ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ៖ បោះឆ្នោតឃុំ សង្កាត់ អាណាត្តិទី៥មានសមាជិកជាង១ម៉ឺននាក់ និងឃុំសង្កាត់ជាង១ពាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​បញ្ជាក់​ថា បោះ​ឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ មាន​ឃុំ​-​សង្កាត់​ជាង​១​ពាន់ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​ជាង​១​ម៉ឺន…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​បញ្ជាក់​ថា បោះ​ឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ មាន​ឃុំ​-​សង្កាត់​ជាង​១​ពាន់ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​ជាង​១​ម៉ឺន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០២១​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាង​មុខ​នេះ មាន​ឃុំ​-​សង្កាត់ ចំនួន​១,៦៥២ និង​ចំនួន​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ចំនួន​១១,៦២២ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់ គ​.​ជ​.​ប ស្ដី​ពី​ការ​កំណត់​ចំនួន ឃុំ​-​សង្កាត់ និង​ចំនួន​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា «​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​» ។

គ​.​ជ​.​ប​.​បាន​ឲ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​មាន​ឃុំ​សង្កាត់​៦៧ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៥៣៣​នាក់​, ខេត្តបាត់ដំបង​មាន​ឃុំ​សង្កាត់​១០៣ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​៨២៣​នាក់​, ខេត្តកំពង់ចាម​មាន​ឃុំ សង្កាត់​១០៩​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ៨១៧​នាក់ , ខេត្តកំពង់ឆ្នាំង ឃុំ សង្កាត់ ៧១ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​មាន​ចំនួន​៤២៧​នាក់ , ខេត្តកំពង់ស្ពឺ​មាន​ឃុំ សង្កាត់​៨៨ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៦១៦, ខេត្តកំពង់ធំ មាន​ឃុំ សង្កាត់​ចំនួន​៤១ និង​សមាជិក​ក្រុមប្រឹក្សា​ចំនួន​៥៨៥​នាក់ ,​ខេត្តកំពត មាន​ឃុំ សង្កាត់​៩៣ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៥៦១​នាក់​, ខេត្តកណ្តាល​មាន​ឃុំ សង្កាត់​ចំនួន​១២៧ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​៩១៥​នាក់​, ខេត្តកោះកុង​មាន​ឃុំ សង្កាត់ ២៩​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​១៦៧​នាក់​, ខេត្តក្រចេះ​មាន​ឃុំ សង្កាត់​៤៨ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៣០០​នាក់ ។

ខេត្តមណ្ឌលគិរី មាន​ឃុំ សង្កាត់​២១ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​១០៧​នាក់ រាជធានី​ភ្នំពេញ​មាន​ឃុំ សង្កាត់​១០៥ និង​ក្រុមប្រឹក្សា​៨៩៩​នាក់ ខេត្តព្រះវិហារ​បានឃើញ សង្កាត់​៥១ និង​ក្រុមប្រឹក្សា​៣៣៣​នាក់ ,​ខេត្តព្រៃវែង​មាន​ឃុំ សង្កាត់​១១៦ និង​ក្រុមប្រឹក្សា​៨៩២, ខេត្តពោធិ៍សាត់ មាន​ឃុំ សង្កាត់​៤៩ និង​ក្រុមប្រឹក្សា​៣៤១​នាក់ ខេត្តរតនគិរី​មាន​ឃុំ សង្កាត់​៥០ និង​ក្រុមប្រឹក្សា​២៦០​នាក់ ខេត្តសៀមរាប មាន​ឃុំ សង្កាត់​១០០​និង​ក្រុមប្រឹក្សា​៦៦៨​នាក់​, ខេត្ត​ព្រះ​សី​ហនុមាន​ឃុំ សង្កាត់​២៩ និង​ក្រុមប្រឹក្សា​១៧៧​នាក់ ,​ខេត្តស្ទឹងត្រែង​មាន​ឃុំ សង្កាត់​៣៤ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​១៧៦​នាក់ , ខេត្ត ស្វាយ​រៀង​មាន​ឃុំ សង្កា​យ់​៨០ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​៥១៨​នាក់ ខេត្តតាកែវ​មាន​ឃុំ សង្កាត់​ចំនួន​១០០ និង​ក្រុមប្រឹក្សា​ជាតិ សង្កាត់​៧៣៦​នាក់ ។

ខេត្ត​កែប​មាន​ឃុំ សង្កាត់​៥ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​៣១​នាក់​, ខេត្ត​ប៉ៃលិន​មាន​ឃុំ សង្កាត់​៨ នឹង​ក្រុមប្រឹក្សា​៥២​នាក់ ខេត្តឧត្តរមានជ័យ មាន​ឃុំ សង្កាត់​២៤ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​១៥២​នាក់ និង​ខេត្ត​ត្បូង​មាន​ឃុំ សង្កាត់​៦៤ និង​ក្រុមប្រឹក្សា​៥៣៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ