ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Camhomes ជ្រើស​យក MCCO ជាដៃគូ​បុក​គ្រឹះ​អភិវឌ្ឍន៍​ខុន​ដូ D’ seaview

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន Camhomes បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់​ការ​បុក​គ្រឹះ​អគារ​ខុន​ដូ D’ seaview នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន Camhomes បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់​ការ​បុក​គ្រឹះ​អគារ​ខុន​ដូ D’ seaview នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក Dato’ Dr Johnny Ong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Camhomes បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ជ្រើស​យក​ក្រុមហ៊ុន MCCO សម្រាប់​បុក​គ្រឹះ​ខុន​ដូ D’ seaview  ពីព្រោះ​ក្រុមហ៊ុន​នេះ​មានបទពិសោធន៍​ក្នុង​ការ​បុក​គ្រឹះ​សំណង់​អគារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​ទំនុកចិត្ត​ថា ពួក​គេ​អាច​សម្រេច​គម្រោង​របស់​យើង​ក្នុង​ការ​បុក​គ្រឹះ​នេះ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ស្រប​តាម​ស្តង់ដា​អន្តជាតិ សម្រាប់​គម្រោង​ទី​១ របស់​យើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ » ។

MCCO គឺជា​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅ​ប្រទេស​ចិន ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​អន្តជាតិ​នាំមុខ​គេ​មួយ​នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន​នេះ​មាន​ភាព​ល្បីល្បាញ​ដោយសារ​មានបទពិសោធន៍ និង​ខ្លាំងពូកែ​ខាង​ផ្នែក​វិស្វកម្ម ការ​អភិវឌ្ឍ​ធនធាន ការ​ផលិត​បរិក្ខារ ការ​ផ្គត់ផ្គង់ ការ​សាងសង់ និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ ។

ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន MCCO លោក Xie Hong jun បាន​លើក​ឡើង​ថា ៖ « D’ seaview គឺជា​គម្រោង​ដ៏​ពិសេស​របស់​ពួក​យើង​។ ដោយសារ​តែ​យើង​មាន​បទ​ពិសោធន៍​បុក​គ្រឹះ​អគារ​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ។ យើង​ជឿជាក់​ថា នឹង​អាច​រួមចំណែក​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​ដ៏​ល្អ​មួយ​ទៅ​តាម​លក្ខខណ្ឌ​ដ៏​តឹង​រ៉ឹង​របស់​ក្រុមហ៊ុន Camhomes  ។ MCCO ធ្លាប់​បាន​ធ្វើការ​លើ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ដូច​ជា អគារ Tropicana Avenue នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​, អគារ Gateway tower នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​, អគារ Central Bank Tower នៅ​គុយ​វ៉ែត ព្រមទាំង​សំណង់​អគារ​ជា​ច្រើន​ទៀត » ។

D’ seaview នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ទីធ្លា​សួនច្បារ​ដ៏​ធំ​ល្វឹងល្វើយ កន្លែង​ក្មេង​លេង និង​ទីធ្លា​សម្រាប់​សម្រាកលម្ហែ ឬ​លេង​កីឡា ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ពណ៌​បៃតង ។ អគារ​ទាំង​៤​របស់​ខុន​ដូ​នេះ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឯក ដោយ​មាន​ទីធ្លា​ធំ​ទូលាយ មាន​ចំណតរថយន្ត និង​មានការ​ការពារ​សុវត្ថិភាព​២៤​ម៉ោង ថែម​ទាំង​មាន​ផ្លូវ​ដ៏​ស្រស់​ស្អាត​ភ្ជាប់​ពី​អគារ​មួយ​ទៅ​អគារ​មួយទៀត​ផង ។

នៅ​ក្បែរ​ខុន​ដូ D’ seaview មាន​អគារ​ពាណិជ្ជកម្ម​ដ៏​ធំ ដែល​សម​ស្រប​សម្រាប់​ធ្វើ​ជា​ការិយាល័យ ឬ​ទីតាំង​ពាណិជ្ជកម្ម​ដូច​ជា អាហារ​ដ្ឋា​ន មន្ទីរពេទ្យ ហាង​កែ​សម្ផស្ស ហាង​លក់ទំនិញ ធនាគារ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​។ ប្លង់​អគារ​ពាណិជ្ជកម្ម​មាន​ភាព​ទូលាយ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ។ សសរ​គ្រឹះ​ដ៏​រឹង​មាំ ត្រូវ​បាន​ប្រើ​សម្រាប់​ទ្រ​អគារ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​អគារ​មាន​ភាព​ទូលាយ និង​អាច​តុបតែង​បាន​ច្រើន ។ ការងារ​បុក​គ្រឹះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែ​នេះ ហើយ​ប៉ាន់​ប្រមាណ​ថា នឹង​បញ្ចប់​នៅ​ខែមិថុនា ខាង​មុខ ៕