ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន ទទួលស្បែកជើង ២០០គូ ខណៈភ្លៀងខ្លាំង នៅថ្ងៃអាទិត្យនេះ តែមិនទាន់ក្លាយជាជំនន់​ធ្ងន់ធ្ងរទេ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែកញ្ញា​នេះ ខេត្ត​ប៉ៃលិន បានទទួល​ស្បែកជើង សម្រាប់​ប្រើ​ក្នុង​ទឹក ចំនួន ២០០​គូ​។ ស្បែក​ទាំងនេះ…

ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែកញ្ញា​នេះ ខេត្ត​ប៉ៃលិន បានទទួល​ស្បែកជើង សម្រាប់​ប្រើ​ក្នុង​ទឹក ចំនួន ២០០​គូ​។ ស្បែក​ទាំងនេះ ជា​អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​។ ស្បែកជើង​ទាំង​នោះ ត្រូវបាន​លោក ប៉ាន់​ខែម ប៊ុនថន យកទៅ​ប្រគល់ជូន​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។​

​ស្បែក​ទាំង ២០០​គូ​នេះ នឹងត្រូវ​ចែកជូន​ដល់​ក្រុមការងារ ត្រៀមលក្ខណៈ​ម្ចាស់ការ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ស្ថានភាព​មូលដ្ឋាន ទទួលរង​គ្រោះធម្មជាតិ​ទឹកជំនន់ ដោយ​ទឹកភ្លៀង​។  

​លោក ប៉ាន់​ខែម ប៊ុនថន តំណាង​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា នេះ​ជាការ​ផ្តល់ជូន​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដើម្បី​ជាការ​ត្រៀម ក្នុងពេល​មាន​គ្រោះធម្មជាតិ​ទឹកជំនន់ ក្នុង​ខេត្ត​ប៉ៃលិន​។​

​លោកស្រី បាន ស្រីមុំ បាន​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ផ្តល់ជូន​នូវ​ស្បែកជើង​ប្រើប្រាស់ ក្នុង​ទឹក​ចំនួន ២០០​គូ សម្រាប់​ត្រៀមលក្ខណៈ ក្នុងការ​ចុះជួយ​ស​ង្ក្រោះ​ប្រជាពលរដ្ឋ ពេល​ស្ថានភាព​មូលដ្ឋាន មាន​ករណី​ទទួលរង​គ្រោះធម្មជាតិ​ទឹកជំនន់ នៅតាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្ត​ប៉ៃលិន​។

​សូមបញ្ជាក់ថា នៅក្នុង​ខេត្ត​ប៉ៃលិន ជិត​មួយអាទិត្យ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន តែ​មិន​បណ្ដាលឱ្យ​លិចលង់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ទេ ដោយសារ​ភ្លៀង ហើយ​ឆាប់​រាំង​ទៅវិញ​។​

​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែកញ្ញា​នេះ នៅ​ខេត្ត​ប៉ៃលិន ភ្លៀង​បាន​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ ដែលមាន​កម្រិត​ទឹក​ពី​ភ្លៀង​ប្រមាណ​ពី ៣០ ទៅ ៤៥ ម​.​ម​។ ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ ៥​ខ្នង​ផ្ទះ និង​ផ្លូវ​មួយចំនួន ក្នុង​សង្កាត់​បរ​យ៉ា​ខា ត្រូវបាន​ទឹកភ្លៀង​ជន់​ចូល​រយៈពេល​ខ្លី​។ មូលហេតុ​ចម្បង​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចាក់ដី​លុប​ប្រឡាយ ដោះ​ទឹក​តាមផ្លូវ ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ស្ទឹង មិនទាន់​។ ចំពោះ​ទឹកស្ទឹង ពុំទាន់​ឡើង​ខ្លាំង នៅឡើយ​ទេ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ