នាងម៉ាដូណាបានរិះគន់ដល់អ្នកបង្ហាត់ជនជាតិហ្វ៊ីលីពីនម្នាក់ថា បានឡើងគ្រែជាមួយមិត្តប្រុសរបស់នាង ។ ម្ចាស់បទចម្រៀង Living For Love បង្ហើបព័ត៌មាននេះនៅពេលនាងសម្តែងនៅចំពោះមុខអ្នកគាំទ្រ ២០.០០០នាក់ ក្នុងកម្មវិធីប្រគំតន្ត្រីនៅក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីនកាលពីពេល ថ្មីៗកន្លងមក។
តារាចម្រៀងវ័យ៥៧ឆ្នាំរូបនេះបានបើកកកាយអតីតបុគ្គលិករបស់នាងដែលជាជនជាតិហ្វ៊ីលីពីនដោយនាងបានប្រកាសថា «នាងខ្ញុំធ្លាប់មានអ្នកបង្ហាត់ម្នាក់ជានារីស្រស់ស្អាត និងប្រកបដោយទេពកោសល្យខ្ពស់ជាអ្នកបង្ហាត់ខ្ញុំយ៉ាងល្អ តែនាងបានដេកជាមួយមិត្តប្រុសខ្ញុំ ដូច្នេះក៏សម្រេចចិត្តបញ្ឈប់នាងតែម្តង ។ វាមិនមែនជាករណីបញ្ចប់ទៅដោយភាពរីករាយនោះទេ ខ្ញុំបានបរាជ័យក្នុងរឿងស្នេហា» ។ ថ្មីៗកន្លងមកនាងម៉ាដូណាមានរឿងជាមួយអតីតស្វាមីលោកហ្គាយ រីតឈី បន្ទាប់ពីកូនប្រុសរបស់ពួកគេរ៉ុកកូផ្គើននឹងបង្គាប់បញ្ជារបស់តុលាការដោយបានត្រឡប់ទៅក្រុងញូវយ៉កវិញ កាលពីខែធ្នូដើម្បីជួបឪពុករបស់គេ ៕
ចែករំលែកព័តមាននេះ