងធ្ងន់ធ្ងរ រហូតរកប្រាក់ដាក់ក្នុងខ្លួនគ្មាន ហើយត្រូវបានមនុស្សមួយចំនួនរិះគន់យ៉ាងចាស់ដៃថា នាងធ្លាក់ខ្លួនដោយសារតែចាញ់បោកប្រុសឈ្មោល ឬផុងខ្លួនចាញ់ល្បែង ជាដើមនោះ បានពោលអះអាងថា នាងហ៊ានស្បថ ដាក់ជីវិត ថាការធ្លាក់ខ្លួនរបស់នាងមិនពាក់ព័ន្ធរឿងចាញ់ល្បែងស៊ីសងនោះទេ តែពាក់ព័ន្ធនឹងមុខរបរខាងលក់គ្រឿងសំណង់ទៅវិញទេ ។

Picture


ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នាង សេង សូណា ដែលធ្លាប់តែមានសាច់សភ្លឺថ្លា មុខពេញដោយមន្តស្នេហ៍ ប្រែជាមានជាំទាំងដុំលើផ្ទៃមុខបាត់សម្រស់បានឱ្យដឹងថា ជុំវិញបញ្ហាជំងឺកូវីដ-១៩ របស់នាង គឺក្រោយពីតតាំងនឹងជំងឺឆ្លងមួយនេះ និងទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យត្រឹមត្រូវនោះ ពេទ្យប្រចាំការនៅមណ្ឌលព្យាបាលកូវីដ-១៩  បានចេញលិខិតអនុញ្ញាតឱ្យនាងបានចេញទៅព្យបាលនៅខាងក្រៅ ឬនៅផ្ទះវិញ ក្រោយទទួលបានការព្យាបាលបាន ២០ ថ្ងៃ ។ តារាសម្តែងស្រី នាង សេង សូណា បានពោលថា នាងមានសេចក្តីរីករាយ ដោយសារចង់ឃើញសញ្ញាល្អ នេះយូរមកហើយ។

Picture

យ៉ាងណាមិញ ជុំវិញការផ្ទុះព័ត៌មានថា សេង សូណា រងនូវជំងឺច្រើនមុខហើយ ថែមទាំងផ្ទុកនូវវីរុសកូវីដ-១៩ និងធ្លាក់ខ្លួនក្ររកប្រាក់មួយរៀលគ្មាននោះ ធ្វើឱ្យម្នាក់ៗស្រឡាំងកាំងណាស់ ពិសេស បងប្អូនខ្លះនឹកអាណិតខ្លោចចិត្តនាង ដែលធ្លាប់តែឡូយឆាយ បែរគ្មានលុយទុកជាសាហ៊ុយព្យាបាលជំងឺទៀតនោះ ហើយកាន់តែកំសត់គឺសម្រស់ប្រែជាបាត់បង់ផងដែរ ។

នាង សេង សូណា បានពោលថា នាងដាច់ចិត្តទម្លាយភាពកម្សត់ លែងលាក់លៀម ព្រោះនាងពិតជាទ័លខ្លាំងពិតមែន ។ សំណាងល្អ ក្រោយការលាតត្រដាងការពិតពីការលំបាករបស់ខ្លួន សេង សូណា ក៏ទទួលបានការឧបត្ថម្ភពីខាងសមាគមសិល្បៈចំនួន២០០ដុល្លារ និងបានមិត្តសិល្បៈខ្លះរៃគ្នាអោយនាង ព្រមទាំងមហាជនខ្លះជួយនាង១ដុល្លារ ២ដុល្លារ ហើយខ្លះក៏ជួយ ១០ដុល្លារ ក៏មាន ដើម្បីជួយដល់នាងសម្រាលការលំបាកខ្លះៗទៀត នៅមិនទាន់ធូរ។ សេង សូណាដែលនិយាយទាំងក្អកឃូសៗ បានថ្លែង អំណរគុណសប្បុរសជនដែលនៅ មេត្តាដល់នាងហើយជួយឧបត្ថម្ភ ពេលលំបាកខ្លាំងទាន់ពេលវេលា។

Picture


នាងសេង សូណា ដែលធ្លាប់តែចាយសម្រស់ស្រស់ឆើតឆាយ បាននិយាយទៀតថា «ខ្ញុំមិនមានការអន់ចិត្តចំពោះការម៉ាក់ងាយមកលើរូបនាងនោះទេ ព្រោះថាបងប្អូនអ្នករិះគន់មួយចំនួន គឺគាត់មិនបានដឹងផ្ទៃក្នុង ឬរឿងពិត យ៉ាងណា ។ ការដើរដល់ផ្លូវសូន្យមិនមែន ខ្ញុំងប់ប្រុសឈ្មោល ឬលេងល្បែងឡើយ ខ្ញុំសូមស្បថក៏បាន ខណៈមេឃកំពុងភ្លៀងស្រាប់ផង» ។ នាងបានបន្តថា  «ការដុនដាបរឿងអង្ករច្រកឆ្នាំង មិនបាន ដោយសារតែខ្ញុំរកស៊ីខាតឡុងចុងធ្ងន់បំផុត មិនអាចស្តារបាន» ។ នាងបន្ថែមថា ការខាតបង់លើរបរបើកលក់គ្រឿងសំណង់ ដែលទំនិញទិញ សុទ្ឋតែរបស់ល្អ មកចិនមកលក់។

Picture

នាងសេង សូណា បន្តថា ព្រោះតែមេការសំណង់ខ្លះ ខាតមិនអោយប្រាក់ជំពាក់ ខ្លះទៀតរត់មិនសង បន្តគ្នាទើប យើងកាន់តែទទួលថ្មបាក់ រាល់ថ្ងៃរហូត ស្តារលែងរួចតែម្តង។ ទាំងសិល្បៈមិនមានការដើរថត សម្តែង ក្រសួងប្រកាសបិទ ផលិតករលែងហៅ ត្រឹម២ឆ្នាំនាងសូន្យ ស្ទើរតែឆ្កួតប៉ះពាលផ្លូវចិត្តណាស់។ក្រៅតែឆ្លងជំងឺកូវីដ -១៩នាងក៏មានជំងឺប្រចាំកាយ ដូចជា លើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង និងឡើងខ្លាញ់ ឡើងអាស៊ីតជាដើម៕

Picture
Picture
Picture
Picture
Picture