ព្រឹតិ្តការណ៍ប្រគល់ពានរង្វាន់អន្តរជាតិអូស្កា ២០១៦ ប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៨ កុម្ភៈ ២០១៦ នៅសាលមហោស្រព Dolby តំបន់ហូលីវូដ ក្រុងឡូស អេនចឺឡែស រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិកចាប់ផ្តើមពីម៉ោង៥និង៣០ដល់ម៉ោង៨និង៣០យប់ ។ នេះគឺជាព្រឹត្តិការណ៍ប្រគល់រង្វាន់លើកទី៨៨ ។
ពានរង្វាន់ ឆ្នើមៗសុទ្ធតែបានប្រគល់ជូនដល់សិល្បករ-សិល្បការិនីល្បីឈ្មោះ ។ ដោយឡែកពានង្វាន់អូស្កា២០១៦នេះបានទៅលើលោក Leonardo Dicaprio តួឯកប្រុសក្នុងខ្សែភាពយន្តរឿង«ទីតានិក» បានទទួលពានរង្វាន់ក្នុងនាមជាតួប្រុសសម្តែងបានល្អដាច់គេក្នុងរឿង «The Revenant» ។ ពានរង្វាន់ផ្សេងទៀតដូចជាពានរង្វាន់សាច់រឿងល្អមើលបំផុតបានទៅរឿង«Spotlight»។ សាច់រឿងប្រែសម្រួលល្អបំផុតគឺរឿង «The Big Short» ។ តារាសម្តែងគាំទ្រច្រើនជាងគេ គឺនាង «Alicia Vikander» ក្នុងរឿងក្មេងស្រីជនជាតិដាណឺម៉ាក ។ ពានរង្វាន់រចនាសម្លៀកបំពាក់បានល្អបំផុតរឿង Mad Max: Fury Road ។ ពានរង្វាន់ភាពយន្តល្អបំផុតរឿង The Revenant ។ ក្រៅពីនោះនៅមានពានរង្វាន់ឆ្នើមមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ