ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានហក់ឡើងខ្ពស់ជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានហក់ឡើងខ្ពស់ជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៦៥៥ រៀល ហើយលក់ចេញតែ ៣៦៩១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣៦៧៤ រៀល និងលក់ចេញរហូតដល់ទៅ ៣៧១១ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៦៥ រៀល លក់ចេញ ៤៨១២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៤ រៀល លក់ចេញ ២៩៨៤ រៀល ។

ទន្ទឹមនេះដែរ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៨ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៣ រៀល លក់ចេញ  ៣៤៧ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៥ រៀល លក់ចេញ ៣០៣៥ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

                                                  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ