ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ! ប្លន់ផ្ទះប្តូរប្រាក់​វីងទៀតហើយ ក្នុង​ស្រុកកំពង់ស្វាយ​

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កើតករណីប្លន់​ថ្មី​មួយ​ទៀត ដោយក្រុម​ចោរ​មាន​គ្នា​៣​នាក់ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់ Wing មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៧ និង​២០​យប់​ថ្ងៃ​ទី​១៥ កុម្ភ​: ២០១៦ នេះ ស្ថិត​នៅ​ក្នុងភូមិ​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ​ឈ្មោះ​ប៊ួ​យ សុខ​លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​អះអាង​ថា ខណៈគាត់​កំពុងហូបបាយ ត្រូវក្រុម​ចោរ​ចូល​តាម​ទ្វារក្រោយ​មក​សម្លុតគំរាម​ឱ្យ​ចាក់សោទូយក​លុយអស់​ប្រាក់​ដុល្លារ​ចំនួន​១៣.០០០ដុល្លារ, ខ្សែជើងប្លាទីន១, ប័ណ្ណ​បើកបរ​រថ​យន្តសាំយ៉ុង១, កាតគ្រី១, អត្តសញ្ញាណប័ណ្ណ១ និងទូរស័ព្ទដៃ៦គ្រឿង ​ហើយ​គេចខ្លួន​បាត់​អស់ ។

ក្រុម​ចោរ​ទាំងនេះ​ធ្វើ​សកម្មភាព​ចូល​មក​តាម​ក្រោយ​ផ្ទះ ដែល​ម្នាក់​ៗ​សុទ្ធតែ​ពាក់​ម៉ាស់​ជិត ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា ។