ខេត្តព្រៃវែង ៖ ក្មេងស្ទាវ២ក្រុម ដែល១ក្រុមមានគ្នា៤នាក់រស់នៅឃុំសំបួរស ស្រុកពាមជរ ខេត្តព្រៃវែង ចំណែក១ក្រុមទៀត មានគ្នា៤នាក់ដូចគ្នា រស់នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានផ្ទុះហិង្សាពេលរាំងធុងបាស់ឈានទៅវាយកាប់ចាក់គ្នាបណ្តាលឱ្យរងរបួសសងខាង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១០ កុម្ភៈ ២០១៦ នៅចំណុចដីដុះ ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្ទាវក្រុមទី១ ដែលរងរបួសទាំង៤នាក់ មាន ១-ឈ្មោះ អ៊ួន សាវិន អាយុ២៣ឆ្នាំ ២-ឈ្មោះ រុន កុសល អាយុ១៩ឆ្នាំ ៣-ឈ្មោះ ឃឿន ណាក់ អាយុ២១ឆ្នាំ និង៤-ឈ្មោះ លន់ ណាក់ អាយុ២១ឆ្នាំ ទាំង៤នាក់រស់នៅខេត្តព្រៃវែង ។ ចំណែក ក្មេងស្ទាវក្រុមទី២ដែលរងរបួសទាំង៤នាក់ មាន ១-ឈ្មោះ ជឹម នឿន អាយុ២៩ឆ្នាំ ២-ឈ្មោះ សួស សុភាព អាយុ១៨ឆ្នាំ ៣-ឈ្មោះ អឿន សុវ៉ាន់ អាយុ៣០ឆ្នាំ និង៤-ឈ្មោះ ខៃ ធារ៉ា អាយុ១៧ឆ្នាំ ទាំង៤នាក់រស់នៅខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពីក្រុមក្មេងស្ទាវទាំង២ក្រុម ពេលរាំធុងបាស់ជាន់ជើងគ្នា ហើយឈ្មោះ ខៃ ធារ៉ា ស្ថិតនៅក្នុងក្រុមស្ទាវទី២ ស្ទុះទៅវាយក្មេងស្ទាវក្រុមទី១ រួចរត់ចេញពីរាំ បង្កទៅជាជម្លោះវាយកាប់ចាក់គ្នាបណ្តាលឱ្យមានរបួសទាំងសងខាងតែម្តង ។
ក្រោយកើតហេតុ ឈ្មោះ ខៃ ធារ៉ា ត្រូវសមត្ថកិច្ចឃាត់ខ្លនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត ៕
ចែករំលែកព័តមាននេះ