ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចាស់​ធ្វើ​ឱ្យ ឆៃ​លី ដា​ឡែ​ន ភ័យ​សា​ជា​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​វី​ដេ​អូ​ច្រៀង​រាំ​រំលេច​ដោយ​ភាព​សិច​ស៊ី​របស់​តារាចម្រៀង​ឆៃ​លី ដា​ឡែ​ន លេចឡើង​តាម​ហ្វេ​ស​ប៊ុ​ក ខណៈ​នាង​កំពុង​សម្តែង​នៅ​អា​មេ​រិ​ក​។ វី​ដេ​អូ​នោះ​ធ្វើ​ឱ្យ​ឆៃ​លី ដា​ឡែ​ន មិន​សប្បាយចិត្ត​ទេ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​វី​ដេ​អូ​ច្រៀង​រាំ​រំលេច​ដោយ​ភាព​សិច​ស៊ី​របស់​តារាចម្រៀង​ឆៃ​លី ដា​ឡែ​ន លេចឡើង​តាម​ហ្វេ​ស​ប៊ុ​ក ខណៈ​នាង​កំពុង​សម្តែង​នៅ​អា​មេ​រិ​ក​។  វី​ដេ​អូ​នោះ​ធ្វើ​ឱ្យ​ឆៃ​លី ដា​ឡែ​ន មិន​សប្បាយចិត្ត​ទេ ព្រោះ​វា​ជា​រូបភាព​ចាស់​៤​ឆ្នាំ​មុន ហើយ​ចាត់​ទុក​ថា​គេ​ចង់​ផ្តាច់ជីវិត​សិល្បៈ​នាង​សា​ជា​ថ្មី ។ រូបភាព​វី​ដេ​អូ​នោះ​នាង​ឆៃ​លី ដា​ឡែ​ន បង្ហាញ​ក្បាច់​រាំ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ដោយ​ស្លៀកសំពត់​ខ្លី​ត្រឹម​គល់ភ្លៅ និង​មាន​សម្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​វេទិកា​ចម្រៀង​របស់​ទស្សនិកជន​។ វី​ដេ​អូ​បែប​ស្រើបស្រាល​របស់​នាង​ឆៃ​លី ដា​ឡែ​ន នោះ​នាង​បញ្ជាក់​ថា​ជា​វី​ដេ​អូ​ចាស់​តាំងពី​៤​ឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ទី​១ មីនា ២០១៦ ឆៃ​លី ដា​ឡែ​ន​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា «​នោះ​ជា​រូបភាព​គេ​កំពុង​វាយប្រហារ​ចង់​ឲ្យ​ខ្ញុំ​បិទ​អាជីព​ទាំងស្រុង​ហើយ​បានជា សុខ​ៗ​បង្ហោះ​រូប​នោះ​តាំងពី​៤​ឆ្នាំ​មុន ឲ្យ​ឆេះ​ឡើង​វិញ​គ្រា​ដែល​នាង​ខ្ញុំ​កំពុង​សម្តែង​នៅ​អា​មេ​រិ​ក ។ អ្នក​ដែល​លួច​យក​រឿង​ចាស់​នោះ​មក​បើក​កកាយ​មិនដឹង​ជា​មាន​បំណង​អ្វី ឬ​ចង់​ផ្ចាញ់​នាង​ខ្ញុំ​ក្នុង​ប្រការ​អ្វី​នោះ​ទេ​បានជា សុខ​ៗ​បែរជា​ធ្វើ​រឿង​នេះ​ទាំង​នាង​ខ្ញុំ​កំពុង​បង្ហាញ​អត្ត​ចរិត​សម្តែង​ខុស​ពី​៤​ឆ្នាំ​មុន ពិសេស​ការ​ស្លៀកពាក់​។ គេ​យក​វី​ដេ​អូ​ចាស់​បង្ហោះ ប៉ុន្តែ​គេ​អត់​យក​វី​ដេ​អូ ថ្មី​ៗ​ដែល​នាង​ខ្ញុំ​កំពុង​សម្តែង​នា​ពេល​បច្ចុប្បន្ន​មក​បង្ហោះ​ឡើយ ដោយពេល​សព្វ​ថ្ងៃនេះ​ឲ្យ​តែ​ឡើង​សម្តែង​នាង​ខ្ញុំ​គ្រង​នូវ​សម្លៀក​បំពាក់​មួយ​ក្នុង​សភាព​សមរម្យ មិន យេ​ៗ​ជ្រុល​ដូច​កាលពីមុន​ឡើយ ព្រោះ​នាង​ខ្ញុំ​យល់​ច្បាស់​ណាស់​ពី​បញ្ហា​នេះ​ក្រោយ​ជួប​រឿង​ស៊យ​៤​ឆ្នាំ​មុន​។  ការ​ដែល​លើកយក​រូបភាព​ចាស់​មក​បង្ហោះ​នេះ​ប្រហែលជា​គេ​មាន​បំណង​ចង់​បំបាក់ទឹកចិត្ត​នាង​ខ្ញុំ​ឲ្យ​លែង​ដំណើរការ​ក្នុង​សិល្បៈ ឬ​មួយ​មាន​បំណង​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ដួល​មួយ​គ្រា​ទៀត និង​អាច​និយាយ​ថា​ចង់​បិទផ្លូវ​ក្នុង​វិ​ថី​សិល្បៈ​ទាំងស្រុង​ក៏​ថា​បាន​ដើម្បី​កុំ​ឲ្យ​មាន​គេ​ហៅ​ច្រៀង ឬ​ឡើង​សម្តែង​តាម​ស្ថានីយទូរទស្សន៍​នានា ។

នាង​ខ្ញុំ​សុំ​ទទូច​ដល់​មហាជន​ទាំងអស់​មេត្តា​កុំ​ជឿ​លើ​រូបភាព​វី​ដេ​អូ​នោះ​ថា ជា​រូប​នាង​ខ្ញុំ​សម្តែង​ក្នុង​ពេល​បច្ចុប្បន្ន​អ្វី ។ នោះ​ជា​រូប​ចាស់​ដែល​សភាព​ពិត​នាង​ខ្ញុំ​បច្ចុប្បន្ន​បាន​សម្តែង​រាំច្រៀង​ក្នុង​សភាព​មួយ​ត្រូវ​តាម​ផ្នត់គំនិត​នារី​ប្រើ​ការ​ស្លៀកពាក់​សមរម្យ គោរព​តាម​ប្រពៃណី​ជាតិ ។ នាង​ខ្ញុំ​ក៏​រំពឹង​ថា ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ពិតជា​មិន​លើក​រឿង​វែង​ឆ្ងាយ​ពី​វី​ដេ​អូ​នោះ​ទេ វា​ជា​អ្វី​ដែល​បំបាក់ទឹកចិត្ត​នាង​ខ្ញុំ​ប៉ុណ្ណោះ​» ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​រៀប​ការ​ជាមួយ​តារា​សម្តែង​វ័យក្មេង​ជាង​នាង​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​មាន​ផែនការ​យក​កូន​ទេ ។

ឆៃ​លី ដា​ឡែ​ន បាន​រួម​ដំណើរ​ជាមួយ​អ្នកចម្រៀង​ពីរ​នាក់​ទៀត គឺ​លោក​មាស សាលី និង​កញ្ញា​លី​លី ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ហើយ​គ្រោង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រួច ៕