ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាន់កា​មេ​រ៉ា​ទូរទស្សន៍ CTN និង MyTV លោក ឃុន ណូ ដែល​កើត​ជំងឺ​ផ្តាសាយ​ជ្រូក​បាន​ទទួលមរណភាព​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃុន ណូ អ្នក​កាមេរ៉ា​ទូរទស្សន៍ CTN និង MyTV បាន​ទទួលមរណភាព​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ …

រាជធានី​ភ្នំពេញ ៖ លោក ឃុន ណូ អ្នក​កាន់​កាមេរ៉ា​ទូរទស្សន៍ CTN និង MyTV បាន​ទទួលមរណភាព​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ទី​ដែល​លោក​បាន​ចូល​សម្រាក​ព្យាបាល​និង​រក​ឃើញ​ថា​កើត​ជំងឺ​ផ្តាសាយ​ជ្រូក​(H1N1)​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​។

បើ​តាម​មន្ត្រី​សុខាភិបាល លោក ឃុន ណូ ជា​មនុស្ស​ដំបូង​គេ​ដែល​កើត​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1)​និង​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​បាត់បង់​លោក ឃុន ណូ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៍​សំខាន់​មួយ​រូប​នៅ​ក្នុង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​កម្ពុជា ដែល​កោះសន្តិភាព​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព និង​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ក៍​ដូច​ជា​សប្បុរសជន​នានា ជួយ​ឧ​បត្ត​ម្ភ​តាម​ស​ទ្ឋា ព្រោះ​ក្រុម​គ្រួសារ​សព​មាន​ជីវភាព​ក្រីក្រ​និង​ភរិយា​សព​កំពុង​ពរ​ពោះ​ជិត​គ្រប់​ខែ​ផង​ដែរ​។

សព​លោក ឃុន ណូ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ឯ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឧបត្ថម្ភ​គ្រួសារ​សព ៥០​ដុល្លារ និង លោក ម៉​ម វ៉ា​ន អ្នក​សារព័ត៌មាន​កោះសន្តិភាព​ចូល​ឧបត្ថម្ភ ១៨​ដុល្លារ ។