ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាន់តែ​ជក់ចិត្ត​! កីឡាការិនី១គូ នឹងឡើង​​ប្រកួត​ប្រដាល់​សាកល​ស​ប្ដា​ហ៍​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​ប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២ ដែល​ត្រូវធ្វើ​ឡើង​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា…

​រាជធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​ប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២ ដែល​ត្រូវធ្វើ​ឡើង​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​លើ​សង្វៀន​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ឬ​ស្សី​កែវ​ កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ដោយសា​លើក​នេះ​មាន​បេក្ខភាព​នា​រិ​ចូលរួម​ប្រកួត​១​គូ​ផង​ដែរ​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បញ្ជាក់​ថា បន្ទាប់​ពី​ការ​បញ្ចប់​ការ​ប្រកួត​កីឡា​ប្រដាល់​សកល កាលពី​ស​ប្តា​ហ៍​ទី​កន្លង​ទៅ​ទទួល​បាន​ជោគជ័យ​និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ពេល​នេះ​សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២ ជា​បន្ត​ទៀត​ដោយ​ចំ​នួន​៦​ប្រកួត លើ​៦​ប្រភេទ​ទម្ងន់ ចាប់ពី​៥២​គីឡូក្រាម ដល់​៦០​គីឡូក្រាម​។ ក្នុង​នោះ​មាន​គូ​ឯក​១​ប្រកួត លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ជម្រើសជាតិ ទូច ដេ​វី​ដ និង​កីឡាករ ខុន ឌី​ណា មក​ពី​ក្លឹ​ប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដែល​ជា​គូ​ជក់ចិត្ត​ចុង​ក្រោយ​ប្រចាំ​ស​ប្តា​ហ៍​ទី​២ ។​ ចំណែក​គូប្រកួត​នារី​វិញ​កីឡាការិនី​នៅ ស្រី​ពៅ​ មក​ពី​ក្លិប​តា​ឡី​មាន​រិ​ទ្ធ​ ប៉ះ​ជាមួយ​កីឡាការិនី ​វី ស្រី​ស្រស់​ ​មកពី​ក្លិប​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា​។

លោក​អគ្គលេខាធិការ​បន្ថែម​ថា សម្រាប់​ស​ប្តា​ហ៍​ទី​២​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រៀបចំ​ផ្គូរ​ផ្គង​ឆ្លងកាត់​ការ​វិនិច្ឆ័យ​កាន់តែ​ល្អិតល្អន់ ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រកួត​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ កាន់តែ​ល្អមើល​ជក់ចិត្ត និង​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ពី​មហាជន​។ ជាមួយ​គ្នា​នោះ ការ​រៀបចំ​ឲ្យ​កាន់តែ​មាន​ល្អ​ប្រសើរ​នេះ គឺ​ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ចន្លោះ​ប្រហោង ក្នុង​គោលដៅ​សម្រួច​បច្ចេកទេស និង​ការ​រៀបចំ​ឲ្យ​កាន់តែ​សុ​ក្រិត សម្រាប់​ដំណើរ​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ជា​ពិសេស​គឺ​គោលដៅ​ដ៏​ច្បាស់លាស់​នៃ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រ​ត្តិ​សាស្ត្រ​ជា​លើក​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អះអាង​ថា ដោយសារ​ការ​ប្រកួត​ស​ប្តា​ហ៍​ដំបូង​នេះ មានការ​ប្រកួត​មួយ​ចំនួន​មាន​កម្រិត​បច្ចេកទេស​ខុស​ឆ្ងាយ​បន្តិច ហើយ​នៅ​ពេល​ខាង​មុខ សហព័ន្ធ​នឹង​ព្យាយាម​រៀបចំ​ផ្គូរ​ផ្គង​ចាប់​គូ​ឲ្យ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា ដើម្បី​ឲ្យ​ការ​ប្រកួត​កាន់តែ​ល្អមើល ហើយ​កាត់​បន្ថយ​កុំ​ឲ្យ​មាន​សន្លប់​ច្រើន​ពេក នោះ​គឺ​ដោយសារ​កម្រិត​បច្ចេកទេស មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពេក​។

គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​ប្រដាល់សកល​ថ្មី ULTIMATE BOXING CHAMPIONSHIP 2021​នេះ គឺជា​ឱកាស​សំខាន់​បំផុត សម្រាប់​កីឡាករ កីឡាការិនី​តាម​បណ្តា​ក្លឹ​ប ក៏​ដូច​ជា​កីឡាករ​ជម្រើសជាតិ ក្នុង​ការ​វាស់​ស្ទង់​កម្រិត​គុណភាព​បច្ចេកទេស​របស់​ពួក​គាត់ ឈាន​ឆ្ពោះទៅ​ស្វែងរក​កីឡាករ កីឡាការិនី​ឆ្នើម​ៗ ចូលរួម​ប្រកួតប្រជែង​អន្តរជាតិ ជា​ពិសេស​គឺ​ស៊ី​ហ្គេ​ម ២​លើក​ចំពោះ​មុខ​នេះ​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ជឿជាក់​ថា វា​ជា​ដំណើរការ​អភិវឌ្ឍន៍​សិទ្ធ​ផល​របស់​កីឡាករ កីឡាការិនី​កាន់តែ​ល្អ​រីក​ចម្រើន​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ជំហាន​ដំបូង សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ត្រៀម​រៀបចំ​ចំនួន ៦​ស​ប្តា​ហ៍ ដោយ​២​ស​ប្តា​ហ៍​ដំបូង​នេះ​ត្រូវធ្វើ​ជាប់​ៗ​គ្នា រីឯ​៤​ស​ប្តា​ហ៍​ទៀត នឹង​ត្រូវ​រំលង​មួ​យស​ប្តា​ហ៍ ពោល​គឺ​២​ស​ប្តា​ហ៍ម្ត​ង ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន CamEd Business School​ ជា​ដ​ដៃគូ​ឯកជន​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​តែងតែ​ទាមទា​ឲ្យ​មានការ​ចូលរួម​ និង​ចង់បាន​ជួយ​ដល់​វិស័យ​កីឡា​ជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ