ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​សមយុទ្ធ​យោធា​រួម​ដ៏​ធំរវាង​កង​ទ័ព​​ប្រទេស​ទាំង​២ដោយ​​​​ប្រើ​រថក្រោះ​រ៉ូ​បូ

2 ឆ្នាំ មុន

សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​រួម​របស់​កងទ័ព​រុ​ស្ស៊ី​ និង​បេឡា​រុស មានឈ្មោះ​ថា​ZAPAD 2021​បាន​បញ្ចប់​ហើយ​។ ពិធី​ផ្លូវការ​នៃ​ការ​បិទ​សមយុទ្ធ​យោធា​ដ៏​ធំ​នេះ ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីលាន​ហ្វឹ​ក​ហ្វឺ​ន​មូលី​ណូ ក្នុង​តំបន់

ប្រទេស​រុ​ស្ស៊ី​ ៖ សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​រួម​របស់​កងទ័ព​រុ​ស្ស៊ី​ និង​បេឡា​រុស មានឈ្មោះ​ថា​ ZAPAD 2021​បាន​បញ្ចប់​ហើយ​។ ពិធី​ផ្លូវការ​នៃ​ការ​បិទ​សមយុទ្ធ​យោធា​ដ៏​ធំ​នេះ ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីលាន​ហ្វឹ​ក​ហ្វឺ​ន​មូលី​ណូ ក្នុង​តំបន់​នី​ស​នី​ណូ​វ​ហ្គោ​រ៉ា​ដ​។

កងកម្លាំង​នៃ​យោធា​ភូមិភាគ​ខាងលិច​​រុ​ស្ស៊ី​ ព្រមទាំង​កងកម្លាំង​យោធា​បេឡា​រុស បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ដែល​មាន​ប្រើ​បណ្ដា​រថក្រោះ​រ៉ូ​បូ​ប្រយុទ្ធ​។ តាម​បណ្ដា​រូបភាព​គេ​ឃើញ​កងរថក្រោះ​បាញ់​គ្រាប់​ផ្លោង​នៅ​លើ​ទីលាន​ហ្វឹកហ្វឺន​មូលី​ណូ​។

ក្នុង​សមយុទ្ធ​កងទ័ព​រុ​ស្ស៊ី​បាន​ប្រើ​រ៉ូ​បូ​រថក្រោះ​ប្រយុទ្ធ PLAFORM-M និ​ង​រថក្រោះ​តាក់​ទិ​ក​ថ្មី​ៗ​។ សមយុទ្ធ​យោធា​ZAPAD តែង​ធ្វើ​រៀង​រាល់​៤​ឆ្នាំ​ម្ដង ដោយ​ប្រមូល​កង​ទាហាន​ដល់​ទៅ​២០០.០០០​នាក់ យន្តហោះ​ចម្បាំង​ច្រើន​សិប​គ្រឿង បណ្ដា​រថក្រោះ​និង​នាវាចម្បាំង ព្រមទាំង​គ្រឿង​សព្វាវុធ​ដទៃ​ៗ​ទៀត ដោយ​ប្រព្រឹត្ត​ទៅ​នៅ​ព្រំដែន​អឺរ៉ុប​ខាងកើត​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​ក្នុង​សេចក្ដី​ប្រកាស​មួយ បញ្ជាក់​នា​ថ្ងៃ​ទី​១៨​កញ្ញា​ថា កងទ័ព​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​៩​កន្លែង និង​មូលដ្ឋាន​យោធា​បេឡា​រុស​៥​កន្លែង​និង​នៅ​បាល់​ទិ​ក បាន​ប្រើ​ជា​ពិសេស​បណ្ដា​រ៉ូ​បូ​ប្រយុទ្ធ ផលិត​នៅ​រុ​ស្ស៊ី​ធុន​PLAFORM-M​បញ្ជា​ពី​ចម្ងាយ បំពាក់​ដោយ​កាណុង​បាញ់​គ្រាប់បែក​និង​កាំភ្លើងយន្ត​។ រ៉ូ​បូ​តាក់​ទិ​ក​SARMAT-2​ក៏​បាន​ប្រើ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ