ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ស្រី​ស្អាត អេ​នី​តា ឮថាត្រៀម​វិល​មក​កាន់​​សិល្បៈ​​​ចម្រៀង​ឡើង​វិញហើយ​

1 ខែ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​ដែល​និយម​ស្តាប់​បទ​​បែប​យុវវ័យ ​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម ​M នាង អេ​នី​តា ដែល​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មួយ​រយៈ​​នា​ពេល​កន្លង​មក​។ តារាចម្រៀង​រូប​នេះ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​និយម​ស្តាប់​បទ​​បែប​យុវវ័យ ​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម ​M នាង អេ​នី​តា ដែល​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មួយ​រយៈ​​នា​ពេល​កន្លង​មក​។ តារាចម្រៀង​រូប​នេះ ​ធ្លាប់​បាន​​អង្រួង​​​ដួងចិត្ត​ទស្សនិកជន​តាម​រយៈ​បទ​ចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​មួយ​ចំនួន​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​។

យ៉ាងណា ក្រោយ​ពី​បាន​ប្រឡូក​អាជីព​ចម្រៀង​បាន​ប៉ុន្មាន​ឆ្នាំ អេ​នី​តា បាន​សម្រេច​បញ្ចប់​សិ​ល្បៈ​​របស់​ខ្លួន​ត្រឹម​ពាក់​កណ្តា​ល​ដោយ​ស្ងៀមស្ងាត់​​មិនដឹង​មូលហេតុ​។ ហើយ​ការ​ឈប់​ពី​អាជីព​សិ​ល្បៈ​​យ៉ាង​តក់ក្រហល់​នេះ​ ត្រូវ​បាន​ទស្សនិកជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា អេ​នី​តា ទំនងជា​សាង​គ្រួសារ​ដែល​ធ្វើ​នាង​ត្រូវ​ដើរ​ចេញពី​សិ​ល្បៈ​នា​ពេល​នេះ​។

Picture

ពាក់ព័ន្ធ​​នឹង​ការ​ចាក​ចេញពី​ការងារ​សិ​ល្បៈ​នា​ពេល​នេះ កន្លង​មក អេ​នី​តា ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា ដោយសារ​នាង​មាន​ភារកិច្ច​ផ្ទាល់ខ្លួន ខ​ណៈ​​ពេល​ដែល​នាង​សុំ​លាក់​មិន​ធ្វើការ​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ពី​រឿង​នេះ​ឡើយ​។

ទោះជា​យ៉ាងណា កាលពី​ពេល​ថ្មី​នេះ ទស្ស​និក ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​បទ​ចម្រៀង​របស់ អេ​នី​តា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​​ក្នុង​ពេល​តារា​រូប​នេះ​ ស្រាប់តែ​ប្រកាស​ពី​ការ​ត្រៀមខ្លួន​វិល​មក​កាន់​សង្វៀន​សិ​ល្បៈ​​ចម្រៀង​ជា​ថ្មី​ឡើង​វិញ​។

អេ​នី​តា បាន​បង្ហោះ​សារ​ខ្លី​មួយ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «សួស្តី​ អ្នកគាំទ្រ​របស់​ អេ​នី​តា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ​នេះ Thank for alway miss my song» ។

Picture

ជា​ការ​កត់សម្គាល់​តាម​រយៈ​សារ​ដែល​នាង​បង្ហោះ​ខាងលើ​ នេះ​ប្រាកដ​ណាស់ អេ​នី​តា បាន​ត្រៀមខ្លួន​មក​អុកឡុក​វិស័យ​ចម្រៀង​ឡើង​​វិញ ឆ្លើយ​តប​ការ​ចង់​ឃើញ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​។

ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង និង​ប្រាកដ​នៅឡើយ​ទេ​ថា ការ​វិល​ត្រឡប់​របស់ អេ​នី​តា នា​ពេល​នឹង​អាច​ចូល​ជ្រក​ផលិតកម្ម​ណា​មួយ ហើយ​ទទួល​បាន​ជោគជ័យ​ឬ​យ៉ាងណា​ឡើយ? ក្នុង​ពេល​បច្ចុប្បន្ន​តារាចម្រៀង​ថ្មី​ៗ​វ័យក្មេង​ជា​ច្រើន​កំពុង​តែ​រីក​ដុះដាល និង​​មាន​អ្នកគាំទ្រ​ច្រើន​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី អេ​នី​តា បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ២០២១​នេះ ខ​ណៈ​ពេលដែល​សាកសួរ​​ទៅ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​។ យ៉ាងណា ការ​វិល​ត្រឡប់​​ពី​តារាចម្រៀង​នាង អេ​នី​តា នា​ពេល​នេះ​ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទន្ទឹង​រង់​ចាំ​ការ​ចេញ​បទ​ថ្មី​របស់​នាង​បន្ថែម​ទៀត​៕

Picture
Picture
Picture
Picture
Picture
Picture
Picture