ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ព័ត៌មាន​ច​ចាម​អា​រ៉ា​ម​បោក​ខ្ទាត​ពី​ពិភព​សិល្បៈ ឥឡូវ​កញ្ញា​សាត រស្មី ជម្នះ​វិល​មក​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​សាច់សក​ញ្ញា​សាត រស្មី បាត់​មុខ​ប្រមាណ​ជិត​៣​ឆ្នាំ​មក​ហើយ ។ ខណៈ​កំពុង​ល្បីឈ្មោះ កញ្ញា​សាត រស្មី បាន​ប្រកាស​លាឈប់​ពី​អាជីព ព្រោះតែ​មិន​អាច​ទ្រាំទ្រ​នឹង​ពាក្យ​ចចាមអារ៉ាម​បាន ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​សាច់សក​ញ្ញា​សាត រស្មី បាត់​មុខ​ប្រមាណ​ជិត​៣​ឆ្នាំ​មក​ហើយ ។ ខណៈ​កំពុង​ល្បីឈ្មោះ កញ្ញា​សាត រស្មី បាន​ប្រកាស​លាឈប់​ពី​អាជីព ព្រោះតែ​មិន​អាច​ទ្រាំទ្រ​នឹង​ពាក្យ​ចចាមអារ៉ាម​បាន ។ ទោះ​ជាយ៉ា​ង​ណា​ក្តី តារា​ស្រី​ស្រស់​សោភា​ម្នាក់​នេះ​បាន​វិល​ត្រឡប់​មក​កាន់​អាជីព​សិល្បៈ​វិញ​ហើយ ។

កញ្ញា​សាត រស្មី ដែល​បាន​តំណែង​តួអង្គ​សំខាន់​ក្នុង​រឿង «​ត្រកូល​អ្នក​ប្រដាល់​» កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦​និយាយ​ថា កន្លង​មក​នាង​ប្រកាស​លាឈប់​ពី​អាជីព​សិល្បៈ ព្រោះតែ​នាង​មិន​អាច​ទ្រាំ​នឹង​ពាក្យ​គេ​និយាយ​ថា មាន​អ្នក​ចិញ្ចឹម​បាន ។ រឿង​នេះ​មិនមែន​ជា​ការណ៍​ពិត តែ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស ទើប​ឪពុក​ម្តាយ​នាង​មិន​ឱ្យ​ប្រឡូក​អាជីព​សិល្បៈ​តទៅ​ទៀត ។ បើ​នាង​មិន​ប្រឡូក​សិល្បៈ​ក៏​បាន​ដែរ ព្រោះ​ក្រុម​គ្រួសារ​នាង​ជា​អ្នក​រកស៊ី អាច​ស្ទួយ​ជីវភាព​រស់នៅ​បាន ។

ចំពោះ​ការ​វិល​មក​ពិភព​សិល្បៈ​វិញ​នេះ កញ្ញា​សាត រស្មី ព្យាយាម​និយាយ​ហេតុផល​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ ទម្រាំ​តែ​ពួក​គាត់​យល់ព្រម​។ ពេល​នេះ​រស្មី​មាន​អាយុ​២៣​ឆ្នាំ ចាស់ចិត្ត​គំនិត​បន្តិច​ហើយ ដូច្នេះ​ឪពុក​ម្តាយ​សម្រេច​តាម​ចិត្ត​ដែល​នាង​ស្រឡាញ់​ចូល​ចិត្ត ។

ចាប់ពី​ពេល​នេះ​ទៅ រាល់​ព័ត៌មាន​ណា​មិន​ពិត​កញ្ញា​សាត រស្មី តាំង​ចិត្តនឹង​បកស្រាយ​ឱ្យ​លម្អិត ព្រោះ​នាង​ខំ​វែកផ្លូវ​ដើរ​ក្នុង​ពិភព​សិល្បៈ​ពិបាក​ណាស់ ។ រាល់​ព័ត៌មាន​ចេញ​ផ្សាយ​ណា​មិនល្អ​ចំពោះ​ជីវិត​នាង បើ​ការណ៍​ពិត​នាង​ទទួលយក បើ​មិន​ពិត​នាង​នឹង​រក​ខុស​ត្រូវ​មិន​ខាន ដោយ​មិន​ផ្អឹប​ចោល​រាប់​ឆ្នាំ​ដូច​មុន​ទៀត​ឡើយ ។

ចំពោះ​ការ​ចូលរួម​សម្តែង​ក្នុង​រឿង «​ត្រកូល​អ្នក​ប្រដាល់​» នេះ កញ្ញា​សាត រស្មី និយាយ​ថា ផលិតកម្ម​អិ​ល​ឌី ទាក់ទង​នាង ខណៈ​នាង​ចង់​ចាប់​អាជីព​សិល្បៈ​វិញ​ផង​នោះ ក៏​សម្រេចចិត្ត​ចូលរួម​សម្តែង​តែ​ម្តង ។ ទោះ​ជាយ៉ាង​ណា​ក្តី រឿង​ភាគ​កញ្ញា​រស្មី​មិន​ថត​ដូច​មុន​ទេ គឺ​ថត​តែ​រឿង​ដុំ​ប៉ុណ្ណោះ ព្រោះ​ចំណាយពេល​តិច ។ រឿង​ភាគ​ថត​យូរថ្ងៃ​ណាស់ ហើយ​ត្រូវ​ទៅ​ផ្លូវ​ឆ្ងាយ​ទៀត​។ ចប់​រឿង​ដំបូង​នេះ កញ្ញា​សាត រស្មី នៅ​តែ​ទទួល​ថត​រឿង​ថ្មី ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​បាន​ទៅ​លើ​ផលិតកម្ម​ណា​ទេ ដោយ​មាន​គេ​ទាក់ទង​មួយ​ចំនួន​ហើយ ។

កញ្ញា​ថ្ពាល់ខួច​សរ​លោង​រូប​នេះ​អះអាង​ថា នាង​មាន​បុរស​ក្នុង​បេះដូង​រួច​ហើយ ដោយ​កំពុង​មើលចិត្ត​ថ្លើម​គ្នា ។ បើ​មិន​មាន​អ្វី​រាំងស្ទះ​ទេ ប្រមាណ​ជា​ពីរ ឬ​បី​ឆ្នាំ​ទៀត​នាង​នឹង​ចូល​រោងការ ។

កញ្ញា​សាត រស្មី ធ្លាប់​សាង​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​ផ្កា​រីក​ក្នុង​ចិត្ត​» បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន រួច​បាត់​មុខ​ក្រោម​ព្យុះ​ព័ត៌មាន​ថា អ្នក​ស្រឡាញ់​ថ្នមចិត្ត​នាង មិន​ចង់ឱ្យ​នាង​ចាប់​អាជីព​សិល្បៈ ។

សព្វ​ថ្ងៃនេះ​កញ្ញា​សាត រស្មី ថត​ខា​រ៉ា​អូ​ខេ​ឱ្យ​ផលិតកម្ម ល្បី​ៗ​ក្នុងស្រុក​មួយ​ចំនួន ដូច​ជា​នៅ​ហង្ស​មាស និង​នៅ​ផលិតកម្ម​សាន់​ដេ​ជាដើម ។

ក្រៅពី​អាជីព​សិល្បៈ​កញ្ញា​សាត រស្មី មាន​មុខរបរ​ជាមួយ​អ្នក​ផ្ទះ​បើកហាង​លក់​ខោអាវ​នៅ​ក្រោយ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ ៕