ក្រុងហូជីមិញលុបចោលការបិទខ្ទប់ ពលរដ្ឋចេញដើរពពាក់ពពូន
ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានលុបចោលវិញការបិទខ្ទប់ ក្រុងហូជីមិញ ដែលមានប្រជាជន៩លាននាក់ហាមពលរដ្ឋមិនឲ្យចេញពីផ្ទះ ដើម្បី
ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានលុបចោលវិញការបិទខ្ទប់ ក្រុងហូជីមិញ ដែលមានប្រជាជន៩លាននាក់ហាមពលរដ្ឋមិនឲ្យចេញពីផ្ទះ ដើម្បី
ប្រទេសវៀតណាម ៖ ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានលុបចោលវិញការបិទខ្ទប់ ក្រុងហូជីមិញ ដែលមានប្រជាជន៩លាននាក់ហាមពលរដ្ឋមិនឲ្យចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ទីក្រុងនោះជាបេះដូងសេដ្ឋកិច្ចរបស់វៀតណាម ដែលក្នុងពេលបិទខ្ទប់ បណ្ដាសកម្មភាពសេដ្ឋកិច្ច ត្រូវកាត់បន្ថយខ្លាំងបំផុតអស់ពេល៣ខែ។
ដើម្បីទប់ស្កាត់រលកនៃការឆ្លងកូវីដ-១៩ ដែលឆ្លងរាលដាលដ៏រហ័ស ហើយវាយប្រហារ ជាពិសេសភាគខាងត្បូងប្រទេស ប្រជាជនក្រុងហូជីមិញ មិនអាចចាកចេញពីផ្ទះ ទោះបីទៅរកស្បៀង ហើយការចេញចូលទីក្រុងនោះស្ទើរតែផ្អាកទាំងស្រុង។ ទីក្រុងហូជីមិញ តំណាងឲ្យជិតពាក់កណ្ដាល នៃចំនួនអ្នកឆ្លងសរុបក្នុងប្រទេសប្រមាណជាង៧៩០.០០០នាក់មកទល់ថ្ងៃនេះ និងតំណាងឲ្យ ៣ភាគ៤នៃចំនួនអ្នកស្លា៖ប់សរុបដោយកូវីដក្នុងប្រទេស។
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ កងទាហានចាប់ផ្ដើមដកចេញបណ្ដាបារ៉ាស់រាំងផ្លូវ ហើយលុបបំបាត់ចោលចំណុចត្រួតពិនិត្យជាច្រើនរយកន្លែង ដែលរាំងមិនឲ្យមានការចេញចូលឆ្លងកាត់ពីសង្កាត់មួយទៅសង្កាត់មួយទៀត នៃក្រុងហូជីមិញ។ ចំណែកហាងទីនិញ និងផ្សារទំនើបនានា ក៏អនុញ្ញាតឲ្យបើកវិញដែរ ជាមួយការប្រុងប្រយ័ត្នការពារការឆ្លង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ