ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ឧបត្ថម្ភ​អង្ករ​ចំនួន​១​តោន​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ណា​ហ្គា​វើ​ល​បាន​ឧបត្ថម្ភ និង​ចែក​អង្ករ​ចំនួន​១​តោន​ដល់​មណ្ឌលកុមារ​កំព្រា​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៦ កាលពី​ពេល​ថ្មី​នេះ​ៗ ។

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ណា​ហ្គា​វើ​ល​បាន​ឧបត្ថម្ភ និង​ចែក​អង្ករ​ចំនួន​១​តោន​ដល់​មណ្ឌលកុមារ​កំព្រា​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៦ កាលពី​ពេល​ថ្មី​នេះ​ៗ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា ៖«​រដូវ​បុណ្យ​ទាន គឺ​តែងតែ​និយាយ​ពី​ការ​ចែករំលែក ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ និង​ចែក​អង្ករ​ចំនួន​១​តោន​ដល់​មណ្ឌលកុមារ​កំព្រា​ចំនួន​១១ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ អង្ករ​ដែល​បាន​ឧបត្ថម្ភ​ដោយ​មិត្ត​រួមការ​ងារ​របស់​យើង​ត្រូវ​បាន​ចែក​ជូន​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ ។ យើង​សូម​អរគុណ​ដល់​បុគ្គលិក​ណា​ហ្គា​វើ​ល​របស់​យើង​ដែល​បាន​គាំទ្រ​កម្មវិធី​នេះ ហើយ​យើង​សូម​ជូនពរ​កុមារ និង​សហការី​របស់​យើង​ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​រកស៊ី​មានបាន​នៅ​ឆ្នាំ​ថ្មី​នេះ​» ។

លោក ចាន់ សា​រិ​ន នាយក​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សហគមន៍ បាន​មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​អស់ពី​ចិត្ត​ដែល​តែងតែ​មក​លេង និង​បាន​គាំទ្រ​កុមារ​របស់​យើង ។ កាល​បុណ្យ​ណូអែល​កន្លង​ទៅ ពួក​គេ​បាន​ជូន​កាដូ​បុណ្យ​ណូអែល​ដល់​កុមារ​របស់​យើង ។ ហើយ​ឥឡូវនេះ ពួក​គេ​បាន​បរិច្ចាគ​អង្ករ​ដល់​មណ្ឌលកុមារ​កំព្រា​របស់​យើង​ទៀត ។ តាង​នាម​ឲ្យ​នាយក​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សហគមន៍ ខ្ញុំ​បាន​ប្រគល់​វិញ្ញាបនបត្រ​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដូច​ជា​ការ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គេ ។ យើង​សូម​ជូនពរ​ឲ្យ​បុគ្គលិក និង​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ឆ្នាំ​ថ្មី​នេះ​» ។

លោកស្រី ឃូ សេដ្ឋ​ឈូករ័ត្ន នាយិកា​អង្គការ​ដើមឈើ​រីករាយ បាន​មាន​ប្រសាសន៍​ថា​៖«​បុណ្យចូលឆ្នាំ​ចិន​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ យើង​មិន​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​អ្វី​ពី​ក្រុមហ៊ុន​ឯកជន​ដល់​កុមារ​របស់​យើង​ទេ ។ ឆ្នាំ​នេះ​គឺ​ខុស​ពី​ឆ្នាំ​មុន យើង​បាន​ទទួល​ការ​ឧបត្ថម្ភ​អង្ករ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។ ខ្ញុំ​មិន​ដែល​រំពឹង​ថា​នឹង​មាន​នរណា​ម្នាក់​នឹង​មក​បំពេញ​នូវ​ការ​ខ្វះខាត​អង្ករ​របស់​យើង​ឡើយ ។ ខ្ញុំ​សូម​អរគុណ​ព្រះ​ជា​ម្ចាស់ និង​សូម​កោតសរសើរ​ចំពោះ​ការ​ចូលរួម​ចំណែក​ដែល​ធ្វើ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចំពោះ​ពួក​យើង ។ យើង​សូម​ជូនពរ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល និង​បុគ្គលិក​ទាំងអស់​ឲ្យ​រកស៊ី​មានបាន​រីក​ចម្រើន​ទៅ​មុខ​ឆ្នាំ​ថ្មី​នេះ និង​ហេង​ហេង​ទាំងអស់​គ្នា​» ។

អ្នកស្រី ប្រាក់ សុធី ប្រធាន​មណ្ឌល​សមាគម​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារ​កំព្រា បាន​មាន​ប្រសាសន៍​ថា​៖«​យើង​សូម​អរគុណ​ដល់​បុគ្គលិក​ណា​ហ្គា​វើ​ល​ដែល​បាន​បរិច្ចាគ​អង្ករ​ដល់​អង្គការ​របស់​យើង ។ នេះ​មាន​ន័យ​ខ្លាំង​ណាស់ ពីព្រោះ​ពី​មុន​មក​យើង​មិន​ដែល​ទទួល​បានការ​ឧបត្ថម្ភ​អ្វីមួយ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឡើយ ។ យើង​នឹង​ចង​ចាំ​នូវ​ការ​ចូលរួម​ចំណែក​ដែល​បាន​ធ្វើ​ឡើង​ដោយ​បុគ្គលិក​ណា​ហ្គា​វើ​ល​ដល់​ពួក​យើង​» ៕