ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ឈី​ង​ឈី​ង ត្រូវ​អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ជូន​ជា​ការ​ផ្គាប់ចិត្ត

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយសារ​តែ​តារាចម្រៀង​រាង​ខ្ពស់​មុខ​ដូច​កូនកាត់​ឥណ្ឌា​កញ្ញា​ឈី​ង​ឈី​ង ត្រូវ​មេកោយ​រៀបចំ​ពិធី​ខួបកំណើត​ជូន​ដល់​ទៅ​២​ឆ្នាំ​ជាប់​គ្នា ។

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយសារ​តែ​តារាចម្រៀង​រាង​ខ្ពស់​មុខ​ដូច​កូនកាត់​ឥណ្ឌា​កញ្ញា​ឈី​ង​ឈី​ង ត្រូវ​មេកោយ​រៀបចំ​ពិធី​ខួបកំណើត​ជូន​ដល់​ទៅ​២​ឆ្នាំ​ជាប់​គ្នា ។

តារាចម្រៀង​ថ្មី​របស់​ផលិតកម្ម​កាលី​ប​កញ្ញា​ឈី​ង​ឈី​ង ត្រូវ​អ្នកចាត់ការ​ទូទៅ​ផលិតកម្ម រៀបចំ​ធ្វើ​ខួបកំណើត​ឱ្យ​ជា​លើក​ទី​២​កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែ មីនា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​វី​ហ្វេ​ន ក្រោម​វត្តមាន​សិល្បករ​និង​ភ្ញៀវ​កិត្តិយស​ជិត​១០០​នាក់ ។

កាលពី​អំឡុង​ខែមីនា​ឆ្នាំ​មុន តារាចម្រៀង​ឈី​ង​ឈី​ង​បាន​រៀបចំ​កម្មវិធី​ខួបកំណើត​ម្តង​រួច​មក​ហើយ​នៅ​ភោជនីយដ្ឋាន​រហាត់​លាភ ។ ជា​ថ្មី​ម្តងទៀត​ឈី​ង​ឈី​ង​បាន​រៀបចំ​ឡើង ក្រោម​ការ​ខ្សឹបខ្សៀវ​ថា មានការ​ជួយ​ជ្រោមជ្រែង​ពី​មេកោយ ។ ទោះ​ជាយ៉ាង​ណា​ក្តី តារា​ស្រី​វ័យ​២១​ឆ្នាំ​រូប​នេះ​បដិសេធ​មិន​បកស្រាយ​ទេ ។ ឈី​ង​ឈី​ង និយាយ​ថា ការ​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ជួបជុំ​មិត្ត​រួម​អាជីព​ដែល​នាង​ស្គាល់​គ្រា​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ ម្យា​៉​ង​អបអរសាទរ​ការងារ​សិល្បៈ​របស់​នាង​ដែល​កាន់តែ​រីក​ចម្រើន​ឡើង ។ សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ឈី​ង​ឈី​ង​ត្រៀម​ចេញ​បទ​ចម្រៀង​២​បទ គឺ​បទ «​សង្សារ​ខ្ញុំ​បែក​ស្លុយ​» និង​បទ «​មាន​ប្តី​ដែរ​នៅ​តែ​យ៉ាប់​» ។

កញ្ញា​ឈី​ង​ឈី​ង មិន​បញ្ជាក់​អំពី​ការ​ចំណាយ​លើ​ការ​រៀបចំ​ពិធី​ខួបកំណើត​នេះ​ទេ ខណៈ​មិន​ទាន់​សរុប​អំពី​ការ​ចំណាយ ផ្សេង​ៗ​ប៉ុន្តែ​នាង​ពិតជា​រីករាយ​ដែល​បាន​ជួបជុំ​សិល្ប​ករ​ជា​ច្រើន​បង្ហាញ​ពី​ការ​រាប់អាន និង​បង្ហាញ​ការ​រីក​ចម្រើន​នៃ​ការងារ​សិល្បៈ​របស់​នាង ។

ឈី​ង​ឈី​ង មាន​ទំនុកចិត្ត​ថា នៅ​ពេល​ខាង​មុខ​នាង​អាច​លេចធ្លោ​ជាង​នេះ ស្រប​ពេល​ផលិតកម្ម​កាលី​ប​មាន​វិធីសាស្ត្រ​ល្អ​ក្នុង​ការ​វាយលុក​ទីផ្សារ​ចម្រៀង​សម្រាប់​នាង ។ ហេតុនេះ​ហើយ​ទើប​ឈី​ង​ឈី​ង​ចាប់​អាជីព​ជា​អ្នកចម្រៀង​ពេញទំហឹង ស្រប​ពេល​ដែល​ផលិតកម្ម​កាលី​ប​ផ្តល់​ឱកាស​ឱ្យ​នាង​ធ្វើ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ។​ក្រៅពី​ការ​ច្រៀង​ឈី​ង​ឈី​ង ក៏​កំពុង​តែ​រីក​ចម្រើន​លើ​ការងារ​បង្ហាញ​ម៉ូ​ដ​ផង​ដែរ បើ​ទោះបីជា​នាង​មិន​ចូល​ក្នុង​ក្រុម​ម៉ូ​ដែល​ធំ​ៗ​ក៏​ដោយ ។

ចំពោះ​រឿងរ៉ាវ​ស្នេហា​វិញ​តារាចម្រៀង​ឈី​ង​ឈី​ង បញ្ជាក់​ថា នាង​មិន​ទាន់​មាន​គូ​កំណាន់ចិត្ត​នៅឡើយ ហើយ​នាង​ចង់​ប្រឡូក​នឹង​ការងារ​សិល្បៈ​ឲ្យ​បាន​ច្រើន​ជាង​នេះ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​ក្នុង​ចង្កោម​សិល្បៈ​លើក​ឡើង​ថា​ឈី​ង​ឈី​ង​ទទួល​បានការ​យកចិត្តទុកដាក់​ជា​ពិសេស​ពី​អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម ដែល​សូ​ម្បី​តែ​ការ​រៀបចំ​ខួបកំណើត​ក៏​បុរស​ម្នាក់​នោះ​រៀបចំ​ឱ្យ​៕